វិស័យអប់រំឯកជន

សំណើរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិ Paragon ត្រូវបានដោះស្រាយ ក្រោយក្រសួងអប់រំចេញមុខ


បន្ទាប់ពីឳពុកម្តាយ អាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់)ប្រមូលផ្តុំគ្នានៅជិតសាលាអន្តរជាតិ Paragon ដើម្បីស្នើសុំសាលា មិនឲ្យដំឡើងថ្លៃសិក្សានិងពន្យាពេលចុះឈ្មោះសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងសុំឲ្យមានការបន្ថយការបង់ថ្លៃសាលា ៣០% ក្នុងករណីសិក្សាតាមអនឡាញហើយនោះ នៅថ្ងៃនេះក្រសួងអប់រំបានដោះស្រាយហើយ ។
សំណើរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិ Paragon ត្រូវបានដោះស្រាយ ក្រោយក្រសួងអប់រំចេញមុខ(រូបភាព Paragon International school)
ដោយ

ការ​ព្រមព្រៀង​ទទួលយក​ដំណោះស្រាយ​រវាង​អាណាព្យាបាល​សិស្ស និង​សាលា​អន្តរជាតិ Paragon ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​យល់ព្រម​នឹង​ដំណោះស្រាយ​ដូច​ខាងក្រោម​៖

១.​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ចំពោះ​សិស្ស​គ្រប់​កម្រិត (​ទាំង​តម្លៃ ទាំង​លក្ខខណ្ឌ​បង់ប្រាក់​)​។

២.​បញ្ចុះ​ថ្លៃ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១៥% នៃ​តម្លៃ​សិក្សា​ឆ្នាំ​ចាស់ (​ឆ្នាំ​សិក្សា​២០១៩-២០២០)

៣. ពន្យា​ពេល​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ឆ្នាំ​សិក្សា​២០២០-២០២១ រហូត​ដល់​មាន​ប្រកាស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឬ​ក្រសួង​អប់រំ យុវជន និង​កីឡា អំពី​ការ​ចាប់ផ្តើម​ចូល​រៀន​ឡើង​វិញ​(​ដោយ​មិន​អនុវត្ត​លក្ខខណ្ឌ​អ្នក​ចុះ​ឈ្មោះ​ក្រោយ បង់​ច្រើន​ជាង​អ្នក​ចុះ​ឈ្មោះ​មុន​)​។

៤.​បន្ត​ពង្រឹងគុណភាព​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​(​សាលា​អន្តរជាតិ Paragon បាន​និង​កំពុង​ផ្តល់​ការ​អប់រំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​មានគុណ​ភាព​រួច​ជា​ស្រេច​ទៅ​ហើយ​)​។

គួរ​ជម្រាប​ថា ក្រោយ​ពេល​ផ្ទុះ​បាតុភាព នូវ​ការ​ស្នើ​សុំ​របស់​អាណាព្យាបាល​សិស្ស​ចំពោះ​សាលា​ឯកជន​មួយ​ចំនួន​រួច​មក គេ​សង្កេត​ឃើញ​ថា មាន​សាលា​ឯកជន​ជា​បន្តបន្ទាប់ បាន​ធ្វើការ​បញ្ចុះតម្លៃ​ខ្លះ​សម្រាប់​ការ​ចុះ​ឈ្មោះ​សិក្សា បន្ទាប់​ពី​ឈប់​សម្រាក​មួយ​រយៈពេល​ខ្លី ដោយនៅ​មុន​នេះ​ក៏​មាន​សាលា​អន្តរជាតិ​មួយ​ដែរ ដែល​បាន​ធ្វើការ​បន្ធូរ​បន្ថយថ្លៃ​សិក្សា​ខ្លះ ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​អាណាព្យាបាល​សិស្ស បើ​ទោះបីជា​មិន​បាន​តាម​ស្នើ​សុំ​ទាំងស្រុង​ក៏​ដោយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩

ព័ត៌មាន
បើទោះបីជាមានវិបត្តិកូវីដ-១៩ កំពុងកើតមានឡើងក៏ដោយ ប៉ុន្ដែអ្នកជំនាញវិស័យធានារ៉ាប់រងនៅកម្ពុជា អះអាងថា វិស័យនេះនៅតែរក្សាកំណើនបានជាធម្មត…

ក្រុមហ៊ុនផ្សារទំនើប Parkson ចាញ់ក្ដីនៅតុលាការភ្នំពេញ និងតម្រូវឲ្យបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់ គម្រោង

ព័ត៌មាន
ក្រុមហ៊ុន Parkson Cambodia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ដែលបានចុះបញ្ចីផ្សារហ៊ុននៅសិង្ហបុរីនោះ បានចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ