ឧស្សាហកម្មរោងចក្រកាត់ដេរ

កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ៧៧រោងចក្រ ត្រីមាសទី១ឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩


តាមរបាយការណ៍បច្ចុប្បន្នភាពនៃវិស័យឧស្សាហកម្ម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានរោងចក្រកើតថ្មីចំនួន ៧៧រោងចក្រ ដោយស្រូបទាញកម្លាំងពលកម្មថ្មីៗ បានចំនួនជិត ៣ម៉ឺននាក់ ខណៈដែលមានរោងចក្រចំនួន ៦បានបិទទ្វារឈប់ដំណើរការ នាំឲ្យបាត់បង់ការងារប្រមាណជាង៦ពាន់នាក់។
កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ៧៧រោងចក្រ ត្រីមាសទី១ឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩
ដោយ

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បិទ​រោច​ក្រ​ទាំងនោះ ត្រូវ​បាន​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឲ្យ​ដឹង​ថា អាច​ដោយសារ​ការ​ក្ស័យធន បញ្ហា​ថៅកែ និង​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ឯកឧត្តម​បន្ត​ថា​«​ចំពោះ​ការ​ស្នើ​សុំ​បង្កើត​រោងចក្រ​កើត​ថ្មី​ចំនួន​៧៧​រោងចក្រ​នេះ គឺជា​មោទនភាព​មួយ​ដែរ ដោយ​ក្នុង​ដំណាក់កាល​មួយ​ដែល​កម្ពុជា​របស់​យើង ក៏​ដូច​ជា​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​កូ​វី​ដ​-១៩​នេះ ព្រោះថា​រោងចក្រ នៅ​ប្រទេស​មួយ​ចំនួន​គឺ​ខ្វះ​វត្ថុធាតុដើម​ប្រើប្រាស់ អ​ញ្ចឹ​ង​ប្រទេស​ច្រើន​ណាស់​ដែល​បិទ​រោងចក្រ​ព្យួរការងារ​ទាំងអស់​តែ​ម្តង​»​។

​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម

អ្នកនាំពាក្យ​បាន​បន្ថែម​ថា​«​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​កម្ពុជា​យើង​នោះ​គឹ យើង​ជា​បងប្អូន​ល្អ ដៃគូ​ល្អ ជា​មិត្តភក្តិ​ល្អជា​មួយ​ប្រទេស​ចិន​។ អ​ញ្ចឹ​ង​នៅ​ពេល​កម្ពុជា​ជួប​ការ​លំបាក​កង្វះ​វត្ថុធាតុដើម យើង​ឃើញ​ថា ចិន​ផ្តល់​មក​ឲ្យ​កម្ពុជា គឺជា​ប្រទេស​ទី​១​នៅ​លើ​ពិភពលោក ដែល​គេ​ផ្តល់​វត្ថុធាតុដើម​មក​ឲ្យ ថ្វី​ត្បិត​តែ​មិន​ទាន់​គ្រប់គ្រាន់​មែន តែ​នឹង​មក​ជា​បន្តបន្ទាប់​»​។ ឯកឧត្តម​បញ្ជាក់​ថា ដោយសារ​តែ​នៅ​កម្ពុជា​មានការ​ធានា នូវ​វត្ថុធាតុដើម​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​មានការ​បង្កើត​រោងចក្រ​ថ្មី​ៗ​នៅ​ក្នុង​ដំណាក់​នេះ​។

បើ​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​២០១៤ កម្រិត​នៃ​ការ​ចូលរួម​ចំណែក របស់​វិស័យ​ឧស្សាហកម្ម គឺ​មាន​តិចតួច​ណាស់ ប្រមាណ​តែ ២០%​ប៉ុណ្ណោះ ទៅ​ក្នុង GDP​កម្ពុជា​។ នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ បាន​ដាក់​ចេញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ វិស័យ​ឧស្សាហកម្ម នឹង​ត្រូវ​ចូលរួម​ចំណែក​ឲ្យ​បាន ៣០% នៃ​GDP ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង ត្រឹមតែ​ឆ្នាំ​២០១៧​ប៉ុណ្ណោះ វិស័យ​ឧស្សាហកម្ម​បាន​ចូលរួម​ចំណែក​នៅ​ក្នុង GDP ដល់​ទៅ​៣០.១% ទៅ​ហើយ បាន​ន័យ​ថា ដើរ​លឿន​មុន ៨​ឆ្នាំ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨ វិញ បាន​រួមចំណែក​ប្រមាណ ៣២.៤% តែ​ឆ្នាំ​២០១៩ អាច​ឡើង​ចុះ​តិចតួច ដោយសារ​បញ្ហា​មួយ​ចំនួន​។

សូម​ជម្រាប​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល​មាន​ជិត ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ នៅ​ក្នុង​នោះ​បរិមាណ​តម្លៃ​សរុប​បរិមាណ​ផ​លិ​ផល នាំ​ចេញ​មាន​ប្រមាណ​ជាង​១១​ពាន់​លាន​ដុល្លារ​អាម​រិ​ក កើនឡើង​ប្រមាណ​១៤%​។​រីឯ តម្លៃ​សរុប​បរិមាណ​ផលិតផល​លក់​ក្នុងស្រុក​មាន​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​១១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទិញ-លក់មាសនៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ នៅអំឡុងពេលកូវីដ-១៩ ប៉ុន្ដែតម្លៃមាសនៅតែកើន

ព័ត៌មាន
ស្របពេលដែលនៅប្រទេសថៃ មានប្រជាជនជាច្រើននាំគ្នាសម្រុកយកមាសទៅលក់នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ នេះសម្រាប់នៅកម្ពុជាយើងឯណេះវិញ គេស…

ក្រសួងឧស្សាហកម្ម៖ រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើជាង ១លានម៉ែត្រគីបក្នុងមួយថ្ងៃ ចាប់ពីចុងឆ្នាំ២០២៤ ដល់២០៣០

ព័ត៌មាន
មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងសាង សង់រោងចក្រទឹកស្អាត៣ជំហានទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ