សង្រ្គាមពាណិជ្ជកម្មចិននិងអាមេរិក

ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនចាប់ផ្តើមកក្រើកឡើងសាជាថ្មី


ក្រោយស្ងប់ស្ងាត់អស់ជាច្រើនខែមកហើយ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ វាហាក់បីដូចជាកក្រើកឡើងវិញបន្តិចហើយ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគំរាមដំឡើង​ពន្ធថ្មីបន្ថែមទៀតទៅលើទំនិញចិន ដោយចាត់ទុកជាការសងសឹកចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ ចេញមកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជម្លោះពាណិជ្ជកម្មអាមេរិក និងចិន ចាប់ផ្តើមកក្រើកឡើងសារជាថ្មី(រូបភាព www.businessinsider.com)
ដោយ

លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាងអា​មេ​រិ​កនិង​ចិន គឺជា​រឿង​សំខាន់​បន្ទាប់បន្សំ​ពី រឿង​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ហើយ​ក្រុមការងារ​រដ្ឋាភិបាល​អា​មេ​រិ​ក បាន​និង​កំពុង​ពិភាក្សា​អំពីផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹងប្រទេស​ចិន ដែល​អាច​ឈាន​ដល់ការ​បែកបាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បើ​ទោះបីជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ទើបតែ​បាន​សម្រេចកាលពីដើម​ឆ្នាំ២០២០​កន្លង​ទៅ​ក៏​ដោយ​។

លោក ដូ​ណា​ល់ ត្រាំ បន្ត​ថា ​លោក​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១ បើសិនជាប្រទេស​ចិនមិន​បាន​គោរព​កិច្ចសន្យា​បញ្ជា​ទិញ​ទំនិញ តម្លៃ​ជាង ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពីប្រទេស​អា​មេ​រិ​ក​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ ប្រធានាធិបតី​អា​មេ​រិ​ករូប​នេះ​នៅ​តែ​ចោទប្រកាន់​ប្រទេស​ចិន ដែល​គ្រប់គ្រង​ការ​សា​យភាយ​នូវ​មេរោគ​នេះមិន​បាន​ល្អ ហើយ​លោក​បាន​បង្ហាញ​ពីក្តី​បារម្ភចំពោះ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន នៅ​ក្នុង​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​ព្យាករ​ថា អាច​នឹង​មាន​ពលរដ្ឋ​អា​មេ​រិ​កប្រមាណ ១​សែន​នាក់​ស្លាប់ ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលិតកម្មកែច្នៃក្នុងស្រុកចាប់ផ្តើមកក្រើកឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ ថមថយខ្លាំង

ព័ត៌មាន
ឧស្សាហកម្មផលិតកែច្នៃផលិតផលក្នុងស្រុក នៅដើមខែ ឧសភា នេះចាប់ផ្តើម បង្ហាញពីសញ្ញាល្អឡើងវិញទាំងការផលិត និង កែច្នៃសម្រាប់ផ្គត់ផ្គង់ទៅនឹងតម្រូវការ…

ក្មេងៗ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ជាង ១.៣០០នាក់ មិន​អាច​ចូល​ទៅរៀន​ក្នុង​សាលាវៀតណាមបាន ក្រោយមានការបិទព្រំដែន

ព័ត៌មាន
យ៉ាងហោចណាស់ មានក្មេងៗជនជាតិវៀតណាមជាង ១.៣០០ នាក់ ដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា តែរៀននៅសាលាក្នុងទឹកដីប្រទេសវៀតណាម មិនទាន់អាចចូលរៀន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ