នីការ៉ាហ្ក័រផ្តាច់ទំនាក់ទំនងនឹងតៃវ៉ាន់រួចត្រូវគ្នានឹងចិន

ប្រទេសនីការ៉ាហ្គ័រប្រកាសផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ និងស្រវាចាប់យកចិនវិញ


ប្រទេសនីការ៉ាហ្គ័រ ដែលជាប្រទេសក្រីក្រជាងគេមួយនៅក្នុងតំបន់អាមេរិកកណ្ដាល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងមកហើយ ជាមួយនឹងកោះតៃវ៉ាន់ ហើយបែរមកចាប់ដៃយ៉ាងស្អិល្មួតជាមួយប្រទេសចិនឡើងវិញ ដើម្បីទទួលស្គាល់ពីគោលការណ៍ចិនតែមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើននៅថ្ងៃនេះ។
តំណាងប្រទេសនីការ៉ាហ្ក័រ និងចិន ប្រកាសភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា។ រូបភាព៖ Yue Yuewie/AP
ដោយ

ក្រសួងការបរទេសនីការ៉ាហ្គ័រ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ ចាប់ពីថ្ងៃនេះតទៅរដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គ័រ បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ហើយ ក្នុងន័យនេះ គឺរដ្ឋាភិបាលប្រទេសនឹងឈប់មានទំនាក់ទំនងជាផ្លូវការណាមួយជាមួយកោះតៃវ៉ាន់តទៅទៀតលើគ្រប់វិស័យទាំងអស់។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។

ដោយឡែក នៅមួយថ្ងៃបន្ទាប់ពីការប្រកាសនេះពោលគឺនៅថ្ងៃសុក្រទី១០ខែធ្នូ ប្រទេសនីការ៉ាហ្គ័រនិងភាគីចិន បានប្រកាសពីការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញភ្លាមៗផងដែរ។

ការប្រកាសនេះធ្វើឡើង ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រមទាំងកូនប្រុសរបស់ប្រធានាធិបតីនីការ៉ាហ្ក័រ២រូបផ្សេងទៀត នៅទីក្រុងធានចៀន ភាគខាងជើងប្រទេសចិន។ នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសចិន និយាយថា នេះគឺជាការសម្រេចចិនដ៏ត្រឹមត្រូវមួយរបស់នីការ៉ាហ្គ័រ។

សម្រាប់កោះតៃវ៉ាន់ ការកាត់ផ្តាច់ទំនាក់ទំនងនេះ គឺជារឿងឈឺចាប់ និងគួរឲ្យសោកស្តាយ ហើយកោះតៃវ៉ាន់បានលើកឡើងថា នីការ៉ាហ្គ័រមិនបានផ្តល់តម្លៃ ចំពោះមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គ័រ ក្នុងពេលកន្លងមកនេះទេ។

គួរបញ្ជាក់ថា ការដែលនីការ៉ាហ្គ័រឈានទៅផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅពេលនេះ គឺស្របពេលដែលសហរដ្ឋអាមេរិក និងនីការ៉ាហ្គ័រកំពុងមានទំនាក់ទំនងមិនល្អជាមួយគ្នា។ ទំនាក់ទំនងមិនល្អក៏ដោយសារតែ កាលពីខែមុន ប្រធានាធិបតី អាមេរិក បានច្រានចោលជ័យជំនះរបស់លោក Ortega ជាប្រធានាធិបតីនីការ៉ាហ្គ័រ ដោយបានហៅការបោះឆ្នោតថាជា ឆាកល្ខោន។

សូមជម្រាបថា ការដោះដៃរបស់នីការ៉ាហ្គ័រពីកោះតៃវ៉ាន់ បានបន្សល់ទុកប្រទេសតែ១៤ ប៉ុណ្ណោះ ដែលមានចំណងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ភាគច្រើនជាប្រទេសនៅតំបន់អាមេរិកឡាទីន៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU យកចំណាត់ការរបស់ WTO មកគំរាមចិន ក្នុងករណីចិនបានបិទផ្លូវពាណិជ្ជកម្មលើប្រទេសលីទុយអានី

ព័ត៌មាន
បន្ទាប់ពីរងការវាយប្រហារខ្លាំងៗ និងចោទប្រកាន់ថា បានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច ពីប្រទេសលោកខាងលិចកាលពីខែ តុ…

និយ័តករអូស្ត្រាលីប្តឹងធនាគារ ANZ ចំពោះការខកខានមិនបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជន

ព័ត៌មាន
និយតករមូលបត្ររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្តឹងធនាគារ ANZ ចំពោះការខកខានក្នុងការផ្តល់អត្ថប្រយោជន៍ដែលបានសន្យាផ្ដល់ជូនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ