កូវីដ១៩ នៅ​កម្ពុជា

កូវីដ១៩៖ កម្ពុជា​គ្មាន​ករណី​ឆ្លងថ្មី ២ថ្ងៃជាប់គ្នា ខណៈអ្នក​ជាសះស្បើយ​ឡើងដល់៥០នាក់


ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០ ថា នៅថ្ងៃទី៤ មេសា ម្សិលមិញនេះ ពុំ​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ឡើយ បន្ទាប់ពី​របាយការណ៍សូន្យ​ករណី​ដូចគ្នា​នេះ កាលពីថ្ងៃទី៣ មេសា ខណៈ​ចំនួន​អ្នក​ជំងឺ​ដែលព្យាបាល​ជាសះស្បើយ​កើន​ឡើង ដល់ ៥០នាក់​ហើយ។
បច្ចុប្បន្នភាពស្ថានភាព​កូវីដ១៩ នៅកម្ពុជា
ដោយ

យោង​តាម​ក្រសួង​សុខាភិបាល អត្រា​ជា​សះស្បើយ​គឺ​មាន ៤៣,៨៥% ធៀបនឹង​ចំនួន​អ្នក​មាន​ផ្ទុក​វីរុស​កូវីដ១៩​សរុប ពោលគឺ ជា​សះស្បើយ ៥០នាក់ ក្នុង​ចំណោម​អ្នក​មាន​វីរុស​កូវីដ១៩ ទាំងអស់ ១១៤នាក់។ 

ហើយគិត​មក​ទល់​នឹង​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាល​ជំងឺ​កូវីដ១៩ បាន​ថយចុះ​មក​នៅ​សរុប​ត្រឹម ៦៤នាក់ (ស្រ្តី ២០នាក់ និង​បុរស ៤៤នាក់) កំពុង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ នៅថ្នាក់ជាតិ និង​ថ្នាក់ខេត្ត៕




អត្ថបទបន្ទាប់


អាមេរិក​បញ្ជូន​រូបបដិមា​​ខ្មែរ ចំនួន២ មក​ឲ្យ​កម្ពុជាវិញ បន្ទាប់ពីរឹបអូសបាន​កាលពីច្រើនឆ្នាំមុន

ព័ត៌មាន
ស្ថានទូត​សហរដ្ឋ​​អាមេរិក​ប្រចាំ​កម្ពុជា​ សហការជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ធ្វើ​មាតុភូមិ​និវត្តន៍​រូប​បដិមា​បុរា…

ដំណឹងល្អ!៣ថ្ងៃជាប់គ្នា គ្មានករណីឆ្លងថ្មី ខណៈអ្នកជាសះស្បើយឡើងដល់៥៣នាក់ហើយ

ព័ត៌មាន
៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មិនមានករណីឆ្លងមេរោគកូវីដ១៩ថ្មី ដោយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ថា នៅថ្ងៃទី០៥ ខែមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ