មីយ៉ាន់ម៉ាដោះលែងអ្នកទោស

អ្នកទោស ១.៦០០នាក់ ត្រូវបានដោះលែង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា


សាច់ញាតិអ្នកទោសរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីរដ្ឋាភិបាលយោធាបានប្រកាសដោះលែងអ្នកទោសចំនួន ១ ពាន់ ៦ រយនាក់ ខណៈការលើកលែងទោសនេះធ្វើឡើង ដើម្បីជាផ្នែកមួយក្នុងការអបអរថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
មីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង១ពាន់អ្នកក្នុងថ្ងៃចូលឆ្នាំ
ដោយ

ឧត្តមសេនីយ៍ឯក Aung Lin Dwe រដ្ឋលេខាធិការ​នៃ​របប​យោធា​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​ថា អ្នកទោស​ចំនួន​ជាង ១ ពាន់ ៦ រយ​នាក់ រួម​ទាំង​ជនបរទេស​ដែល​ជាប់​ឃុំ​ចំនួន ៤២ នាក់ នឹង​ត្រូវ​បាន​ដោះ​លែង​ក្រោម​ការ​លើកលែងទោស​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​មី​យ៉ា​ន់​ម៉ា ដើម្បី​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​សម្រាប់​ប្រជាជន និង​ដោះស្រាយ​ក្ដី​កង្វល់​ទាក់ទង​នឹង​បញ្ហា​មនុស្សធម៌​។

ទោះបីជា​យ៉ាងនេះ​ក្តី យោង​តាម​ក្រុម​សកម្មជន​សមាគម​ជួយ​អ្នកទោស​នយោបាយ (AAPP) បានឱ្យ​ដឹង​ថា យោធា​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ១ ម៉ឺន ៣ ពាន់​នាក់ និង​បាន​សម្លាប់​អ្នកប្រឆាំង​ចំនួន​ជិត ១ ពាន់ ៨ រយ​នាក់​ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក ខណៈ​ការ​ដោះ​លែង​នេះ គឺ មិន​បាន​បញ្ជាក់​ទេ​ថា​នឹង​រួម​បញ្ចូល​សមាជិក​រដ្ឋាភិបាល​ស៊ី​វិល​ដែល​ត្រូវ​បាន​ផ្ដួលរំលំ និង អ្នក​ដែល​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​នៅ​ពេល​មាន​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដែរ ឬ​ក៏​អត់​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រភព​ព័ត៌មាន Reuters ថា​គ្មាន​អ្នក​តវ៉ា​នយោបាយ​ណាមួយ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគា Insein នោះ​ទេ​។

គួរ​ជម្រាប​ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​នោះ​មាន​មេដឹកនាំ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ពួក​យោធា​ផ្តួលរំលំ គឺ​លោកស្រី Aung San Suu Kyi ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី Naypyidaw និង​ទីប្រឹក្សា​សេដ្ឋកិច្ច​អូស្ត្រាលី​ជនជាតិ​របស់​លោកស្រី គឺ លោក Sean Turnell ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល Insein នៅ​ជាយក្រុង Yangon និង មាន​អ្នកទោស​នយោបាយ​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​ដែល​កំពុង​ជាប់​ឃុំ​៕

អត្ថបទ៖ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រនៅសៀងហៃជួបការលំបាកជាមួយនឹងការចាប់ផ្តើមបើកឡើងវិញ ខណៈការរំខានផ្នែកដឹកជញ្ជូននៅតែមាន

ព័ត៌មាន
ក្រុមហ៊ុនផលិតរួមទាំងក្រុមហ៊ុន Tesla កាលពីថ្ងៃចន្ទបានចាប់ផ្តើមរៀបចំ ដើម្បីបើករោងចក្រផលិតនៅទីក្រុងសៀងហៃរបស់ពួកគេឡើងវិញ ខណៈដែលទីក្រុងដែល…

ការទូទាត់តាម QR របស់ធនាគារអេស៊ីលីដាកើនឡើងយ៉ាងគំហុក អំឡុងពេលដំណើរកម្សាន្ដបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មាន
មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ