ក្រុងរណបកោះនរា

ក្រុងរណបកោះនរាបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន៥០%ហើយដោយគ្មានការរំខានពីជំងឺកូវីដ-១៩


ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ កំពូលមហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតនៅកម្ពុជានោះបច្ចុប្បន្ននេះ នៅតែបន្តសាងសង់ជាធម្មតា ដោយគ្មានការរំខានពីជំងឺកូវីដ-១៩នោះទេ ដែលរហូតមកទល់នឹងពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុងរណបមួយនេះ សម្រេចបានដល់៥០%ហើយ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន OCIC ដែលក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបតម្លៃជាង២ពាន់លានដុល្លារនេះ។
រូបគំនូស​ប្លង់​នៃ​ស្ពាន​បេតុង​ខ្សែកាប តភ្ជាប់​ពីកោះពេជ្រ ទៅកោះនរា។ រូបភាព ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី
ដោយ

លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានប្រាប់ក្រុមការងារខេមបូណូមីស តាមទូរស័ព្ទថា បើទោះបីជា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តរីករាលខ្លាំងយ៉ាងណាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា មិនបានផ្អាកដំណើរក្នុងការអភិវឌ្ឍន៍នោះ គឺបន្តការសាងសង់ជាធម្មតាដដែល ដោយសារភាគច្រើនគម្រោងប្រើប្រាស់គ្រឿងចក្រ ច្រើនជាងប្រើកម្លាំងមនុស្ស។

ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ។ គម្រោងទីក្រុងរណបមួយនេះ គ្រោងអភិវឌ្ឍក្នុងទំហំទឹកប្រាក់ប្រមាណ២ពាន់៥រយលានដុល្លារ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

កាលពីខែតុលាឆ្នាំ២០២០ ក្រុមហ៊ុន OCIC ក៏បានសម្ពោធសាងសង់ស្ពានបេតុងខ្សែកាបចំនួន២ខ្សែ ដោយ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ទីក្រុងរណបកោះនរា និងមួយខ្សែទៀតពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា។ បើតាមការអះអាងរបស់ លោក ទូច សំណាងនាយកគ្រប់គ្រងក្រុមហ៊ុន OCIC បច្ចុប្បន្ន ស្ពានបេតុងខ្សែកាបចំនួន២ខ្សែ ក៏អាចនឹងសាងសង់រួចរាល់មុនផែនការកំណត់ដែរ ខណៈដែលមកទល់នឹងពេលនេះ ការសាងសង់បានប្រមាណជាង១០%ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងថាយុទ្ធនាការជំរុញផលិតផលក្នុងស្រុកនឹងបង្កើតម្លៃក្នុងសេដ្ឋកិច្ចជិត៥៨ពាន់លានដុល្លារ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ ជឿជាក់ថា យុទ្ធនាការថ្មី ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក Made-in-Thailand ដែលមានន័យថា ផលិតនៅក្នុងប្រទេសថៃ ដែលជាការផ្ស…

សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស និងកាណាដា ដាក់ទណ្ឌកម្ម​លើ​មន្ត្រីរដ្ឋាភិបាលចិន​; ក្រុងប៉េកាំង​​សងសឹកវិញដោយទណ្ឌកម្មដែរ

ព័ត៌មាន
សារព័ត៌មានធំៗ​នៅ​លើ​ពិភពលោក បានផ្សាយ​ថា សហភាព​អឺរ៉ុប ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក នៅថ្ងៃចន្ទ ទី២២ មីនា បាន​បើក​យុទ្ធនាការ​រួមគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ