អាស៊ីសង្វៀនប្រកួតប្រជែងមហាអំណាច?

ស្ថានការណ៍តំបន់កាន់តែតានតឹងនៅអំឡុងពេល និងក្រោយដំណើរទស្សនកិច្ចលោកចូបៃឌិននៅអាស៊ី


លោកចូ បៃឌិន បានបិទបញ្ជប់ទៅហើយនូវបេសសកម្មបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកទីមួយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយបានអញ្ជើញទៅដល់ទឹកដីសហរដ្ឋអាមេរិកវិញកាលពីល្ងាចថ្ងៃអង្គារទី២៤ឧសភាម៉ោងក្នុងតំបន់។ អ្វីដែលគួរកត់សម្គាល់នោះ ទស្សនកិច្ចរបស់លោកបៃឌិន មកកាន់តំបន់អាស៊ី ពោលគឺក្នុងប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានពាំនាំនូវភាពតានតឹងខ្លាំងជាងមុនទៀតមកដល់តំបន់មួយនេះ ទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ទស្សនកិច្ច។
អាស៊ីតានតឹងអាស៊ីជាសង្វៀនប្រកួតប្រជែងមហាអំណាច!

ជាក់ស្តែង នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ឧសភា គ្រា​ដែល​លោក​កំពុង​អង្គុយ​ជជែក​ជាមួយនឹង​សម្ព័ន្ធមិត្ត​ចតុ​ភាគី Quad ក្នុង​ទីក្រុង​តូ​ក្យូ ចិន​និង​រុ​ស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​រួម​ម​គ្នា​មក​ហោះ​កៀក​កិត​ដែនអាកាស​ជប៉ុន បង្ក​ជា​ការ​ក្តៅក្រហាយ​ជា​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដោយ​បាន​ចាត់ទុកជា​ទ​ង្វើ​បង្កហេតុ និង​គំរាមកំហែង ហើយ​ក្រោយ​កមក​ទៀត​ក៏​មានការ​សម្ញែង​សាច់ដុំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ នេះ​បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

លោក​ចូ បៃ​ឌិន​បិទ​បញ្ចប់​បេស​សកម្ម និង​ត្រឡប់​មក​ដល់​ទឹកដី​កំណើត​វិញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​កូរ៉េ​ខាងជើង​ឯណោះ បាន​ផ្គើន​បាញ់​មី​ស៊ី​ល​ប៉ា​លិ​ស្ទិ​ក​ដល់​ទៅ​៣​គ្រាប់ ក្រោយ​ការ​បិទ​បញ្ចប់​បេស​សកម្ម​របស់​លោក​ចូ បៃ​ឌិន​នៅ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​។

នៅ​មិន​ទាន់​ចប់​ទេ ដំណើរ​ទស្សនកិច្ច​របស់​លោក​បៃ​ឌិន ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​បាន​ដុត​កំ​ដៅ ដល់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​ឲ្យ​កាន់តែ​តានតឹង​ជាង​មុន​មួយ​កំរិត​ទៀត​។ ថ្លែង​សារ​នៅ​ទីក្រុង​សេ​អ៊ូ​ល ដោយ​បញ្ជាក់​ថា អា​មេ​រិ​ក​នឹង​ចូល​ទៅ​ជួយ​តៃវ៉ាន់ បើ​ចិន​ឈ្លានពាន បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​មិន​សប្បាយចិត្ត ចោទ​អា​មេ​រិ​កថា កំពុង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។

ដើម្បី​បញ្ជាក់​ពី​ការ​ខឹងសម្បារ​របស់​ខ្លួន​ចំពោះ​ជំហរ​របស់​សហរដ្ឋអាមេរិក កងទ័ព​រំដោះប្រជាជន​ចិន​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ជិត​កោះ​តៃវ៉ាន់​ដែរ​។ វរសេនីយ៍ឯក Shi Yi នៃ​កងទ័ព​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​៖ សមយុទ្ធ​ដែល​ចិន​បាន​ធ្វើ​នៅ​ក្បែរ​កោះ​តៃវ៉ាន់ គឺជា​ការ​ហ្វឹកហាត់​ល្បាត និង​ត្រៀមប្រយុទ្ធ ដោយ​ហាត់​សម​ទាំង​តាម​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​។ លោក​បន្ត​ថា នេះ​គឺជា​ការ​ព្រមាន​ដោយ​បើកចំហ​អំពី​ការ​ឃុបឃិត​គ្នា​នា​ពេល​ថ្មី​ៗ​នេះ​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់​។ យ៉ាងណាមិញ ទីក្រុង​ប៉េ​កាំ​ង​គ្រាន់តែ​បាន​បញ្ជាក់​ថា បាន​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​តៃវ៉ាន់ តែ​មិន​បាន​ប្រាប់​ថា​សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ​។

ជា​រួម​ដំណើរ​ទស្សនកិច្ច​របស់​លោក​បៃ​ឌិន បាន​នាំ​មក​នូវ​ភាព​តានតឹង​ដល់​តំបន់​អាស៊ី​លើស​ពី​ការ​រំពឹង​ទុក​។ លើស​ពី​នេះ​អា​មេ​រិ​ក​ខ្លួនឯង​និង​សម្ព័ន្ធមិត្ត បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​ដែល​កំពុង​តានតឹង​ស្រាប់​នេះ តាម​រយៈ​សកម្មភាព​សងសឹក ដែល​រុញ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​បន្ថែម​លើស​ដើម​។

ជាក់ស្តែង យោធា​សហរដ្ឋអាមេរិក និង​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ឧសភា​ថា ពួក​គេ​បាន​បើក​យន្តហោះ​ចម្បាំង​រួម​គ្នា​ពីលើ​ដែនសមុទ្រ​របស់​ជប៉ុន​ដើម្បី​បង្ហាញ​ពី​កម្លាំង​ឆ្លើយ​តប បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​សាកល្បង​មី​ស៊ី​លបី​គ្រាប់​ចូល​ទៅ​ក្បែរ​ដែនសមុទ្រ​ជប៉ុន និង​ឧបទ្វីប​កូរ៉េ​។ ទន្ទឹម​នឹង​នេះ ទ័ពអាកាស​អា​មេ​រិ​ក និង​ជប៉ុន​ក៏​ចង់​ឆ្លើយ​តប ទៅ​នឹង​សកម្មភាព​យន្តហោះ​ចម្បាំង​ចិន​និង​រុ​ស្ស៊ី​បាន​ហោះ​រួម​គ្នា​មក​ក្បែរ​ដែនដី​ជប៉ុន អំឡុង​ពេល​កិច្ចប្រជុំ Quad ផង​ដែរ​។

យោង​តាម​ប្រភព​ពី​ទ័ពអាកាស​របស់​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា ការ​ហោះហើរ​រួម​គ្នា​រវាង​អា​មេ​រិ​ក​និង​ជប៉ុន រួម​បញ្ចូល​នូវ​យន្តហោះ​ចម្បាំង​ចំនួន​ប្រាំបី​គ្រឿង ពី​មូលដ្ឋានទ័ព​ក្នុង​ប្រទេស​ជប៉ុន មាន​ដូច​ជា​យន្តហោះ​ចម្បាំង​ប្រភេទ F16 របស់​អា​មេ​រិ​ក​ចំនួន​៤​គ្រឿង និង​យន្តហោះ​ចម្បាំង F15 របស់​ជប៉ុន​ចំនួន ៤​គ្រឿង​ផង​ដែរ​។

គួរ​រំឭក​ថា អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដែរ ទៅ​នឹង​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែរ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​រួម​គ្នា​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ពិសេស​គឺ​ការ​សាកល្បង មី​ស៊ី​លបាញ់​ពីលើ​ដី​សំដៅ​គោលដៅ ប្រភេទ ហ៊ី​យន្ត​ម៉ូ​(Hyunmoo) របស់​កូរ៉េ​ខាងត្បូង​។

តាម​រយៈ​ព្រឹត្តិការណ៍​ទាំង​អស់នេះ គេ​អាច​ទោះ​ទាយ​បាន​ថា តំបន់​អាស៊ី និង​ពិសេស​អាស៊ី​ប៉ា​ស៊ិ​ហ្វិ​ក មិន​បាន​បង្ហាញ​ពី​សញ្ញា​ធូរស្រាល​ស្ថានការណ៍​ឡើយ ហើយ​វា​ក៏​នៅ​តែ​ជាស​ង្វៀ​ង​ប្រទាញ​ប្រ​ទូង​គ្នា​រវាង​ពួក​មហាអំណាច​ដដែល នៅ​គ្រា​ដែល​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ឲ្យ​ស្ថិរភាព​ពិភពលោក​កំពុង​រង្គោះរង្គើ​កាន់តែ​ឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីដាក់លក្ខខណ្ឌឲ្យដកទណ្ឌកម្មពីខ្លួនសិន ទើបបើកកំពង់ផែឲ្យនាំស្បៀងចេញពីអ៊ុយក្រែន

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សំដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko ដែលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្…

ប្រទេសចិន និងអូស្ត្រាលីប្រជែងគ្នា ដើម្បីឥទ្ធិពលកាន់តែខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអូស្ត្រាលីលោក អេនតូនី អាល់បានីស (Anthony Albanese) បាននិយាយថា ទីក្រុងកង់បេរ៉ាចាំបាច់ត្រូវតែ«ដើរទៅមុខគឺមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ