កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់បន្ថែមទៀត ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់!

រដ្ឋកូរ៉េខាងជើងបាញ់មីស៊ីប៉ាលីស្ទីកពីរគ្រាប់ទៀត ជាការបាញ់លើកទី៧ ដែលកំពុងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ


អាជ្ញាធរនៃប្រទេសជប៉ុនបានរាយការណ៍ជាថ្មីថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលីស្ទីកចំនួនពីរគ្រាប់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី៩ តុលា ដែលជាការបាញ់លើកទីប្រាំពីរ ពីសំណាក់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលវាជាការបញ្ចូនសញ្ញាប្រកាសអាសន្នកាន់តែខ្លាំងឡើងទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺតូក្យូ និងសេអ៊ូលថា ព្យុងយ៉ាងមិនខ្លាចរអាមិនសមយុទ្ធយោធា ព្រមទាំងទណ្ឌកម្មនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រដ្ឋកូរ៉េខាងជើងបាញ់មីស៊ីប៉ាលីស្ទីកពីរគ្រាប់ទៀត ជាការបាញ់លើកទី៧ ដែលកំពុងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជប៉ុន លោក Toshiro Ino បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរកាលពីថ្ងៃអាទិត្យបានហោះក្នុងកម្ពស់១០០គីឡូម៉ែត្រ និងមានចម្ងាយ៣៥០គីឡូម៉ែត្រ ដែលមីស៊ីលទីមួយត្រូវបានបាញ់នៅម៉ោងប្រហែលម៉ោង ១:៤៧ យប់ថ្ងៃទី ៩ ខែតុលា និងការបាញ់ជាលើកទីពីរនៅប្រហែល ៦ នាទីក្រោយ។

លោកបានបន្ថែមថា មីស៊ីលទាំងពីរគ្រាប់បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយអាជ្ញាធរកំពុងពិនិត្យមើលថាតើជាមីស៊ីលប្រភេទអ្វី។

លោក Toshiro Ino មន្ត្រីជាន់ខ្ពស់ការពារជាតិជប៉ុនបានសង្កត់ធ្ងន់ថា ទីក្រុងតូក្យូនឹងមិនអត់ធ្មត់ចំពោះសកម្មភាពដដែលៗរបស់កូរ៉េខាងជើងនេះទេ ព្រោះឧបទ្ទវហេតុនេះគឺជាការបាញ់លើកទី៧ហើយ ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា។

ជាមួយគ្នានេះ យោធាអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិកបាននិយាយថា ខ្លួនកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូពាក់ព័ន្ធបន្ទាប់ពីការបាញ់នេះ ដែលអាមេរិកសង្កត់ធ្ងន់ថាវា ជាការបង្កអស្ថិរភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានវាយតម្លៃថា ការបាញ់ចុងក្រោយនេះ មិនបានបង្កការគំរាមកំហែងដល់បុគ្គលិកយោធាអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ។

ទីបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅកោះហាវ៉ៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវិស័យការពារជាតិនៃសាធារណរដ្ឋកូរ៉េ និងជប៉ុន នឹងមិនប្រែប្រួល ហើយរឹងដូចដែក» នៅចំពោះមុខការគំរាមគំហែងនេះ។

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយដែរថា ការបាញ់មីស៊ីលចុងក្រោយបង្អស់ចេញពីតំបន់ Muncheon នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង គឺជា «ការបង្កហេតុ» ដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិភាពទាំងមូលនៃឧបទ្វីបកូរ៉េ។

មែនទែនទៅប្រទេសកូរ៉េខាងជើង ដែលបានបន្តការសាកល្បងមីស៊ីល នឹងអាវុធនុយក្លេអ៊ែរនេះ គឺដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលរដ្ឋផ្តាច់ការមួយនេះបានអះអាងថា ការធ្វើនេះគឺដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្ទាល់ ដោយយោធារបស់សហរដ្ឋអាមេរិក ហើយមិនបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រទេសជិតខាងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយដោយដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ថា «ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង គឺជាវិធានការស្វ័យការពារធម្មតាមួយដែលបានគ្រោងទុក ដើម្បីការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់រពីការគំរាមកំហែងដោយផ្ទាល់ពីយោធារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ»៕




អត្ថបទបន្ទាប់


មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ប្តេជ្ញាបន្តបេសកកម្មជួយគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យវ…

រុស្ស៊ីតែងតាំងមេទ័ពថ្មី ក្នុងការដឹកនាំកងកម្លាំងវាយប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោយការបរាជ័យផ្ទួនៗ

ព័ត៌មាន
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី៨ តុលា បានតែងតាំងមេបញ្ជាការកងទ័ពជើងអាកាស លោក Sergei Surovikin ទៅជាមេបញ្ជាការរួមនៃកងកម្លាំងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ