ការបាញ់មីស៊ីសាកល្បងរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបន្ដបាញ់មីស៊ីលជាថ្មីទៀត ទោះរងទណ្ឌកម្មពីអាមេរិក


ទើបតែត្រូវបានអាមេរិកប្រកាសដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លែអ៊ែមិនប៉ុន្មានម៉ោងផង នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង ហាក់ផ្កើនកាន់តែខ្លាំងជាមួយអាមេរិក ដោយបានបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីទៀតហើយ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសុក្រទី ១៤ មករានេះ គឺជាការបាញ់សាកល្បងលើទី៣ហើយ ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ ដោយកូរ៉េខាងជើងហាក់ដូចជាមិនខ្វាយខ្វល់នឹងការដាក់ទណ្ឌកម្ម ឬការព្រមានខ្លាំងៗពីអាមេរិកទាល់តែសោះ។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ (រូបភាព៖ KCNA) )
ដោយ

តាមសេចក្ដីរាយការណ៍​ពីសារព័ត៌មាន​អន្តរជាតិធំៗជាច្រើន​នៅថ្ងៃសុក្រទី១៤មករានេះ កូរ៉េខាងជើង​បានបាញ់​សាកល្បង​​មីស៊ីលជាថ្មីទៀតហើយ ប៉ុន្ដែ គេនៅមិនទាន់ដឹងច្បាស់អំពី​អត្តសញ្ញាណ​មីស៊ីលនោះ ជាប្រភេទអ្វីឲ្យពិតប្រាកដនៅឡើយទេ។ ក៏ប៉ុន្ដែ បើតាម​ឆ្មាំសមុទ្រ​របស់ជប៉ុន​និយាយថា កូរ៉េខាងជើង​អាច​បាញ់​អាវុធមីស៊ីល​ ប៉ាលីស្ទិក ដែលជាមីស៊ីលបាញ់ក្នុងរយៈចម្ងាយឆ្ងាយ។

បើគិតតាំងពីបើកឆាកឆ្នាំ២០២២មក នេះជាលើកទី៣ហើយ ដែល​កូរ៉េខាងជើង​បានបាញ់សាកល្បងមីស៊ីល បើទោះបីជា មានប្រតិបត្តិកម្ម ការព្រមាន និងឈានដល់​មានការដាក់ទណ្ឌកម្ម​ពីអាមេរិកក៏ដោយ ក៏កូរ៉េខាងជើង​ហាក់មិនខ្វាយខ្វល់ដែរ។

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​ថា ទីក្រុងព្យុងយ៉ាង​​បាន​ការពារ​ការសាកល្បង​អាវុធមីស៊ីលរបស់ខ្លួន ស្របទៅតាម​ច្បាប់​ការពារខ្លួន ហើយ​កូរ៉េខាងជើង ក៏បានចោទអាមេរិកថា មានចេតនា​ធ្វើឲ្យស្ថានការណ៍​កាន់តែតានតឹង​ដោយការដាក់ទណ្ឌកម្ម​ថ្មីចុងក្រោយនេះ។  

សូមរំឭកបន្ដិចថា នៅថ្ងៃទី ១២មករាកន្លងទៅនេះ អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​កម្មវិធី​អាវុធនុយក្លែអ៊ែ​របស់​កូរ៉េខាងជើង ដោយទណ្ឌកម្មនោះ គឺបានកំណត់គោលដៅលើជនជាតិកូរ៉េខាងជើងចំនួន៦នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយផងដែរ ដោយទីក្រុងវ៉ាស៊ិនតោន និយាយថា ពួកគេទាំងនេះ គឺជាអ្នកទទួលខុសត្រូវក្នុងការទិញទំនិញពីប្រទេសរុស្ស៊ី និងចិនសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផលិតអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង។

​ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការអភិវឌ្ឍន៍នាពេលថ្មីៗនេះរបស់កូរ៉េខាងជើងទាក់ទងនឹង "អាវុធប្រភេទថ្មី" គឺគ្រាន់តែជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើទំនើបកម្មសមត្ថភាពការពារជាតិតែប៉ុណ្ណោះ ហើយមិនបានកំណត់គោលដៅទៅលើ​ប្រទេសជាក់លាក់ណាមួយ ឬប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនមានចេតនាធ្វើជាសត្រូវ​ជាមួយ​កូរ៉េខាងជើងនោះទេ ហើយមានឆន្ទៈក្នុងកិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែថាការសាកល្បង​មីស៊ីល​របស់កូរ៉េខាងជើងនេះ គឺកំពុង​ "ធ្វើឱ្យមានអស្ថិរភាពយ៉ាងខ្លាំង”៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi)

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi) បានរៀបចំការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធ…

នៅឆ្នាំ២០២១ សិស្សជាប់បាក់ឌុបមានជាង ៧ម៉ឺននាក់ ខណៈនិទ្ទេស A មានជាង១ពាន់នាក់

ព័ត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញឲ្យឃើញថា នៅឆ្នាំ២០២១ មានសិស្សជាង៧ម៉ឺន២ពាន់នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ