កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងពីកូវ៉ាក់

កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង AstraZeneca ពីកូវ៉ាក់


កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង Astra Zeneca ពីកូវ៉ាក់ ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណៈ អ្នកជំនាញខាងគោលនយោបាយនិងសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបដិសេធការដឹកជញ្ជូន វាក់សាំង Astra Zeneca ដែលរៀបចំការបែងចែកដោយគម្រោង Covax របស់អង្គការសុខភាពពិភពលោក ដោយការបិសេធជំនួយវ៉ាក់សាំងនេះ ដោយសារកូរ៉េខាងជើងបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណៈក្រោយពេលចាក់វាក់សាំងប្រភេទនេះ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Reuters។
កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងពីកូវ៉ាក់

គម្រោង Covax មាន​គោលដៅ​បែងចែក​វាក់​សាំង​កូ​វី​ដ​-១៩ ប្រភេទ AstraZeneca ប្រមាណ ២ លាន​ដូ​ស​ដល់​កូរ៉េ​ខាងជើង​។ ដោយ​ការ​ផ្គត់ផ្គង់​វាក់​សាំង​ជើង​ទី​មួយ​ធ្លាប់​ត្រូវ​បាន​រំពឹង​ថា​នឹង​ដឹក​ទៅ​ដល់​កូរ៉េ​ខាងជើង​នៅ​ចុងខែ ឧសភា ប៉ុន្តែ​ត្រូវ​ពន្យារពេល​វិញ ដោយសារ​តែ​កូរ៉េ​ខាងជើង​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួលយក​និង​ចំណាយពេល​ពិគ្រោះ​យោបល់​យូរ​ពេក​។

កូរ៉េ​ខាងជើង​ត្រូវ​បាន​រាយការណ៍​ថា មិន​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ ដោយសារ​ប្រទេស​នេះ​បាន​ដាក់​វិធានការ​ប្រឆាំង​ទប់ស្កាត់​មេរោគ​ឆ្លង ដោយ​បិទ​ព្រំដែន និង ហាមឃាត់​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​។

របាយការណ៍​របស់​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ដែល​សហការ​ជាមួយ​ភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង ទីក្រុង​ព្យុ​ង​យ៉ាង​គឺ​កំពុង​ស្វែងរក​ជម្រើស​វ៉ាក់សាំង​ផ្សេង​ទៀត​។

ថ្មី​ៗ​នេះ​ដែរ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រទេស​រុ​ស្ស៊ី​បាន​អះអាង​ថា​នឹង​ខ្លួន​នឹង​ផ្ដល់​ជូន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​បើសិនជា​ប្រទេស​នេះ យល់ព្រម​ទទួលយក ខណៈ​ដែល​កន្លង​មក​កូរ៉េ​ខាងជើង​នេះ តែងតែ​បដិសេធ​ទទួលយក​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​នានា​។

អ្នកនាំពាក្យ​របស់​សម្ព័ន្ធ​វ៉ាក់សាំង​ពិភពលោក បាន​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​កូរ៉េ​ខាងជើង ដូចដែល​ពួក​គេ​ធ្លាប់​ធ្វើការ​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​នឹង​មិន​ប្រើប្រាស់​វ៉ាក់សាំង​ចិន​នោះ​ទេ ដោយ​បារម្ភ​ពី​ប្រសិទ្ធិ​ភាព​របស់​វា ប៉ុន្ដែ កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​វ៉ាក់សាំង​របស់​ប្រទេស​រូ​ស៊ី ដែល​រុ​ស្ស៊ី​នឹង​ផ្តល់​ឲ្យ​ដោយ​ឥត​គិតថ្លៃ​។

លោក Lee Sang Keun អគ្គនាយក​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​លើ​ឧ​ប​ទ្ធី​ប​កូរ៉េ បាន​បញ្ជក់​បន្ថែម​ទៀត អាជ្ញាធរ​កូ​រ៉​ខាងជើង មាន​ព្រួយបារម្ភ​អំពី វ៉ាក់សាំង AstraZeneca បន្ទាប់​ពី​របាយការណ៍​ខ្លះ​ថា​មាន​បញ្ហា​កំណក​ឈាម ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​នេះ​។

សូម​ញ្ជា​ក់ថា បើ​ទោះបីជា កូរ៉េ​ខាងជើង​អនុញ្ញាត ឲ្យ​មានការ​ទូត​ក្រៅប្រទេស​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ កាលពី​ចុងខែ​មីនា​ក៏​ដោយ ប៉ុ​ប៉ុន្ដែ កូរ៉េ​ខាងជើង​មិន​បាន​ទទួលយក​វ៉ាក់សាំង​ទាំងនោះ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​នោះ​ទេ​មក​ទល់​ពេល​នេះ​៕

 អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនត្រៀមថវិការាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការចាក់បញ្ចូលថវិការាប់រយពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងចរន្តសេដ្ឋកិច្ច ដើម្បីកា…

អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ចង់ព្យាបាលពីផ្ទះត្រូវធ្វើដូចម្ដេច?

ព័ត៌មាន
ការដាក់វិធានការព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះគិតចាប់តាំងពីដើមខែឧសភាមកត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ មានចំនួនសរុប ១.០៣៣នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ