ប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើងថា ប្រជាជនរបស់ខ្លួន ៨០ម៉ឺននាក់ បានចុះឈ្មោះធ្វើជាទាហាន ដើម្បីត្រៀមប្រយុទ្ធជាមួយនឹង«ចក្រពត្តិអាមេរិក»


បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងកាលពីថ្ងៃសៅរិ៍ ទី ១៨ មីនា ថា មានមនុស្សជាង ៨ សែននាក់ដែលជាយុវជននៃប្រទេសនេះបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ដើម្បីប្រយុទ្ធជាមួយពួក«ចក្រពត្តិអាមេរិក» ដោយការរាយការណ៍នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនចុងក្រោយបង្អស់ ដោយគ្មានញញើតនឹងប្រតិកម្មពីសហគមន៍អន្តរជាតិបន្ដិចសោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ស្ថានភាពនៅឧបទ្វីបកូរ៉េកើនកម្តៅខ្លាំងមែនទែន រូបភាព CNN
ដោយ

ក្រោយមានកំណត់ត្រាដ៏ខ្ពស់បំផុតនៅក្នុងប៉ុន្មានឆ្នាំនេះ នៃការធ្វើតេស្តសាកល្បងមីស៊ីល និងការកើនឡើងនៃការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងនោះ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានពួតដៃគ្នាក្នុងកិច្ចសហប្រតិបត្តិសន្តិសុខកាន់តែខ្លាំងក្លា ដោយបាននិងកំពុងបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំឡើងវិញក្នុងរយៈប្រាំឆ្នាំមកនេះនៅសប្តាហ៍នេះ។

ទោះយ៉ាងណា រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធទាំងអស់នេះ គឺជាការហាត់សមក្នុងគោលបំណងឈ្លានពានលើខ្លួន ហើយបានព្រមានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាច្រើនដងរួចមកហើយថា ព្យុងយ៉ាងនឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីឆ្លើយតបវិញ។

ទន្ទឹមគ្នានេះ មន្ត្រីមកពីទីភ្នាក់សារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានពិពណ៌នាសកម្មភាពសមយុទ្ធរបស់អាមេរិកថា «ជាការបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរ» ហើយជាមួយគ្នានោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានចុះឈ្មោះដើម្បីបម្រើកងទ័ព។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានឱ្យដឹងថា មនុស្សដែលស្ម័គ្រចិត្តទាំងនោះភាគច្រើន គឺជាយុវជននៃប្រទេស ដែលបានប្តេជ្ញាថា នឹងប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ»។ មន្ត្រីរូបនោះបានបន្ថែមថា៖ «មានជនស្ម័គ្រចិត្តជាង ៨ សែននាក់នៅទូទាំងប្រទេសបានចុះឈ្មោះបម្រើក្នុងជួរកងទ័ពប្រជាជនកូរ៉េ»។

បើតាមលោក Yang Moo-jin ប្រធានសកសវិទ្យាល័យសិក្សាកូរ៉េខាងជើងប្រចាំនៅទីក្រុងសេអ៊ូលបានប្រាប់សារព័ត៌មាន AFP ថា៖ «ក្រុងព្យុងយ៉ាងកំពុងយកសមយុទ្ធរបស់កូរ៉េខាងត្បូង និងអាមេរិកជាលេស ដើម្បីប្រើប្រាស់អាវុធ និងបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឱ្យកានតែខ្លាំងក្លា និងប្រើប្រាស់ជាក់ស្តែងនៅពេលចាំបាច់»។

ស្របពេលជាមួយការប្រកាសរបស់កូរ៉េខាងជើងនេះដែរ យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ១៩ ដែរថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលប៉ាលេស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ទៀត ឆ្ពោះសំដៅទៅកាន់ឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ខណៈដែលសមយុទ្ធយោធារវាងសេអ៊ូល និងបងធំអាមេរិកក៏កំពុងតែធ្វើឡើងផងដែរនោះ៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលអឺរ៉ុប បានបន្តដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត ទោះស្ថិតក្នុងភាពចលាចលហិរញ្ញវត្ថុក៏ដោយ

ព័ត៌មាន
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត កាលពីសប្ដាហ៍មុននេះ ស្របតាមការគ្រោងទុករបស់ខ្លួន ដើម្បីទប់ស្កាត់អតិផរណាដោយមិ…

ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! រាល់ការទិញទំនិញលើ L192 តាមរយៈអុីម៉ល AMK Mobile ឥឡូវនេះ

ព័ត៌មាន
ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! សម្រាប់អតិថិជនដែលចង់ទិញសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងប្រើប្រាស់ ឬផលិតផលថែរក្សាសម្រស់ផ្សេងៗ ការផ្ដល់ជូននេះគឺ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ