កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទី៦

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៦ ក្នុងពេលមិនដល់មួយខែ


រំលងបានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសាកល្បងមីស៊ីលប្រដេញ ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ទី២៧មករានេះ កូរ៉េខាងជើងត្រូវបានយោធាកូរ៉េខាងត្បូងរាយការណ៍ថា បានបន្តបាញ់សាកល្បងមីស៊ីលជាលើកទី៦របស់ខ្លួនថ្មីបន្ថែមទៀត។ មីស៊ីលដែលបានហោះទៅធ្លាក់ក្នុងដែនសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ជាប្រភេទមីស៊ីលបាលីស្ទិករយៈចំងាយខ្លី។ ខុសប្លែកពីមីស៊ីលដែលបានសាកល្បងកាលពី ពីរថ្ងៃមុន ដែលជាមីស៊ីលប្រដេញហោះក្នុងកំពស់ទាប អាចគេចចេញពីរ៉ាដា។ មីស៊ីលបាលីស្ទិករយៈចំងាយខ្លីនេះ គេគេបាញ់ហោះទៅលើលំហអាកាស មុននឹងធ្លាក់ចុះសំដៅចំគោលដៅតែម្តង។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៦

ការសាកល្បងមីស៊ីលលើកទី៦នេះ ត្រូវគេកំណត់បាននៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ដោយវាបានហោះឡើងទៅលើលំហអាកាសក្នុងរយៈកម្ពស់ ២០គីឡូម៉ែតពីដី រួចទើបធ្លាក់ចុះមកវិញ ដោយធ្វើដំណើរប្រមាណ១៩០គីឡូម៉ែតទៀតមុនធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតកូរ៉េខាងជើង។ 

ក្រុមអ្នកវិភាគបាននិយាយថា វាគឺជាមីស៊ីលមួយប្រភេទ ក្នុងចំណោមកាំជ្រួចមីស៊ីលទាំងអស់ ដែលកូរ៉េខាងជើងធ្លាប់បានបាញ់សាកល្បងក្នុងរយៈពេលជិតមួយខែមកនេះ។

មានការព្រួបារម្ភរួមដូចកូរ៉េខាងត្បូងដែរ ប្រទេសជប៉ុនតែងធ្វើការឃ្លាំមើលជានិច្ចពីសកម្មភាពបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ភាគីជប៉ុនមិនទាន់អាចកំណត់ព័ត៌មានលម្អិតបាននៅឡើយជុំវិញ ការសាកល្បងលើកនេះ ដោយទីក្រុងតូក្យូគ្រាន់តែអាចបញ្ជាក់ថា មីស៊ីលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនប៉ុណ្ណោះ។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្សីដា ហៅការសាកល្បងមីស៊ីល ម្តងហើយម្តងទៀត ដោយក្រុងព្យុងយ៉ាងជារឿងគួរឲ្យសោកស្តាយ ដែលវាបានល្មើសនឹងបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 

សូមជម្រាបថា រាល់ការបាញ់សាកល្បងមីស៊ីលម្តងៗ វាមិនត្រឹមតែជួយធ្វើឲ្យសមត្ថភាពយោធារបស់កូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតឲ្យកូរ៉េខាងជើងបង្កើនប្រភេទអាវុធទំនើបៗសម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស និងក្រុមឈ្មួញជួយដូរអាវុធខុសច្បាប់ ក្នុងទីផ្សារងងឹតនៅលើពិភពលោកផងដែរ។ នេះបើតាមការអះអាង របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វៀល(Linda Thomas-Greenfield)។

គួររំឭកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចចុងក្រោយបង្អស់ទៅលើកូរ៉េខាងជើងកាលពីឆ្នាំ ២០១៧ ក្រោយរឿងកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិក និងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ ក្រោយមក ចិន និងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខដែរនោះ លែងគាំទ្រឲ្យមានការដាក់ទណ្ឌកម្មសាជាថ្មីទៀតហើយ និងបានអំពាវនាវ ឲ្យគេដកទណ្ឌកម្មមួយចំនួន ដើម្បីសម្រួលការនាំចេញគ្រឿងសមុទ្ររបស់កូរ៉េខាងជើង។ ជាក់ស្តែង រហូតមកដល់ពេលថ្មីៗនេះ ចិននិងរុស្សីបន្តរារាំង មិនឲ្យមានទណ្ឌកម្មថ្មីៗទៅលើព្យុងយ៉ាងឡើយ ទោះបីរបបលោកគីម ជុងអ៊ុន ផ្គើនបាញ់សាកល្បងមីស៊ីលជាច្រើនលើកច្រើនសារក្តី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីតានតឹងនៅអ៊ុយក្រែន៖ អាមេរិកបដិសេធការទាមទាររបស់រុស្សី

ព័ត៌មាន
សហរដ្ឋអាមេរិកអះអាងថា ខ្លួន និងអង្គការណាតូ មិនបានយល់ស្របទាំងស្រុងទៅតាមការចង់បានរបស់រុស្សីឡើយ ជុំវិញបេក្ខភាពរបស់អ៊ុយក្រែនក្នុងអង្គការណាត…

ចិនហាក់ដកដៃពីអាមរិក និងងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន

ព័ត៌មាន
ចិនងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន ចំពេលភាពតានតឹងជាមួយអាមេរិកកាន់តែឡើងខ្លាំង។ ចំពេលមានការកើនឡើងនូវភាពតានត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ