កូរ៉េខាងជើងថា ខ្លួនមិនព្រឺជាមួយទណ្ឌកម្មនិងសម្ពាធរបស់កូរ៉េខាងត្បូងនោះទេ!

កូរ៉េខាងជើងព្រមានថា ការទម្លាក់ទណ្ឌកម្មមកលើខ្លួន ប្រៀបដូចជាការចាក់ស្រោចសាំងលើភ្លើងកំពុងឆេះដូច្នោះដែរ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ វិច្ឆិកា បានចេញមុខពន្លះកូរ៉េខាងត្បូងជាថ្មីម្តងទៀត បន្ទាប់ពីទីក្រុងសេអ៊ូលបានធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតមកលើខ្លួន ដោយកូរ៉េខាងជើងចាត់ទុកថា វិធានការនេះប្រៀបបានដូចជាយកសាំងមកចាក់លើភ្លើងដែលកំពុងឆេះដូច្នោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កូរ៉េខាងជើងព្រមានថា ការទម្លាក់ទណ្ឌកម្មមកលើខ្លួន ប្រៀបដូចជាការចាក់ស្រោចសាំងលើភ្លើងកំពុងឆេះដូច្នោះដែរ

បើតាមការស្រង់សម្តីដោយសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong) បានចេញមកនិយាយចំៗនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងមន្ត្រីឆ្កួតលីលាផ្សេងទៀតរបស់គេ គឺជាឆ្កែដ៏ស្មោះត្រង់របស់​អាមេរិក»។

លោកស្រី គីម យ៉ូជុង ប្អូនស្រីបង្កើត​របស់​បុរសខ្លាំងគីម ជុងអ៊ុន​ បានបន្តទៀតថា «ប្រសិនបើកូរ៉េខាងត្បូង និងអាមេរិក គិតថាអាចគេចផុត​ពីស្ថានភាពដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ តាមរយៈការដាក់ទណ្ឌកម្មនោះ» ពួកគេពិតជាល្ងង់ខ្លៅមែនទែនហើយ ដែលមិនដឹងពីរបៀបនៃការរស់នៅប្រកបដោយសន្តិភាពនោះទេ។ ហើយកូរ៉េខាងជើង​បានព្រមានម្តងទៀតថា «ការដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់បែបយ៉ាងរបស់សហរដ្ឋអាមេរិក និងឧបាយកលរបស់កូរ៉េខាងត្បូង​ប្រឆាំងនឹងកូរ៉េខាងជើង នឹងបញ្ឆេះភ្លើងឆេះឱ្យកាន់តែខ្លាំងប៉ុណ្ណោះ»។

ក្រសួងការបរទេសកូរ៉េខាងត្បូង​បាននិយាយកាលពីថ្ងៃអង្គារ ទី ២២​ វិច្ឆិកាថា ខ្លួនកំពុងពិនិត្យមើលទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង​បន្ថែមទៀត ដែលជាទណ្ឌកម្មលើវិស័យអ៊ិនធឺណិត គឺស្ថិតក្នុងចំណោមការពិចារណា​ក្នុងករណី ដែលកូរ៉េខាងជើងនៅតែបន្តបាញ់​សាកល្បងមីស៊ីលបន្តទៀតនោះ។

បើគិតក្នុងឆ្នាំនេះ រដ្ឋកូរ៉េខាងជើងបានធ្វើតេស្តសាកល្បង​ដោយបាញ់បង្ហោះមីស៊ីល​ជាច្រើនសន្ធឹកសន្ធាប់​មិនធ្លាប់មាន ដែលកាលពីសប្តាហ៍មុននេះ ទីក្រុងព្យុងយ៉ាងក៏បានបាញ់មីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតមួយទៀតរបស់ខ្លួនផងដែរ។ ការណ៍នេះហើយបានជំរុញឱ្យកូរ៉េខាងត្បូង និងជប៉ុនខំសម្ញែងរិទ្ធដាក់វិញយ៉ាងខ្លាំងដែរ ដោយមានបងធំអាមេរិកនៅពីក្រោយ បានបើកធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីជាការឆ្លើយតបនឹងសកម្មភាពរបស់ទីក្រុងព្យុយ៉ាង។

ក្នុងនោះដែរ សហរដ្ឋអាមេរិកក៏បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​រួមគ្នាធ្វើការថ្កោលទោសកូរ៉េខាងជើង​ផងដែរ ព្រមទាំង​បានចោទប្រកាន់ចិន និងរុស្ស៊ីថា ជាអ្នកជួយការពារនៅពីក្រោយលើរបបទីក្រុងព្យុងយ៉ាងនេះ។

មែនទែនទៅ ប្រទេសចិន និងរុស្ស៊ីបានគាំទ្រការដាក់ទណ្ឌកម្មរបបអង្គការសហប្រជាជាតិលើកូរ៉េខាងជើងក្នុងឆ្នាំ២០១៧។ ប៉ុន្តែកាលពីខែឧសភាកន្លងទៅនេះ​ ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ បានបោះឆ្នោត​វេតូជំទាស់ការដាក់ទណ្ឌកម្មបន្ថែមទៀត​របស់អង្គការសហប្រជាជាតិ ដែលស្នើឡើង​ដោយសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


រដ្ឋចំនួន៦ស្នើឲ្យតុលាការកំពូលអាមេរិកបន្ដរាំងខ្ទប់គម្រោងលើកលែងបំណុលសិក្សារបស់និស្សិតរបស់លោកចូ បៃឌិន

ព័ត៌មាន
រដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ វិច្ឆិកា បានស្នើឱ្យតុលាការកំពូលរបស់អាមេរិកច្រានចោលការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរ…

ទស្សនរបស់អ្នកជំនាញវិភាគទីផ្សារ ជុំវិញទីផ្សារតម្លៃប្រេងឆៅពិភពលោកនៅឆ្នាំ២០២៣

ព័ត៌មាន
ក្រុមអ្នកវិភាគនៅក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ថៃ PTT Plc បាននិយាយថា តម្លៃប្រេងឆៅសកលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះមកនៅត្រឹមចន្លោះពី ៨៥ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ