ឆ្នាំ​២០២០ ថ្ងៃឈប់សម្រាក​បុណ្យ​ជាតិ នៅសល់តែ២២ថ្ងៃ!

រដ្ឋាភិបាល​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃ, សហជីព​ថា បាត់​ប្រយោជន៍​កម្មករ


រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី២ ខែ​សីហា​នេះ បាន​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៦​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០ ដោយ​ឲ្យ​មាន​តែ ២២​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​និង​មាន​ការ​ទាក់ទាញ​ដល់​អ្នក​វិនិយោគ ចូលរួម​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។
ឆ្នាំ​២០២០នេះ រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ជាតិមក​នៅត្រឹម ២២ថ្ងៃ ដោយ​បន្ថយ ៦ថ្ងៃ។
ដោយ

យោង​តាម​អនុក្រឹត្យ​​ស្តីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​ប្រចាំ​ឆ្នាំ​២០២០ គឺ​មាន​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក ដោយ​កាត់​ចោល​៦​ថ្ងៃ រួមមាន ថ្ងៃ​ទិវា​រំឭក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​ តុលា និង​ទិវា​សិទ្ធិ​ម​នុស្ស​អន្តរជាតិ (១០ ធ្នូ)។

លោក ឯក ថា អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​និយាយ​តាម​សារ​តេឡេក្រាម ថា ការ​កាត់​បន្ថយ​នេះ គឺ​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​និង​ទាក់ទាញ​ពី​អ្នក​វិនិយោគ។

លោក ឯក ថា បាន​និយាយ​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​ចង់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ការ​ប្រកួត​ប្រជែង​និង​ទាក់ទាញ​ដល់​ការ​វិនិយោគ​ជាតិ​និង​អន្តរជាតិ ដូច្នេះ ពួកគេ​អាច​ចូលរួម​កសាង​និង​អភិវឌ្ឍ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែរីក​ចម្រើន។»

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា ការ​កាត់​បន្ថយ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ ដោយសារ​ពួកគាត់​នឹង​បាត់​បង់​ប្រាក់​ឈ្នួល។

លោក ប៉ាវ ស៊ីណា  បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​តាមសារ messenger ដូច្នេះ​ថា «សម្រាប់ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​បង​ប្អូន​កម្មករ ហើយ​យើង​សង្កេត​ឃើញ​ថា ការ​កាត់​បន្ថយ​នេះ​ទៀត គឺ​លុប​ថ្ងៃ​បុណ្យ​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន។»

លោក ប៉ាវ ស៊ីណា  បាន​បន្ត​ថា «មាន​ន័យ​ថា ៦ថ្ងៃ បើ​គាត់​អត់​ធ្វើការ ក៏​មាន​ប្រាក់​ឈ្នួល​ដែរ តែ​សម្រាប់ ២០២០ គឺ​លែង​ទទួល​បាន​ហើយ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសជំហរឈប់បញ្ជាទិញផលិតផលកសិកម្មពីអាមេរិក

ព័ត៌មាន
បន្ទាប់ពីលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងដោយចោទចំៗទៅកាន់ចិនថា មិនព្រមទិញផលិតផលកសិកម្មពីអាមេរិកក្នុងចំនួនច្រើនដូចការសន្យា…

របាយការណ៍៖ បំណុល​កើន​ឡើង អាច​នាំ​មក​នូវ​ចំណាក​ស្រុក, ការ​លក់​ដី​ដោយ​បង្ខំ, និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ

ព័ត៌មាន
របាយការណ៍​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​សីហា បាន​បង្ហាញ​ថា កម្រិត​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ