ទីផ្សារ​ប្រេង​ឆៅ

អ្នកជំនាញ៖ ទីផ្សារប្រេងនៅពាក់កណ្ដាលឆ្នាំ២០២១ ប្រឈមនឹងកត្តា​ហានិភ័យធ្លាក់ចុះជាច្រើន


អគ្គលេខាធិការនៃ អង្គការនៃប្រទេសនាំចេញប្រេង OPEC បានបញ្ជាក់នាពេលថ្មីៗថា នៅពាក់កណ្ដាលឆ្នាំ២០២១ ទីផ្សារប្រេងគឺពោរពេញទៅដោយហានិភ័យធ្លាក់ចុះ។ ការអះអាងបែបនេះ គឺនៅមុនមួយថ្ងៃនៃកិច្ចប្រជុំសម្ព័ន្ធនៃប្រទេសនាំចេញប្រេង ដែលដឹកនាំដោយប្រទេសរុស្ស៊ី ក្នុងការជជែកពិភាក្សាអំពីកម្រិតនៃការផលិតប្រេងនៅក្នុងខែកុម្ភៈ។
ផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ(រូបភាព gulfhouse.org)
ដោយ

លោក Mohammad Barkindo អគ្គ​លេខាធិការ​អង្គការ​OPEC បាន​លើកឡើងថា ចំពេល​មាន​សញ្ញា​នៃក្ដីសង្ឃឹម គេមើលឃើញថា​ ចក្ខុវិស័យ សម្រាប់​ពាក់កណ្ដាល​ឆ្នាំ២០២១ គឺ​មានភាព​ច្របូលច្របល់ និង​នៅតែ​មាន​ហានិភ័យធ្លាក់ចុះ​ខ្លាំង​ជាច្រើន​ដើម្បី​គ្រប់គ្រង។

នៅក្នុង​ខែធ្នូ អង្គការ OPEC+ បាន​សម្រេចចិត្ត​នឹងបង្កើន​ផលិតកម្ម​៥០ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ចាប់ពីខែ​មករា​ឆ្នាំ២០២១ ហើយ​បន្ដ​បង្កើន​ ២លាន​បារ៉ែល​ក្នុងមួយថ្ងៃ នៅក្នុង​ឆ្នាំ២០២១។ ប៉ុន្ដែ សមាជិក​មួយចំនួន បាន​ចោទសួរ​អំពី​តម្រូវការ​សម្រាប់​ការជំរុញ​បន្ថែម​ចំពោះ​ការផលិត ដោយ​សារតែ​ការរីករាលដាល​នៃការឆ្លង​នៃមេរោគ​នៅតែ​កើនឡើង។ 

លោក Barkindo.បន្ថែមថា សេដ្ឋកិច្ច​សកល​អាចនឹង​ស្ទុះងើបឡើងវិញ​នៅក្នុង​ឆមាសទី២ នៃឆ្នាំ២០២១ ប៉ុន្ដែ​វិស័យមួយ​ចំនួន​ដូចជា​ការធ្វើដំណើរ ទេសចរណ៍ ការកម្សាន្ដ និង​បដិសណ្ឋារកិច្ច អាចនឹង​ត្រូវ​ការ​ពេលវេលា​ច្រើនឆ្នាំ​ដើម្បី​វិលមករក​សភាព​ល្អប្រសើរ​ដូច​ដើមរិញបាន។

អគ្គលេខា​ធិការ​អង្គការ​ OPEC បាន​រំពឹងថា តម្រូវការ​ប្រេង​សកល​នឹងត្រូវបាន​ដឹកមុខ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍ និង​កើនដល់​៩៥លាន​៩សែន​បារ៉ែល​ក្នុងមួយថ្ងៃ នៅឆ្នាំ២០២១ ឬក៏កើនឡើង​ជិត​៦លាន​បារ៉ែល​ពីឆ្នាំ២០២០ ដោយសារតែ​សេដ្ឋកិច្ច​សកល​ត្រូវបាន​ព្យាករថា នឹងកើន ៤,៤% នៅឆ្នាំនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរដ្ឋចិន «Powerchina» ទទួលបានសិទ្ធិពីរដ្ឋសិក្សាគម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរី

ព័ត៌មាន
ក្រុមហ៊ុនរដ្ឋចិន Powerchina International Group បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាដៃគូឯកជន ដើម្បីសិក្សាពីគម្រោងសាងសង់ព្រលា…

សមាគមភោជនីយដ្ឋានថៃ ស្នើនាយករដ្ឋមន្ត្រីកុំឲ្យដាក់ការរឹតត្បិតលើភោជនីយដ្ឋាន

ព័ត៌មាន
ប្រធានសមាគមភោជនីយដ្ឋានថៃ បានដាក់ស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ ឲ្យពិចារណាកុំឲ្យមានការរឹតត្បិតលើភោជនីយដ្ឋាននៅក្នុងទីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ