ប្រេងឆៅឡើងថ្លៃ

តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង


តម្លៃប្រេងបានបន្ដហក់កើនឡើងគិតត្រឹមថ្ងៃចន្ទ ទី៦ មករានេះ ខណៈដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង កំពុងតែបន្តកើនឡើងក្ដៅឡើងៗ ក្រោយពីសហរដ្ឋអាមេរិកបានផ្ដាច់ជីវិតមេបញ្ជាការកំពូលមួយរូបរបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ ក្រោមហេតុផលថា ដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន CNN។
តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល
ដោយ

ទីផ្សារ​តម្លៃប្រេងឆៅ​សកល បាន​កើនឡើង​២,៤% ពោលគឺ​មានតម្លៃដល់ទៅ ៧០ដុល្លារ ២៤សេន ក្នុងមួយបារ៉ែល ដែលជាតម្លៃមួយខ្ពស់​ជាលើកដំបូង​ក្នុងរយៈពេល ជាង​៦ខែ​មកនេះ។

តម្លៃប្រេង បាន​កើនឡើងជាង ៣% នៅថ្ងៃសុក្រសប្ដាហ៍មុននេះ បន្ទាប់ពី លោក កាសេម សូឡេម៉ានី មេបញ្ជាការ​កំពូល​របស់អ៊ីរ៉ង់ ត្រូវបាន​សម្លាប់​ដោយ​សហរដ្ឋអាមេរិក ក្រោមការបញ្ជា​របស់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។ ការសម្លាប់នេះ ប្រឈមមុខនឹងភាពតានតឹង​កាន់តែខ្លាំងឡើង​នៅមជ្ឈមបូព៌ា ដែលជាកន្លែង​មានប្រទេស​ផលិតប្រេង​សំខាន់ៗ និងជាច្រកផ្គត់ផ្គង់​ថាមពល​ដ៏សំខាន់។

យ៉ាងណាក៏ដោយចុះ បើតាម​ក្រុមអ្នកវិភាគ​បានរំពឹងថា នឹងមានការឆ្លើយតប​ក្នុងកម្រិតមួយ ដែលនឹងមិនធ្វើឲ្យ​មានការ​រំខាន​ខ្លាំង​ដល់ការផ្គត់ផ្គង់​ប្រេងឆៅ​នោះទេ ដោយវានឹង​រក្សាបាននូវ​ស្ថិរភាព​តម្លៃប្រេង។ 

ផ្ទុពី​​តម្លៃប្រេង​មានការហក់កើនឡើង គេសង្កេតឃើញថា ទីផ្សារភាគហ៊ុន បានចាប់ផ្ដើម​ធ្លាក់ថ្លៃ​គួរឲ្យកត់សម្គាល់។ តួយ៉ាង ទីផ្សារហ៊ុនមួយចំនួន គិតត្រឹមថ្ងៃចន្ទទី ០៦ ខែ​មករានេះ បានបង្ហាញពី​ការធ្លាក់ចុះបន្តបបន្ទាប់។ ផ្សារហ៊ុនរបស់កូរ៉េ KOSPI បានខាតបង់ ០,៨% ខណៈដែល​ផ្សារហ៊ុន​ហុងកុង Hang Seng Index បានធ្លាក់ចុះ០,៧%។ ផ្សារហ៊ុន សៀងហៅ ប្រទេសចិន បានធ្លាក់​ចុះ០,៤% ខណៈដែល ផ្សារហ៊ុនជប៉ុន Nikkei 225 បានធ្លាក់ចុះ២,១% នៅថ្ងៃបើកជួញដូរដំបូង​នៅឆ្នាំនេះ។ ផ្សារហ៊ុនជប៉ុនមួយនេះ បានបិទ​អស់ប៉ុន្មានថ្ងៃ ដើម្បីឈប់សម្រាកឆ្នាំថ្មី៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិរំពឹងកំណើនសេដ្ឋកិច្ចកម្ពុជា ៧% នៅឆ្នាំ២០២០ ខណៈកំណើនឆ្នាំ២០១៩ មាន ៧,១%

ព័ត៌មាន
បន្ទាប់ពីឆ្នាំ២០១៩ត្រូវបានបិទបញ្ចប់ទៅថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំ២០២០នេះថា នឹងនៅតែរឹ…

ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ៩លានតោនក្នុងឆ្នាំ២០១៩

ព័ត៌មាន
បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនក៏ដោយ ថៃនៅតែមិនអាចសម្រេចគោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ