ទីផ្សារប្រេងឆៅ

ប្រទេសអ្នកផលិតប្រេងពិភពលោក នឹងកាត់បន្ថយផលិតកម្មប្រេងឆៅ


ក្រោយពេលដែល តម្លៃប្រេងឆៅលើទីផ្សារពិភពលោក នៅតែបន្តធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ រីឯតម្រូវការប្រើប្រាស់ កាន់តែថមថយចុះ ផលិតកម្មប្រេងឆៅ ត្រូវបានគេពិចារណាឡើងវិញ អាចនឹងឈានដល់ការសម្រេចកាត់បន្ថយ នៅឆមាសទី ២ ឆ្នាំ ២០១៩នេះ។ នេះបើយោងតាមការចេញផ្សាយ នាពេលថ្មីៗនេះ របស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសអ្នកផលិតប្រេងពិភពលោក នឹងកាត់បន្ថយផលិតកម្មប្រេងឆៅ (https://www.toonpool.com/)
ដោយ
អំពី ប្រេង

នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ថ្នាក់កំពូលនៃ អង្គការប្រទេស​នាំចេញ​ប្រេង OPEC ដែលរួម​មានទាំងប្រទេស​ជាសមាជិក និងមិនមែន​សមាជិក កំពុងតែ​មមាញឹក ចំពោះការ​សម្រេចកាត់​បន្ថយ​ផលិតកម្ម​ប្រេងឆៅ ដើម្បីរក្សា​ស្ថិរភាព​ថ្លៃប្រេង ឲ្យបាន​នឹងនរ នៅក្នុង​ទីផ្សារ​ដ៏ផុយស្រួយ នាពេល​បច្ចុប្បន្ន។

លោក ខាលីដ អាល់​ហ្វាលីស រដ្ឋមន្រ្តីក្រសួង​ប្រេង ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេស​ផ្គត់ផ្គង់​ប្រេងឆៅ​ឈានមុខគេ​ក្នុង​ពិភពលោក បានឲ្យ​ដឹងថា ទាំង​សមាជិក​អង្គការ OPEC និងប្រទេស​ផលិត​ប្រេងធំៗ​ជាច្រើនទៀត ធ្លាប់បានយល់​ព្រម កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេងឆៅ ប្រមាណ ១លាន ២សែន​បារ៉ែល​ក្នុងមួយថ្ងៃ ចំនួន ៦ខែពេញ ចាប់ពីដើម​ឆ្នាំ ២០១៩មក ហើយអាច​នឹងមាន​ការប្រែប្រួល​នៅ ឆមាសទី ២ខាងមុខនេះ។

លោក​ បានពន្យល់ថា ទីផ្សារប្រេង នៅលើ​ពិភពលោក នាពេលបច្ចុប្បន្ន គឺលំបាក​គ្រប់គ្រង​ណាស់​ ងាយនឹងប៉ះទង្គិច ហើយគ្រប់គ្នា​ក៏សម្រេច កាត់បន្ថយ​ផលិតកម្ម ក្នុងរយៈពេល​មួយ ដែលមាន​ការផ្គត់ផ្គង់​ប្រេងច្រើន​ជាង​តម្រូវការ។

យ៉ាងណាមិញ កិច្ចប្រជុំ​គណៈកម្មាធិការ​ថ្នាក់កំពូល​នៃ អង្គការ OPEC នឹងធ្វើឡើង​ជាថ្មីម្តងទៀត នៅដើម​ខែមិថុនា ខាងមុខនេះ ដើម្បីស្វែងរក ដំណោះស្រាយ ដ៏ល្អបំផុត សម្រាប់បញ្ហានេះ។

លោក ខាលីដ បញ្ជាក់ដែរថា តម្រូវការ​ប្រេងឆៅ នៅតំបន់​អាស៊ី មានការកើន​ឡើង ខណៈដែល តម្រូវការ​ប្រេងឆៅរបស់ អាមេរិក បានធ្លាក់ចុះ ហើយ​តម្លៃប្រេង មិននឹងនរ ក៏ដោយ​សារតែ គ្មាន​នរណាដឹងពី ផលិតកម្ម និងការនាំចេញ​ប្រេងឆៅ​របស់ ប្រទេសអ៊ឺរ៉ង់​ ដែលកំពុង​ស្ថិតក្រោម​គំនាប​សង្កត់ពី អាមេរិក។

ទោះបីជាយ៉ាងណា​ក៏ដោយ សហរដ្ឋអាមេរិក ដែលមិនមែន​ជាសមាជិក អង្គការ OPEC តែជាដៃ​គូ​ជិតស្និទ្ធ​ជាមួយនឹង ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចង់ឲ្យប្រទេស​ផលិត​ប្រេងទាំងនោះ បង្កើនផលិតកម្ម​ទៅវិញ ដើម្បីទាញតម្លៃ​ប្រេងឲ្យ​កាន់តែ​ចុះថោក។

ប្រធានាធិបតី​អាមេរិក គឺលោក Donald Trump ធ្លាប់បាន​បង្ហាញ​ភាពជឿជាក់ថា តម្លៃប្រេងឆៅ គួរតែទាប​ជាងនេះ ធៀបទៅនឹង​ការផ្គត់ផ្គង់​ដែលលើស ហើយលោក​សង្ឃឹមថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និងអង្គការប្រទេស​នាំចេញ​ប្រេង OPEC នឹងមិនកាត់​បន្ថយ​ផលិតកម្ម​ប្រេងរបស់​ខ្លួននោះទេ។

ក្រោយពីកាលើកឡើង​របស់លោក ខាលីដ រដ្ឋមន្ត្រីប្រេង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ភ្លាមៗ​នោះតម្លៃប្រេងឆៅ​នៅលើទីផ្សារ​បានកើនឡើងវិញ សម្រាប់លក់ និង ចែកចាយ​ក្នុងខែមិថុនា ដូចជា​ទីផ្សារប្រេង ប្រេន របស់អង់គ្លេស មានតម្លៃ ៧៣,១១ ដុល្លារអាមេរិក ក្នុងមួយ​បារ៉េល កើនឡើង ៩០សេន ខណៈទីផ្សារប្រេង​អាមេរិក វេស មានតម្លៃ ៦៣,៤៧ ដុល្លារក្នុង​មួយធុងបារ៉ែល កើនឡើង ៧១សេន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រងផលប៉ះពាល់តិចតួចបំផុត ពីសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺ អាមេរិក និងចិន មិនទាន់បានបិទបញ្ចប់ទៅតាមការគ្រោងទុកនោះទេ ផ្ទុយទៅវិញបែរជា កា…

បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ជំនួញ​ឬ​អ្នក​វិនិយោគ តើ​យុវជន​គួរ​ជ្រើសរើស​យក​ការងារ​បែប​ណា?

ព័ត៌មាន
យុវជន​គួរ​ជ្រើសរើស​ឬ​ផ្តោត​លើ​ការងារ​ណា​ដែល​ផ្តល់​នូវ​ឱកាស​ពង្រឹង​សមត្ថភាព​និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ