ទីផ្សារប្រេងឆៅ

ប្រទេសផលិតប្រេងធំៗ សម្រេចកាត់បន្ថយផលិតប្រេង ធ្វើឲ្យតម្លៃប្រេងឡើងវិញបន្តិច


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានហក់ឡើងវិញបន្តិចហើយ បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ សម្រេចធ្វើការកាត់បន្ថយផលិតកម្មប្រេង ចំនួន ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែឧសភា និងខែមិថុនាខាងមុខនេះ ដើម្បីចូលរួមកាត់បន្ថយការផ្គត់ផ្គង់លើសពីតម្រូវការ និងរក្សាស្ថិរភាពថ្លៃប្រេង នៅលើទីផ្សារសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ(រូបភាព gulfhouse.org)
ដោយ

កាលពីពេលថ្មីៗនេះ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បានប្រកាស​កាត់បន្ថយ​ផលិតកម្ម​ប្រេងឆៅ ១លាន​បារ៉ែល​ក្នុងមួយថ្ងៃ ចាប់ពីដើម​ខែមិថុនា​ខាងមុខនេះតទៅ ហើយរដ្ឋមន្រ្តី​ក្រសួង​ថាមពល ក៏រំពឹងថា គោលបំណង​ផ្តួចផ្តើម​កាត់បន្ថយនេះ នឹងទាក់ទាញ​បណ្តាប្រទេស​ដទៃ​ចូលរួម​នៅក្នុង កិច្ចព្រមព្រៀង​របស់​អង្គការ OPEC ដែលបាន​យល់ព្រមគ្នា​កាត់បន្ថយ​ផលិតកម្ម​ប្រេង ដែលជាលទ្ធផល គឺមានការ​សម្រេច​កាត់បន្ថយ​ជាង ៩,៧​លានបារ៉ែល​ក្នុងមួយថ្ងៃ។

ថ្នាក់ដឹកនាំប្រទេស​រុស្ស៊ី ក៏គ្រោងនឹងបើកកិច្ច​ប្រជុំជាមួយ​វិស័យឯកជន ដើម្បីពិភាក្សា​ក្នុងការ​សម្រេចបន្ត​កាត់បន្ថយ​ផលិតកម្ម​ក្រោយខែ​មិថុនា ខណៈបណ្តា​ប្រទេស​ជាសមាជិក អង្គការ​ OPEC​ នឹងបើក​កិច្ចប្រជុំ នៅដើមខែ​មិថុនា អំពីការ​កាត់បន្ថយ​ផលិតកម្ម​ប្រេងនេះផងដែរ។

ក្រោយការសម្រេច​ថ្មីចុងក្រោយនេះ បានធ្វើឲ្យ​តម្លៃប្រេងកើន​ឡើងមក​វិញបន្តិច ដោយគិតត្រឹម​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ទីផ្សារ​ប្រេងឆៅ Brent របស់អង់គ្លេស កើនឡើងជិត ២% មកនៅ ៣៦ដុល្លារ​ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate កើន​ប្រមាណ ៣% មកនៅជាង ​៣៤ដុល្លារក្នុង​មួយបារ៉ែល។

លើសពីនេះទៅទៀត តម្រូវការប្រើប្រាស់​ប្រេង ក៏មានការកើន​ឡើង​វិញបន្តិចដែរ បន្ទាប់ពី វិធានការ​ទប់ស្កាត់​មេរោគកូវីដ១៩ នៅក្នុង​សហរដ្ឋអាមេរិក ចិន អឺរ៉ុប និងឥណ្ឌា ត្រូវបានបន្ធូរបន្ថយ​មកវិញ។

ទោះយ៉ាងណា អ្នកវិភាគជាច្រើន​នៅតែអះអាងអំពី ការព្រួយបារម្ភ​ចំពោះ​រលកទី ២ នៃមេរោគ​កូវីដ-១៩ ​ដែលអាចនឹង​បង្កផល​ប៉ះពាល់​អវិជ្ជមាន​ជាថ្មីម្តង​ទៀតដល់ វិស័យ​ថាមពល​មួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រ

ព័ត៌មាន
ក្រុមហ៊ុនចុះបញ្ជីចំនួន ៣ នៅលើផ្សារមូលបត្រកម្ពុជា បានចូលរួមបង្ហាញអំពី បញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ និងបើកបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន…

ធនាគារពិភពលោក ប្រាប់ឲ្យវៀតណាម ត្រូវបង្កើនផលិតភាពថែមទៀត បើចង់ក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៤៥

ព័ត៌មាន
ធនាគារ​ពិភពលោក បានផ្ដល់អនុសាសន៍ដល់ប្រទេសវៀតណាមថា គួរតែផ្ដោតទៅលើគំរូអភិវឌ្ឍន៍ ដែលជំរុញដល់ផលិតភាពការងារបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ