ទោះបីក្នុងអំឡុងកូវីដ-១៩ក្ដី គម្រោង​សាងសង់​ផ្សារ​ទំនើប​មាន​ជាហូរ​ហែ​មិនដាច់!

ផ្សារ​ទំនើប​មួយទៀត ឈ្មោះ​ View Park Mall នឹងផុសឡើង​នៅកណ្ដាល​រាជធានី​ភ្នំពេញ នៅឆ្នាំក្រោយនេះ


នៅដើម​ឆ្នាំ​២០២១​ខាង​មុខ​នេះ អ្នករស់នៅទីក្រុងភ្នំពេញ​នឹង​មាន​ជម្រើសទិញទំនិញមួយបន្ថែម​ទៀត​ នៅ​ពេល​ដែល​ផ្សារ​ទំនើប View Park Mall បើក​សម្ពោធ​ជា​ផ្លូវការ នៅ​លើទីតាំង​​ក្នុង​តំបន់​បឹងកក់ ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​តែម្ដង ។ ផ្សារទំនើប​កម្ពស់​ ៤​ជាន់​​ដ៏ទំនើប​នេះ​ផ្តល់​ជូន​អតិជន នូវ​ម៉ាកយីហោល្បីៗ​ជាច្រើន​ប្រភេទ ដូចជា អាហារនិងភេសជ្ជៈ ការិយាល័យធ្វើការ និង Sky Bar ដែលកំពុងមានភាពពេញនិយមជាខ្លាំងទាំងសំណាក់ក្នុងប្រទេស និងក្រៅប្រទេស។
រូបគំនូស​ប្លង់​ 3D នៃ​គម្រោង​ផ្សារ​ទំនើប View Park Mall ។
ដោយ

ផ្សារទំនើប View Park Mall សាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd និង​​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជាក្រុមហ៊ុនដែលមាន បទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការគ្រប់គ្រងផ្សារទំនើប ការិយាល័យធ្វើការ អាផាតមិន និងខុនដូជាដើម។ 

ផ្សារទំនើបនេះមានទំហំសម្រាប់ជួលជាង ៩០០០ ម៉ែត្រការ៉េ។ មកដល់ពេលបច្ចុប្បន្ន គម្រោង​ផ្សា​រទំនើប​នេះ​ទទួល​​ការ​ជួល ៨០​ភាគរយហើយ ដែលទីតាំងជួលទាំងអស់នេះស្ថិតនៅជិតផ្ទះវីឡា សណ្ឋាគារ សាលារៀន កន្លែងលេងកីឡា និង​ផ្សារទំនើបពីរផ្សេងទៀត នៅឯផ្នែកកណ្ដាលនៃទីក្រុងភ្នំពេញ ដែលជាតំបន់មមាញឹក និងមានភាពងាយស្រួលក្នុងការស្វែងរក ។ 

ជាមួយនឹងការសាងសង់ផ្លូវ​ថ្មី​នៅក្នុងតំបន់នេះ អតិថិជនអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់ផ្សារទំនើប View Park Mall ពីគ្រប់ផ្នែកទាំងអស់ នៃរាជធានីភ្នំពេញ រួមទាំងការឆ្ពោះទៅតំបន់ទួលគោក និងតំបន់ពាណិជ្ជកម្ម ជាច្រើនទៀតផងដែរ។ នៅឆ្នាំ ២០២២ សម្ព័ន្ធសណ្ឋាគារ (chain hotel) Hilton ដែលមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺនៅលើពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងតែ ប៉ុន្មានជំហានប៉ុណ្ណោះពីផ្សារទំនើបនេះ ។

រូបថតនៃបច្ចុប្បន្នភាពការដ្ឋានសំណង់ផ្សារទំនើប View Park Mall គិតត្រឹម​ចុងខែ​តុលា ឆ្នាំ​២០២០នេះ។

លោក ឡេង ធន់ ប្រធានក្រុមហ៊ុន PAKZONE Property Management Co., Ltd បាននិយាយ​ថា «យើងពិតជាមានភាពសប្បាយរីករាយចំពោះទីតាំងមួយនេះ»។  លោកបានបន្តទៀតថា «បច្ចុប្បន្ន View Park Mall គឺស្ទើរតែទទួលបានការជួលទាំងស្រុងពីដៃគូពាណិជ្ជកម្ម ពីព្រោះពួកគេបានមើលឃើញពី សារៈសំខាន់នៃទីតាំងភូមិសាស្រ្តដ៏លេចធ្លោ របស់ផ្សារទំនើបរបស់យើងនៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលផ្សារទំនើបផ្តល់ជូននោះគឺជា បទពិសោធន៍ដ៏អស្ចារ្យក្នុងការទិញទំនិញ និងការបរិភោគអាហារ ដោយមានចំណតរថយន្តធំទូលាយ។ មិនតែប៉ុណ្ណោះចរាចរណ៍ទៅវិញទៅមកក៏មានភាពមមារញឹក និងឥតឈប់ឈរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ នៅពេលដែលមនុស្សមាន ការសម្រាកលំហែកាយ ជាមួយគ្រួសារ និងមិត្តភក្តិ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប៉ុន្មានខែខាងមុខទៀតការជួលនិងពេញ បានមួយរយភាគរយពីម៉ាកយីហោផ្សេងៗទៀត។ យើងប្តេជ្ញាចិត្ត ផ្តល់ជូនអតិថិជននូវ បទពិសោធន៍ទិញ ទំនិញដ៏រីករាយ និងមានផាសុខភាពខ្ពស់បំផុតដែលមិនអាចបំភ្លេចបាន ។»

រូបគំនូសប្លង់​ 3D របស់​គម្រោង​ផ្សារ​ទំនើប View Park Mall។

បន្ថែមពីបទពិសោធន៍នៃការទិញទំនិញដ៏រីករាយ ភ្ញៀវទាំងអស់ក៏អាចរីករាយទស្សនាជាមួយនឹងការរចនា របស់ផ្សារទំនើប View Park Mall បែបមេត្រីបរិស្ថាន (eco-friendly) ផងដែរ។ ផ្សារទំនើបនេះមាន សួនច្បារនៅលើដំបូលខាងលើ និងផ្នែក ខាងក្រៅ ក៏ដូចជាការតុបតែងប្រើរុក្ខជាតិផ្សេងៗ នៅផ្នែកខាងក្នុង ដើម្បីផ្សាភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ។ ទន្ទឹមនឹងនេះ ផ្សារទំនើបនេះក៏មានបន្ទះកញ្ជក់ជាច្រើន ដែលអាចអនុញ្ញាត ឲ្យមានពន្លឺថ្ងៃចូលមក។

នៅជាន់ផ្ទាល់ដី ភ្ញៀវទាំងអស់អាចបំពេញសេចក្ដីត្រូវការក្នុងការទទួលទានកាហ្វេ នៅហាង Rosemary Coffee & Flower ខណៈដែលពួកគេអាចបំបាត់ភាពស្រេកទឹក ជាមួយនឹងជម្រើសជាច្រើននៃតែទឹកដោះគោ និងទឹកផ្លែឈើស្រស់ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ហាងនំប៉័ង បាយ័ន ដែលជាហាងមានរស់និយម របស់ប្រជាជនខ្មែរ នឹងមានវត្តមានផ្តល់ជូននូវជម្រើសជាច្រើននៃប្រភេទនំដ៏មានឱជារសឈ្ងុយឆ្ងាញ់។ ខណៈដែលហាង Nice Two Meat U នឹងសន្យាផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេសនៃការញ៉ាំសាច់អាំង បែបកូរ៉េ។ ទន្ទឹមនឹងនេះ យីហោ Wild Eatery ក៏នឹងផ្តល់ជូនអតិថិជននូវអាហារ និងបង្អែមបែប លោកខាងលិច និងអាស៊ីផងដែរ។ លើសពីនេះ ជាន់ផ្ទាល់ដីក៏មានបន្ទប់តាំងបង្ហាញខុនដូលំដាប់ខ្ពស់របស់ City View Residence ដែលមានទីតាំងនៅជិត View Park Mall ខុនដូនេះសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ។

រូបគំនូស​ប្លង់ 3D ទិដ្ឋភាពខាងក្នុង​នៃ​គម្រោង​ផ្សារ​ទំនើប View Park Mall

ភ្ញៀវទាំងអស់អាចរកទទួលទានបង្អែម Sweet Dessert Café នៅជាន់ទី1 ខណៈពេលពេលដែលកំពុងស្វែងរកគ្រឿងសង្ហារឹមតុបតែងលម្អផ្ទះ នៅហាងលក់គ្រឿងសង្ហារឹម SORA លើសពីនេះភ្ញៀវទាំងអស់ ក៏អាចទទួលបានសេវាថែរក្សាសម្ផស្សនៅហាង Beauty & Hair Salon។ នៅជាន់ទី2 មានកន្លែងហាត់ប្រាណសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងមាន គ្លីនិកពេទ្យធ្មេញ Santepheap ក្នុងការផ្ដល់ជូននូវសេវាកម្មព្យាបាលថែទាំធ្មេញ ទៅតាមបច្ចេកវិទ្យាទំនើប។ ការិយាល័យធ្វើការ ដែលស្ថិតនៅជាន់ទី2 និងទីតាំងសម្រាប់ជួលដែលនៅសល់ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី2 ដែលមានទំហំចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹងនៅតែបន្ដទទួលការជួលពីសំណាក់អតិថិជន។

នៅជាន់ទី3 ទីតាំង sky-bar នឹងផ្ដល់ជូននូវស្រាក្រឡុក រួមនឹងជម្រើសអាហារជាច្រើនប្រភេទ ដើម្បីបំពេរអារម្មណ៏អតិថិជនក្នុងការក្រេបយកទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញ។  លើសពីនេះទៅទៀត ទីតាំង sky-bar មួយនេះក៏ចាត់ទុកជាកន្លែងដែលភ្ញៀវអាចថតរូបដ៏ស្រស់ស្អាត (Instagram-worthy photo) នាពេលថ្ងៃលិច សម្រាប់បង្ហោះក្នុងគណនី Instagram របស់គេផងដែរ។ ក្នុងចំណោមទិដ្ឋភាពបៃតង និងការទស្សនាស្ថាបត្យកម្មនៃទីក្រុងភ្នំពេញនៅជុំវិញផ្សារទំនើបនេះ ទីតាំងដែលទំនេរនៅជាន់ទី ៣ នេះក៏ត្រូវបានរចនាសម្រាប់ព្រឹត្ដិការណ៍សហគមន៍ជាច្រើនដូចជា ពិធីជប់លៀង, ផ្សាររាត្រីចុងសប្ដាហ៍, ការសម្ដែងសិល្បៈ ព្រមជាមួយនឹងការប្រគុំតន្រ្ដី និងពិធីបុណ្យនានា ៕


សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប View Park Mall សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ +855 16 613 330 ឬ តាមរយៈអ៊ីមែល [email protected]





អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី៖ កូវីដ-១៩ បំផ្លាញយើង រួមទាំងពិភពលោក តែមិនអាចធ្វើឲ្យយើងស្លាប់ទេ!

ព័ត៌មាន
នាយករដ្ឋមន្ត្រី កម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា បញ្ហាមេរោគឆ្លងកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញកម្ពុជា រួមទាំងពិភពលោកទាំងមូល ប៉ុន្ដែ សម្រ…

តារាជំនួញ «អាត់កឺ​របស់កម្ពុជា» អ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើម​សាងសង់​គម្រោង​ទីក្រុង​រណប​ទី៣ របស់ខ្លួន!

ព័ត៌មាន
អ្នកឧកញ៉ា ពុង ឃាវសែ អាចនិយាយបានថា គឺជាអ្នកជំនួញជើងចាស់មួយរូប នៅកម្ពុជា ដែលមានវិនិយោគរកស៊ីពហុវិស័យ។ ក្រៅពីជំនួញធំៗជាច្រើនរាប់មិនអស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ