អត្ថបទក្រុមហ៊ុន

គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីលឿនបំផុតមួយ ដែលអាជីវករទាំងអស់មិនគួរមើលរំលង


បច្ចុប្បន្ន អាជីវករមួយចំនួនធំប្រើប្រាស់ដើមទុនមួយភាគ បានមកពីការសហការជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងៗ ដែលមាននៅក្នុងប្រទេស ។ ក្នុងនោះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលកំពុងផ្ដល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ ការអនុម័តកម្ចីលឿន និងឆាប់រហ័សបំផុត ។
គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីលឿនបំផុតមួយ ដែលអាជីវករទាំងអស់មិនគួរមើលរំលង

គ្រឹះស្ថានសំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ​ លីមីតធីត ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម​របស់​វិនិយោគិន​ខ្មែរ ដែលមានដើមទុន និងធនធានគ្រប់គ្រាន់​សម្រាប់បម្រើដល់សេចក្ដីត្រូវការ​​ខាង​ហិរញ្ញវត្ថុ។ នៅក្នុង​ខែ ឧសភា ឆ្នាំ ២០១០ ទទួលបានអាជ្ញាបណ្ណប្រកប​អាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ពីធនាគារ​ជាតិនៃ​កម្ពុជា ដែលមានឈ្មោះជាផ្លូវការថា សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ​ លីមីតធីត ។

គោលបំណង​ក្នុងការ​បង្កើតគ្រឹះស្ថាន គឺផ្ដល់ឱកាស​ដល់ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​កែលម្អ​ជីវភាព​រស់​នៅ តាមរយៈការទទួលយកសេវា​មីក្រូហិរញ្ញវត្ថុ​ ដែលមានលក្ខណៈសមភាព និង​ប្រកួត​ប្រជែង​ ដោយធានា​បាននូវនិរន្តរភាព និងអត្ថប្រយោជន៍របស់អតិថិជន ភាគទុនិក បុគ្គលិក និង​សង្គម។

តួយ៉ាង​ នៅក្នុងពេលបច្ចុប្បន្ន គ្រឹះស្ថានមានផ្ដល់សេវាឥណទានពីរ​ប្រភេទគឺ ឥណទានអាជីវកម្ម និង​ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន។

1) ឥណទានអាជីវកម្ម (Business Loan)

គឺជាប្រភេទឥណទាន ដែលអតិថិជនយកទៅប្រើប្រាស់​ដើម្បីពង្រីកមុខរបរ​ ឬដំណើរការអាជីវកម្ម​របស់ខ្លួន និងដាក់ធានាអចលនទ្រព្យដូចជា ដី ដីនិងផ្ទះ​ ដីស្រែ ដីចម្ការ​ ឬតូប​តាម​បណ្ដាផ្សារនានា។

អត្ថប្រយោជន៍ទទួលបាន

- ទំហំឥណទានរហូតដល់ ៣០០,០០០ ដុល្លារ ឬសមមាត្រ​ ១,២០០,០០០,០០០ លានរៀល​

- អត្រាការប្រាក់សមរម្យបំផុត

- រយៈពេលចាប់ពី ១៤ ខែ ដល់ ១២០ ខែ

- តម្រូវ​ឲ្យមានទ្រព្យធានា

- ការ​អនុម័តកម្ចីលឿន និងឆាប់រហ័ស

លក្ខណៈអតិថិជន

- អតិថិជនមានសញ្ជាតិខ្មែរ

- មានអាយុចាប់ទី ១៨ ឆ្នាំ ដល់ ៧០ ឆ្នាំ

- មានទីលំនៅពិត​ប្រាកដ​ ស្ថិតនៅរាជធានីភ្នំពេញ​ ឬតាមបណ្ដា​ខេត្តមួយចំនួន ។

1) ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន (Personal Loan)

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាឥណទានផ្ដល់ជូនអតិថិជន​ ជាសាច់ប្រាក់ ដើម្បីយកទៅប្រើប្រាស់​​តាម​តម្រូវកា​រផ្ទាល់ខ្លួន ដែលមានដូចជា ទិញអចលនទ្រព្យ គ្រឿងសង្ហារិម និងសម្ភារៈផ្សេងៗ ជា​ច្រើនថែមទៀត សម្រាប់ផ្គត់ផ្គង់​ក្នុងជីវភាពរស់នៅ និងកែលម្អសេដ្ឋកិច្ច​គ្រួសារ​ឲ្យកាន់តែ​ប្រសើរ ។

អត្ថប្រយោជន៍ទទួលបាន

- ទំហំឥណទានរហូតដល់ ៥០,០០០ ដុល្លារ ឬសមមាត្រ​ ២០០,០០០,០០០ លានរៀល​

- អត្រាការប្រាក់សមរម្យបំផុត

- អាច​បង់រំលស់ ចាប់ពី ១៤ ខែ រហូតដល់ ៨៤ ខែ

- តម្រូវ​ឲ្យមានទ្រព្យដាក់​ធានា

- ការ​អនុម័តឥណទានឆាប់រហ័ស

លក្ខណៈអតិថិជន

- អតិថិជនមានសញ្ជាតិខ្មែរ

- មានអាយុចាប់ទី ១៨ ឆ្នាំ ដល់ ៧០ ឆ្នាំ

- មានទីលំនៅពិត​ប្រាកដ​ ស្ថិតនៅរាជធានីភ្នំពេញ​ ឬតាមបណ្ដា​ខេត្តមួយចំនួន ។

ដោយមើលឃើញការ​រីកចម្រើន ព្រមទាំងមានការគាំទ្រ​ពីសំណាក់អាជីវករ​ និងអតិថិជនជា​ច្រើន សំរឹទ្ធិស័ក បានពង្រីកសាខា​របស់ខ្លួនបានចំនួន ៧ សាខា​គឺ៖

១. សាខា​ខណ្ឌចំការមន

អគារលេខ ៥០២ ហ្សេ ៤០២ ហាស មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ ។ ទូរស័ព្ទ៖ ០៩៣ ២២២ ៨៦៣/ ០៩៣ ៨០ ៨១ ៨២

២. សាខា​ខណ្ឌពោធិ៍សែនជ័យ សង្កាត់ កាកាប

ផ្ទះលេខ ៦០០D ផ្លូវ ១១០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ទូរស័ព្ទ៖ ០២៣ ៩៩ ៣៣ ៣៣/ ០៩៣ ២២២ ៨៧៤

៣. សាខា​ស្រុកស្អាង - ឃុំព្រែកតាគយ

ផ្ទះលេខ ១៩១ ផ្លូវ ២១ ភូមិព្រែកតារុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល

ទូរស័ព្ទ៖ ០២៤ ៩០១ ៩០០/ ០៩៣ ២២២ ៨៩៤

៤. សាខា​ខេត្តបាត់ដំបង

ផ្ទះលេខ ១០៣ ផ្លូវជាតិលេខ ៥ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ទូរស័ព្ទ៖ ០៥៣ ៩០០ ៩១០/ ០៩៣ ២២២ ៩៨០

៥. សាខាខេត្តតាកែវ

ផ្ទះលេខ ១២-១៣ ផ្លូវជាតិលេខ ២ ភូមិខ្សឹង​ សង្កាត់រកា​ក្នុង ក្រុងដូនកែវ​ ខេត្តតាកែវ

ទូរស័ព្ទ៖ ០៣២ ៩០១ ៩០០/ ០៩៣ ២២២ ៥៣៥

៦. សាខា​ខេត្ត​កំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិមុខខេត្ត​ សង្កាត់រកាធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ

ទូរស័ព្ទ៖ ០៩៣ ៤៤៤ ៩៣១/ ០២៥ ៩៨៧ ២២០

៧. តំបន់ប្រតិបត្តិការ ​ក្រុងសួង

ផ្ទះលេខ ៦៤ ផ្លូវជាតិ​លេខ ៧A ភូមិសួងលិច សង្កាត់សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ

ទូរស័ព្ទ៖ ០៩៣ ៩៩៩ ៥១៤/ ០៩៣ ៩៩៩ ៤១៦




អត្ថបទបន្ទាប់


ឥណ្ឌាប្រាប់ឲ្យចិនជួយកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ នៅមុនកិច្ចពិភាក្សាតុមូលរវាងម្ចាស់បំណុលធំៗនៅសប្ដាហ៍នេះ

ព័ត៌មាន
ប្រទេសឥណ្ឌា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ បានចេញមកបញ្ជាក់ប្រាប់ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកុម្ភៈថា ទីក្រុងប៉េកាំងត្រូវ…

កម្ពុជាមានតម្រូវការថវិកាជាង១១ពាន់លានដុល្លារ សម្រាប់ផែនការអភិវឌ្ឍអគ្គិសនីឆ្នាំ២០២២-២០៤០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា យ៉ាងហោចណាស់កម្ពុជាត្រូវការថវិកាប្រមាណ ១១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ