ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​តាម​អនឡាញ

ការប្រគំ​តន្រ្តី​សប្បុរសធម៌​"ស្នាម​ញញឹញ"​តាម​អនឡាញ ដែល​រៀបចំ​​ដោយ​​ក្រុមហ៊ុន Smart ទទួលបាន​ការចាប់អារម្មណ៍ខ្លាំង


ប្រជាពលរដ្ឋកម្ពុជា​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ (ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១) ដើម្បី​រីករាយជាមួយនឹងការស្តាប់​តន្ត្រី​របស់​តារាល្បីៗ ដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា សុខ ពិសី លោក ស៊ូលី ផេង និង លោក សាយ ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារអង្គរ ។
លោក សាយ ចូលរួម​ច្រៀង​នៅ​ក្នុង​ការប្រគំ​តន្រ្តី​សប្បុរសធម៌​"ស្នាម​ញញឹញ"​តាម​អនឡាញ ដែល​រៀបចំ​​ដោយ​​ក្រុមហ៊ុន Smart ។
ដោយ

វីដេអូ​ការប្រគំ​តន្ត្រីនេះត្រូវបានចូលស្តាប់និងទស្សនាជាង ១ លានដង ដោយទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដី ស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេ ។

លោក សាយ បាននិយាយថា៖ “ខ្ញុំបានច្រៀងចេញពីបេះដូងរបស់ខ្ញុំ សម្រាប់បងប្អូនប្រុសស្រីទាំងអស់ក្នុងប្រទេសកម្ពុជា និងសម្រាប់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនិងគិលានុបដ្ឋាកយិកា ដែលមើលថែរក្សាក្មេងៗរៀងរាល់ថ្ងៃ។ ខ្ញុំក៏មានក្តីរីករាយផងដែរ ដែលក្រុមហ៊ុន Smart អាចស្វែងរកវិធីមួយសម្រាប់យើងបង្កើតស្មាមញញឹមរួមគ្នាតាមអនឡាញ បើទោះជាយើងមិនអាចជួបជុំគ្នាផ្ទាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្តី”។

កម្មវិធីប្រគំ​តន្ត្រីសប្បុរសធម៌ស្នាមញញឹមតាមអនឡាញនេះ បង្ហាញការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យទាំងពីរនេះ។ គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាតែមួយបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១៦លាននាក់គិតចាប់តាំងពីមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។

លោក ខេមរៈ សេរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា ចូលរួម​នៅក្នុង​ការប្រគំ​តន្ត្រី​សប្បុរស​ធម៌​តាម​អនឡាញ រៀបចំ​ដោយ​ក្រុមហ៊ុន Smart

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងមានក្តីរំភើបចំពោះការគាំទ្រយ៉ាងខ្លាំងដល់មន្ទីរពេទ្យដ៏គួរកត់សម្គាល់ទាំងនេះពីទូទាំងប្រទេស ហើយយើងមានក្តីរីករាយដែលយើងអាចមានលទ្ធភាពដំណើរការការប្រគំ​តន្ត្រីនេះបាន ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យទាំងនេះ បើទោះជាស្ថិតក្នុងអំឡុងពេលដ៏លំបាកក៏ដោយ»។

លោកបានបន្ថែមថា៖ «ពិតណាស់ យើងមានបទពិសោធច្រើនក្នុងការផ្សព្វផ្សាយការប្រគំ​តន្ត្រីដែលមានការសម្តែងពីក្រុងតារាល្បីៗក្នុងស្រុក និងអន្តរជាតិ។ បើទោះជាការប្រគំ​តន្ត្រីតាមអនឡាញនេះមានការខុសប្លែកបន្តិចក្តី ប៉ុន្តែដោយសារក្រុមផលិតកម្មដ៏អស្ចារ្យរបស់យើង សិល្បករសិល្បការីដែលមានទេពកោសល្យ និងប្រជាពលរដ្ឋកម្ពុជាដ៏អស្ចារ្យ យើងអាចធ្វើកម្មវិធីនេះបានសម្រេចរួមគ្នា”។

ឌីជេ ណាណា និងលោក ចាដេត

ប្រជាពលរដ្ឋទាំងអស់នៅតែអាចបរិច្ចាគទៅកាន់យុទ្ធនាការសប្បុរសធម៌ស្នាមញញឹញនេះរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការចុចលេខ *២០២១* [បរិមាណទឹកប្រាក់ដែលចង់បរិច្ចាគ] #។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច *២០២១*១# ហើយចុចបញ្ជូន ។ 

ទំនិញសម្រាប់លក់អំឡុងពេលប្រគំតន្ត្រី ដូចជាអាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក) ៕




អត្ថបទបន្ទាប់


ថ្ងៃតែមួយ កម្ពុជា រកឃើញ​កូវីដ-១៩​បំប្លែងខ្លួន​ថ្មី ៣ករណី ខណៈថៃ​បានរកឃើញ​១ករណី!

ព័ត៌មាន
នៅថ្ងៃតែមួយ ពោលគឺថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេស​កម្ពុជា និងថៃ បានប្រកាស​រកឃើញ​ករណី​កូវីដ-១៩ ប្រភេទថ្មី​ ដែលជាករណីនាំចូល​។ ក្នុងនោ…

ក្រុមយោធាដកប្រធានធនាគារកណ្តាលភូមាពីតំណែងខណៈជប៉ុនបារម្ភពីស្ថិរភាពហិរញ្ញវត្ថុ

ព័ត៌មាន
ធនាគារកណ្តាលនៃបណ្តាប្រទេសដែលមានវិនិយោគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមអ្នកវិនិយោគបរទេស កំពុងកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ