អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនវិនិយោគ OOCTANE របស់លោកឧកញ៉ា សៀ ឫទ្ធី បណ្ដាក់ទុនក្នុងក្រុមហ៊ុនដឹកជញ្ជូនម្ហូប ទើបបង្កើតថ្មី Muuve


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្កើតអាជីវកម្មថ្មីៗ របស់សហគ្រិនក្នុងស្រុក បានបង្ហាញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងការចាប់ផ្ដើមអាជីវកម្មដំបូងនេះដែរ ដើមទុនហិរញ្ញវត្ថុ គឺជាកត្តាចាំបាច់មួយ ដើម្បីទ្រទ្រង់ឲ្យអាជីវកម្មអាចដំណើរការ និងមានការលូតលាស់ទៅមុខ។ ជាការចូលរួមបណ្ដុះអាជីវកម្មបង្កើតថ្មីនៅកម្ពុជា ក្រុមហ៊ុនវិនិយោគ OOCTANE របស់លោកឧកញ៉ា សៀ ឫទ្ធី នាពេលថ្មីៗនេះ បានបណ្ដាក់ទុនក្នុងក្រុមហ៊ុនបង្កើតថ្មីៗមួយទៀតក្នុងវិស័យដឹកជញ្ជូន។
ក្រុមហ៊ុនវិនិយោគ OOCTANE របស់លោកឧកញ៉ា សៀ ឫទ្ធី បណ្ដាក់ទុនក្នុងក្រុមហ៊ុនដឹកជញ្ជូនម្ហូប ទើបបង្កើតថ្មី Muuve
ដោយ

Muuve ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូបអាហារ​ក្នុងស្រុក​នៅ​ប្រទេស​កម្ពុជា ទើបតែ​បាន​ទទួល​ការ​បណ្ដាក់ទុន​ពី​ក្រុមហ៊ុន​វិនិយោគ OOCTANE របស់​លោក ឧកញ៉ា សៀ ឫ​ទ្ធី ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន WoldBridge Group ។

Muuve ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន ២ រូប គឺ​លោក ប៉ា​ញ ផា​និត្យ និង​លោក ជួន វឌ្ឍនៈ  (​អ្នក​ដែល​ចូលរួម​បន្ទាប់​) នៅ​ក្នុង​ឆ្នាំ ២០១៨ ហើយ​បាន​ទទួល​ពានរង្វាន់ «​ការ​ចាប់ផ្ដើម​អាជីវកម្ម​ប្រចាំឆ្នាំ​» នៅ​ក្នុង​ឆ្នាំ ២០១៩ ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។

ចក្ខុវិស័យ​របស់ Muuve គឺ​ការ​ផ្ដល់​សេវាកម្ម​ទៅ​កាន់​អតិថិជន ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី ជាមួយនឹង​ជម្រើស​អាហារ​ជា​ច្រើន​ប្រភេទ ដែល​មាន​តាំងពី​ម្ហូប​លោក​ខាងលិច​រហូត​ដល់​អាហារ​តាម​ផ្លូវ​ក្នុងស្រុក​។

លោក ប៉ា​ញ ផា​និត្យ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Muuve បាន​មាន​ប្រសាសន៍​ថា «​យើង​ប្រមូលផ្តុំ​ដៃគូ​ដឹក​ជញ្ជូន​អាហារ​របស់​យើង​ជា​ច្រើន​នាក់​ដែល​យើង​ហៅ​ថា Muuvers ។ Muuvers របស់​យើង អាច​មានការ​ងារ​ធ្វើ​ប្រចាំ​ថ្ងៃ​ធម្មតា ប៉ុន្តែ​ប្រសិនបើ​ពួក​គាត់​ចង់រក​ប្រាក់​ចំណូល​បន្ថែម ពួក​គាត់​ក៏​អាច​ដឹក​ជញ្ជូន​អាហារ​សម្រាប់​ពួក​យើង​បាន​។ យើង​ពិត​ច​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​យើង​ក្នុង​ការ​ផ្តល់​ជូន Muuvers របស់​យើង ជម្រើស​បន្ថែម​ដែល​អាច​ឲ្យ​ពួក​គាត់​រក​ប្រាក់​ចំណូល​បន្ថែម​ពីលើ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​»​។

លោក ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Group បាន​មាន​ប្រសាសន៍​ថា « Muuve បាន​ដោះស្រាយ​នូវ​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​មាននៅ​ក្នុង​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​នៅ​កម្ពុជា ដូច​ជា​ការ​កំណត់​ការ​ការ​កម្ម​ង់​ទិញ​អប្បបរមា និង​ការ​ដាក់​ទីតាំង​និង​អាសយដ្ឋាន​មិន​ត្រឹមត្រូវ និង​តម្លៃ​មិន​គួរ​ទុកចិត្ត​។ ក្រុម​យុវជន​ដែល​មាន​ថាមពល​ស្វាហាប់ និង​មាន​ទេព​កោសល្យ​នៅ Muuve បាន​បង្កើត​សេវាកម្ម​មួយ ដែល​ផ្តល់​ភាព​ទាក់ទាញ​ដល់​ប្រជាជន​កម្ពុជា ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​។  ក្រុមហ៊ុន Worldbridge Group នឹង​នៅ​ទី​នេះ​ដើម្បី​គាំទ្រ Muuve នៅ​ក្នុង​ភាព​រីក​ចម្រើន​ក្នុង​អាជីវកម្ម និង​ពង្រីក​ខ្លួន​របស់​ពួក​គេ​»​។

ហេតុ​អ្វី​អាជីវកម្ម​បង្កើត​ថ្មី​ៗ ត្រូវ​ចាប់​យក​ឱកាស​រីក​ចម្រើន​ជាមួយ​ក្រុមហ៊ុន OOCTANE​?

ក្រុមហ៊ុន​វិនិយោគ OOCTANE ត្រូវ​បាន​បង្កើត​ឡើង ជាមួយ​មូលនិធិ ៥​លាន​ដុល្លារ ក្នុង​ការ​ជួយ​ដល់ អាជីវកម្ម​បង្កើត​ថ្មី ក៏​ដូច​ជា សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា តាម​រយៈ​ការ​បណ្ដាក់ទុន​។ 

«​ខ្ញុំ​មិន​ឲ្យ​ត្រី​ដល់​ពួក​គេ​ទេ តែ​ខ្ញុំ​នឹង​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ស្ទួ​ច​ត្រី​។ ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧកញ៉ា សៀ ឫ​ទ្ធី អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​ក្នុង​មូលនិធិ OOCTANE CAMBODIA​។ បើ​តាម​លោក​ឧកញ៉ា ការ​បង្កើត​មូលនិធិ​នេះ​ឡើង គឺជា​ការ​ផ្តល់​ឱកាស​ដល់​SME និង Startup អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​មាន​ភាព​រីក​ចម្រើន​ទាំងអស់​គ្នា​។

សូម​បញ្ជាក់​ថា មូលនិធិ OOCTANE CAMBODIA ជា​មូលនិធិ​ទ្រ​ទ្រ​ង​អាជីវកម្ម​ដល់ Starup និង SME ទាំង​ក្នុងស្រុក និង អន្តរជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បោះ​ជំហាន​ដំបូង​ដោយ​មាន​ទឹកប្រាក់​សរុប​៥​លាន​ដុល្លារ ហើយ​មូលនិធិ​នេះ ក៏​កំពុង​ចរចារ​ជាមួយ​វិនិយោគិន​សក្ដានុពល​ផ្សេង​ៗ​ទៀត ដើម្បី​ពង្រីក​មូលនិធិ​ឲ្យ​មាន​ប្រាក់​កើនឡើង​ពី​៥​លាន​ទៅ​១០​លាន​ដុល្លារ​អា​មេ​រិ​ក និង​បន្ថែម​ទឹកប្រាក់​ឲ្យ​បាន​២៥​លាន​ទៅ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ក្រោយ​នេះ​។   

លោក​ឧកញ៉ា​បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​វិនិយោគ​ក្នុង​មូលនិធិ​នេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​តែង​និយាយ​ជាមួយ​មិត្តភក្ដិ និង​ដៃគូ​អាជីវកម្ម​របស់ខ្ញុំ ថា នៅ​ក្នុង​សង្គម​ខ្មែរ​យើង បើ​ខ្ញុំ​តែ​ម្នាក់ លូតលាស់​តែ​ម្នាក់ឯង ដូច​ដើមឈើ​លូត​តែឯង​អ៊ីចឹង មាន​ន័យ​ថា ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​យូរអង្វែង​ទេ​។ ដូច្នេះ ខ្ញុំ​ត្រូវ​តែ​វិនិយោគ​លើ​យុវវ័យ គំនិត​របស់​យុវវ័យ និង​ធនធាន​ក្មេង​ៗ​ទាំង​ក្នុងស្រុក និង​ក្មេង​ៗ​ដែល​បាន​ត្រឡប់​មក​ពី​បរទេស​វិញ​»​។

សូម​បញ្ជាក់​ថា មូលនិធិ OOCTANE CAMBODIA នឹង​ផ្តល់​ជូន​ចំពោះ​អ្នក​ចាប់ផ្តើម​អាជីវកម្ម ដែល​មានគំនិត​ច្នៃប្រឌិត​សម្រាប់​បុគ្គល​មួយ​រូប​ក្នុង​ដំណាក់កាល​ដំបូង អាច​នឹង​មាន​ចាប់ពី ៥​ពាន់​ដុល្លារ​ដល់ ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​ដើមទុន​តិច​បំផុត ២,៥ ម៉ឺន ដុល្លារ​។ រីឯ​អាជីវកម្ម​ដែល​មាន​ផលិតផល​ប្រើប្រាស់​ក្នុង​ទីផ្សារ​រួច​ហើយ នឹង​អាច​ទទួល​បាន​មូលនិធិ​ចំនួន ២,៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ក្រុមហ៊ុន​។  

ព័ត៌មាន​ទំនាក់ទំនង Muuve

ទាញ​យក​កម្មវិធី Muuve ឥឡូវនេះ​: http://onelink.to/Muuve

Facebook: https://www.facebook.com/Muuve.biz/

Instagram: https://www.instagram.com/Muuve.biz/

Email: [email protected]

ព័ត៌មាន​ទំនាក់ទំនង OOCTANE

Facebook: https://www.facebook.com/OOCTANE/

Website: https://www.OOCTANE.com/

Email: [email protected]

LinkedIn: https://www.linkedin.com/company/OOCTANE

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជាមេដែកឆក់ ស្រូបឱកាសចំណេញជំនួសឲ្យការបាត់បង់ EBA?

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិន ដែលគ្រោងនឹងចុះហត្ថលេខាចុងឆ្នាំនេះ ត្រូវបានអ្នកជំនាញលើកឡើងថា វាអាចជាឱកាសចំណេញ ជំនួសឲ្យក…

ឧកញ៉ា តែ តាំងប៉៖ ផលិតផលខ្មែរ នៅតែគ្មានសមត្ថភាពប្រកួត ប្រជែងនឹងផលិតផលនាំចូល!

ព័ត៌មាន
និយាយពីវិស័យផលិតកម្មនៅប្រទេសកម្ពុជាហាក់បីដូចជាមិនទាន់រឹងមាំនៅឡើយ។ មិនទាន់រឹងមាំនេះទើបធ្វើឲ្យផលិតផលហូរចូលមកកាន់ទីផ្សារកម្ពុជាដូចទឹកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ