អត្ថបទក្រុមហ៊ុន

បើកគណនីសន្សំមានកាលកំណត់នៅលើ AMK Mobile ទទួលបានអត្រាការប្រាក់រហូតដល់ 8.5%


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពធនាគារចល័ត AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនទាំងអស់អាចបង្កើតគណនីសន្សំរយៈពេលវែងបានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លើសពីនេះ អតិថិជនដែលបើកគណនីសន្សំរយៈពេលវែងឥឡូវនេះ ក៏នឹងទទួលបានអត្រាការប្រាក់រហូតដល់ 8.5% ផងដែរ។
បើកគណនីសន្សំមានកាលកំណត់នៅលើ AMK Mobile ទទួលបានអត្រាការប្រាក់រហូតដល់ 8.5%

ចាប់ពីពេលនេះ អតិថិជន អេ អឹម ខេ ទាំងអស់មិនចាំបាច់ទៅកាន់សាខារបស់ អេ អឹម ខេ ទៀតនោះទេ ប្រសិនបើពួកគេគ្រាន់តែត្រូវការបើកគណនីសន្សំរយៈពេលវែង។ នេះគឺជាបច្ចេកវិទ្យាថ្មីមួយបន្ថែមទៀត ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្តិភាព។ ក្រៅពីបើកគណនីសន្សំរយៈពេលវែងបានដោយខ្លួនឯង AMK Mobile ក៏បើកដំណើរមុខងារសំខាន់មួយចំនួនទៀតដូចជា អ៊ីម៉ល ដែលអតិថិជនអាចចូលទៅកម្មង់អាហារ ឬសំភារៈផ្សេងៗតាមរយៈដៃគូររបស់យើងដែលមានដូចជា Amazon , Bloc Delivery, BookMeBus, Khmum eShop, L192 និង Le Castella។

គួបញ្ជាក់ផងដែរថា នៅលើ AMK Mobile យើងក៏អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនដូចជា ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗទៀត។

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។




អត្ថបទបន្ទាប់


ក្រោយធនាគារធំៗ២នៅអាមេរិកក្ស័យធន បង្កភាពចលាចលអ្វីខ្លះសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅអាមេរិក និងតំបន់?

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានអះអាងថា រដ្ឋបាលរបស់លោកនឹងចាត់វិធានការចាំបាច់នានាគ្រប់យ៉ាងដើម្បីធានានិរន្តរភាពនៃប្រព័ន្ធហរិញ្ញវត្ថ…

បុរីវិមានភ្នំពេញចាប់ដៃជាមួយ Bred Bank ដើម្បីជំរុញទីផ្សារលក់ និងផ្តល់ឥណទានរហូតដល់២០ឆ្នាំ

ព័ត៌មាន
ថ្នាក់ដឹកនាំបុរីវិមានភ្នំពេញរំពឹងថា ការលក់លក់លំនៅឋានក្នុងគម្រោងបុរីវិមានភ្នំពេញនឹងកាន់តែមានភាពទាក់ទាញ និងល្អប្រសើរបន្ថែមទៀត ក្រោយក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ