សេដ្ឋកិច្ចថៃ

រោងចក្រជាង១ពាន់ត្រូវបានបង្កើតឡើងនៅប្រទេសថៃនៅ៦ខែចុងក្រោយនេះ ជាសញ្ញាស្ទុះងើបឡើងនៃសេដ្ឋកិច្ច


នាយកដ្ឋានការងារឧស្សាហកម្មថៃបាននិយាយថា រោងចក្រថ្មីជាង១ពាន់កន្លែង ដែលភាគច្រើននជារោងចក្រឧស្សាហកម្មម្ហូបអាហារ ត្រូវបានបង្កើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ជាមួយនឹងការវិនិយោគមានតម្លៃជាង ១,៦ ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើងវិញបន្តិចម្តងៗ។
ដោយ

ដោយឡែក បើ​មើលទៅ​លើ ចំនួន​អាជីវកម្ម​ដែល​បាន​បិទទ្វារ​វិញ​មាន​ដល់​ទៅ​ជាង ៣៦០​អាជីវកម្ម ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​សារពើពន្ធ ២០២២ ធ្លាក់​ចុះ​ជាង​៨% ខណៈ​ដែល​កម្មករ​ចំនួន​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ធ្លាក់​ចុះ​ជិត​៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ បាងកក ប៉ុស្តិ៍​។

ប្រធាន​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម​ថៃ​លោក វ៉ា​ន​ឆៃ ផា​នុប​ឆៃ បាន​និយាយ​ថា តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​ពី​សេដ្ឋកិច្ច ដែល​ប្រសើរ​ឡើង បន្ទាប់​ពី​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​រោងចក្រ​តូច​ៗ ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ លោក​បន្ត​ថា ឧស្សាហកម្ម​ម្ហូបអាហារ គឺជា​អាជីវកម្ម​ពេញ​និយម​បំផុត​ក្នុង​ចំណោម​រោងចក្រ​ថ្មី​ៗ ដែល​បាន​បង្កើត​ឡើង បន្ទាប់​ពី​នោះ​គឺ​រោងចក្រ​កែ​ច្នៃ​ឈើ និង​ដែក​។ រោងចក្រ​ថ្មី​ៗ​ទាំងនេះ បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង ៣​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម​ថៃ ។ លោក Wanchai ជឿជាក់​ថា ចំនួន​រោងចក្រ​ថ្មី រួម​ជាមួយនឹង​ការ​ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២ នឹង​មិន​តិច​ជាង​ចំនួន​រោងចក្រ​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​ការ​រំពឹង​ទុក​នឹង​ត្រូវ​បាន​កំណត់​ដោយសារ​ការ​រង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

ប្រទេស​ថៃ​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ាន ដែល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​-១៩ ហើយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ ក៏​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ ហើយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ក៏​មានការ​បិទ​អាជីវកម្ម​ជា​ច្រើន​ផង​ដែរ​។ បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​កំពុង​រៀបចំ​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ បើ​ទោះបី​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​មាន​យ៉ាងណា​ក្តី​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម លោក Wanchai បន្ថែម​ថា រោងចក្រ​ជា​ច្រើន​មិន​បាន​បំពេញ​តាម​ស្តង់ដារ​បរិស្ថាន​នោះ​ទេ ជា​ពិសេស​ការ​លើក​ឡើង​ពី​កង្វល់​ជុំវិញ​ការ​បញ្ចេញ​កាក​សំណល់​គ្រោះថ្នាក់​ទៅ​ក្នុង​បរិស្ថាន​។ ហើយ​អាជ្ញាធរ​កំពុង​អនុវត្ត​វិធានការ​ផ្លូវច្បាប់​បន្ថែម​ទៀត ចំពោះ​ម្ចាស់​រោងចក្រ​ដែល​បំពាន​ច្បាប់​។ លោក Wanchai បាន​ប្រាប់​ថា នាយកដ្ឋាន​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រោងចក្រ ដែល​បោះចោល​កាក​សំណល់​ឧស្សាហកម្ម​ដោយ​សម្ងាត់ និង​អ្នក​ដែល​បញ្ចេញ​ទឹក​សំណល់​ដោយ​គ្មាន​ការ​ញ៉ែ​ក​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពលរដ្ឋមានការសាទរ និងការយល់ឃើញបែបណា ក្រោយរាជរដ្ឋាភិបាលលើកលែងការពាក់ម៉ាសនៅតាមទីសាធារណៈ?

ព័ត៌មាន
ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងចំពោះកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីសាធារណៈ និងកន្លែងចំហ រួ…

ពលរដ្ឋប្រមាណ៦០% ទៅ៨០% នៅអាមេរិក និងអឺរ៉ុប បានឆ្លងកូវីដ១៩ ខណៈវិធានការរឹតត្បិតបានបន្ធូរបន្ថយកាន់តែច្រើន

ព័ត៌មាន
ស្របពេលដែល ពិភពលោកចាប់ផ្ដើមរស់នៅជាមួយកូវីដ១៩ឡើងវិញ ការបន្ធូរបន្ថយវិធានការរឹតត្បិតក៏ត្រូវបានធ្វើឡើងកាន់ច្រើនដែរ ប៉ុន្ដែ ករណីឆ្លងថ្មី ក៏ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ