បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អេស៊ីលីដា ដាក់ពង្រាយ​ម៉ាស៊ីនទំនើប​ជាង ៨០០​គ្រឿង ដើម្បីជំរុញ​«សេវាកម្ម​​ធនាគារស្វ័យប្រវត្តិ»


ដើម្បី​បម្រើ​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការទទួល​បាន​សេវាកម្ម​ធនាគារ​ទំនើប​និង​រហ័ស​ទាន់​ចិត្ត ធនាគារ​ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ធនាគារ​បាន​ដាក់​ពង្រាយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើបចុងក្រោយ ចំនួន ៨២១គ្រឿង នៅទូទាំង​ប្រទេស ដើម្បី​ជំរុញ​និងលើកទឹកចិត្ត​ដល់អតិថិជន​ក្នុង​ការប្រើ​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ ។
អេស៊ីលីដា ដាក់ពង្រាយ​ម៉ាស៊ីនទំនើប​ជាង ៨០០​គ្រឿង ដើម្បីជំរុញ​«សេវាកម្ម​​ធនាគារស្វ័យប្រវត្តិ»
ដោយ

ម៉ាស៊ីន​ដែលបំពាក់​បច្ចេកវិទ្យាទំនើប​ចុងក្រោយ​ទាំងនេះ រួមមាន ម៉ាស៊ីនដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ (TDM); ម៉ាស៊ីន​បើក​គណនី​និង​បោះពុម្ព​បណ្ណ​អេធីអឹម (VTM); ម៉ាស៊ីន​ដាក់​កាបូប​ប្រាក់ (CBD); ម៉ាស៊ីន​ដាក់​-ដក​ប្រាក់ (CRM); និង ម៉ាស៊ីន​ដក​ប្រាក់ (ATM) ។ 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា «យើង​ធ្វើអ្វីៗ​​យើង​គិត​ពី​សុខុមាល​ភាព​អតិថិជន​ជាចម្បង ។ ធនាគារ អេស៊ីលីដា បង្កើត​ឲ្យ​មាន​ទីតាំង​​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ ជាមួយ​នឹង​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ជិត ១ពាន់​គ្រឿង ដើម្បី​បម្រើ​ជូន​អតិថិជន​ប្រកប​ដោយ​ផាសុកភាព ២៤/២៤ម៉ោង ដោយ​មិន​ចាំបាច់​មក​ធនាគារ ដោយ​ផ្ទាល់​ឡើយ ។»

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា។

ធនាគារ អេស៊ីលីដា ដែល​​​ជា​ធនាគារ​ពាណិជ្ជ​ខ្មែរ​ដ៏​ធំមួយ និង​ចំណាស់​ជាង​គេ​នៅ​កម្ពុជា បាន​​ខិតខំ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​បម្រើ​ដល់​អតិថិជន​របស់​ខ្លួន នៅទូទាំង​ប្រទេស ហើយថ្មីៗនេះ ទីតាំង​សេវាកម្ម​ធនាគារ​​ស្វ័យ​ប្រវត្តិ ​ចំនួន ១៣​ទីតាំង ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ គិត​ត្រឹម​​ដំណាច់​ខែ​សីហា​នេះ ។

បើតាមថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ធនាគារ អេស៊ីលីដា មាន​​គម្រោង​​ដាក់​​បម្រើ​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ​របៀប​នេះ ចំនួន ៥០​ទីតាំង​​នៅទូទាំង​ប្រទេស​ ជា​បន្តបន្ទាប់ នៅឆ្នាំ២០២១នេះ ៕ 

អេស៊ីលីដា ដាក់ពង្រាយ​ម៉ាស៊ីនទំនើប​ជាង ៨០០​គ្រឿង ដើម្បីជំរុញ​«សេវាកម្ម​​ធនាគារស្វ័យប្រវត្តិ»



អត្ថបទបន្ទាប់


អាមេរិកនឹងចាយ ១,២ពាន់​លានដុល្លារ លើអគារ​ស្ថានទូត​ថ្មី នៅទីក្រុងហាណូយ

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នឹងចំណាយ​ថវិកា ១២០០លានដុល្លារអាមេរិក ទៅ​លើ​ការសាងសង់​អគារ​ស្ថានទូត​ថ្មី​មួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែល​អគារ​ស្ថ…

កក់ថ្ងៃនេះ ចំណេញ 1ម៉ឺន​ដុល្លារភ្លាមៗ លើគម្រោងស្ថិតលើដងវិថីពាណិជ្ជកម្មតាមបណ្តោយផ្លូវជាតិលេខ1 ផ្តល់ជូនត្រឹមតែ5 ថ្ងៃទៀតតែប៉ុណ្ណោះ!!!

ព័ត៌មាន
កក់ថ្ងៃនេះ ចំណេញ 1 ម៉ឺនដុល្លារភ្លាមៗ លើគម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងបែបអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោមួយរបស់ បុរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ