ថវិកាពី IMF

អង្គការ OXFAM៖ កម្ពុជានឹងទទួលបានថវិកា ២៤០លានលានដុល្លារពីមូលនិធិពិសេសរបស់ IMF


កាលពីដើមខែសីហានេះក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជ បែងចែកថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights) ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៥០ ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញលទ្ធភាពក្នុងការទូទាត់ការចំណាយរបស់សកលលោក ខណៈដែលកម្ពុជាក៏នឹងទទួលបានថវិកាប្រមាណ២៤០លានដុល្លាអាមេរិកពីមូលនិធិនេះផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់អុកស្វាម (OXFAM)។
អង្គការ OXFAM៖ កម្ពុជានឹងទទួលបានថវិកា ២៤០លានលានដុល្លារពីមូលនិធិពិសេសរបស់ IMF
ដោយ

មូលនិធិពិសេស SDR ដែលពាក្យពេញហៅថា Special Drawing Rights នេះ គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយដែលអាចចាក់បញ្ចូលទៅក្នុង​សេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។ មូលនិធិ SDRs ថ្មីរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលទើបតែអនុម័តនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។

លោកស្រី លីម សូលីន នាយិកាប្រចាំ ប្រទេសនៃអង្គការ អុកស្វាម មានប្រសាសន៍ថា “ថវិកា SDR របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ថ្មីនេះ នឹងជួយប្រទេស កំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា​បានធ្វើការងារ​យ៉ាងល្អ​ដើម្បីទប់ស្កាត់ការ​ចម្លងមេរោគនេះ​ព្រមទាំងគាំទ្រ​ក្រុមប្រជាជន​ងាយរងគ្រោះ ក្នុងការដោះស្រាយ​ការបាត់បង់មុខ​របរ​របស់ពួកគេ តាមរយៈ​ការអនុវត្ត​កម្មវិធីផ្ទេរ​សាច់ប្រាក់ ដោយផ្អែក​លើប្រព័ន្ធជំនួយ​សង្គមរបស់ខ្លួន។ ទោះជាយ៉ាងណា អង្គការ អុកស្វាម អំពាវឲ្យរាជរដ្ឋាភិបាល​បន្តធ្វើការការ​ប្រកប​ដោយតម្លាភាព និងរួមគ្នា​ជាមួយអង្គការសង្គម​ស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់​ហិរញ្ញប្បទាន​ឥតសំណងបន្ថែមនេះឱ្យបានល្អបំផុត។

របាយការណ៍ពីអង្គការ ILO បានឲ្យដឹងថា បច្ចុប្បន្ននេះ វិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​តំណាង​ឱ្យជាង ៨៧% នៃសេដ្ឋកិច្ច​កម្ពុជា ខណៈក្រសួងផែនការ​កម្ពុជា​បានលើកឡើងដែរថា កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចំនួន ៦ លាននាក់ កំពុងប្រឈម នឹងការបាត់បង់​មុខរបរ​របស់ពួកគេ

នៅខណៈពេលដែល​ជំងឺរាតត្បាតជាសកលនេះ​នៅតែបន្ត។ ដូច្នេះរាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់ត្រូវធានាថា កម្មវិធីផ្ដល់ជំនួយ​សង្គ្រោះរបស់ខ្លួន ផ្ដោតការយកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើការគាំទ្រ​កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម​ដែលជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចកម្ពុជា។

បើតាមអង្គការអុកស្វាម ទស្សនវិស័យ​សេដ្ឋកិច្ចកំពុង​មានភាព​មិនប្រាកដប្រជា ហើយវិថីនៃ​ការងើបឡើងវិញ​សម្រាប់ប្រទេស​កម្ពុជា​ក៏ដូចជាប្រទេស​ទាំងអស់ គឺវែងឆ្ងាយណាស់ និងជួបឧបសគ្គ​ជាច្រើន​សម្រាប់​រយៈពេលជាច្រើនឆ្នាំខាងមុខទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ ព្រមានលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនសេវាទូរស័ព្ទធំៗ២

ព័ត៌មាន
ក្រសួងប្រៃសណីយ៏និងទូរគមនាគម៏បានព្រមានពីការព្យួរ ឬផ្អាកអាជ្ញាបណ្ណក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តធំៗចំនួន២នៅកម្ពុជា ប្រសិនបើមិនព្រមអនវុត្តតាម…

Xiaomi បង្ហាញមហិច្ឆតា ៣ឆ្នាំដណ្តើមតំណែងលេខមួយពិភពលោកពី Samsung

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន ហ្សេវមី (Xiaomi) ថ្មីៗនេះទើបតែនឹងផ្ដួលក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ឡើងមកឈរនៅលំដាប់លេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ