អត្ថបទពាណិជ្ជកម្ម

បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!


ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី ក្នុងការបង្កើតគម្រោងទី2​ គឺគម្រោង ផាម ស្រ្ពីង ជាមួយម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុនតាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។
បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!
ដោយ

ទីតាំងគម្រោងទី2នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ 3នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបLucky Express 4នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (50ម៉ែត្រ) 8នាទីទៅកាន់ផ្សារទំនើបAEON3 (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ12នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំងពីរកន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឲ្យឡាផាមបានក្លាយជាគម្រោងដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសថ្មីៗនេះ គម្រោងក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ "Mid-range Housing Development of the Year" ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលថ្មីៗនេះក៏បានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួនពីរផងដែរ ប្រចាំឆ្នាំ2022នេះ។

បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសារជាថ្មី ក្នុងនាមជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs)នេះ លោកងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើបានផ្តល់បទសម្ភាសន៍ទៅកាន់សន្និសីទសារព័ត៌មានថា៖ "ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី2 ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ ។"

លោកបានបញ្ជាក់បន្ថែមទៀតថា៖ "គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទីមួយជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា" ៕

បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!




អត្ថបទបន្ទាប់


ម៉ាឡេស៊ីដំឡើងប្រាក់ឈ្នួលកម្មករ ៣៥% ខណៈអ្នកឃ្លាំមើលថា ជាការស្រូបទាញប្រជាប្រិយភាពរបស់អ្នកនយោបាយមុនការបោះឆ្នោត

ព័ត៌មាន
ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានគិតគូរដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករហូតដល់ទៅ៣៥% ពោលគឺកើនឡើងពីប្រាក់ឈ្នួលចន្លោះព…

ក្រុមហ៊ុនយក្សថៃ CP មានតម្រូវការពលករពីកម្ពុជា២ពាន់នាក់បន្ថែមទៀត ដើម្បីធ្វើការនៅក្នុងប្រទេសថៃ

ព័ត៌មាន
ក្រុមហ៊ុន CP ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ថៃ និងមានវិនិយោគជាច្រើននៅក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា ខាងក្រុមហ៊ុននេះ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ