Panasonic ផលិតអាគុយរថយន្តអគ្គិសនី Tesla

Panasonic នឹងផលិតអាគុយរថយន្តអគ្គិសនី Tesla នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីរោងចក្រនៅអាមេរិកជួបបញ្ហា


ក្រុមហ៊ុន Panasonicដ៏ធំរបស់ជប៉ុន នឹងចាប់ផ្តើមផលិតអាគុយរថយន្ដអគ្គិសនីជាលក្ខណៈពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់សហរដ្ឋអាមេរិក គឺ Tesla បន្ទាប់ពីជួបការលំបាកក្នុងការពង្រីកផលិតកម្មនៅអាមេរិក ព្រោះតែខ្វះខាតវិស្វករជំនាញ។
Panasonic នឹងផលិតអាគុយរថយន្តអគ្គិសនី Tesla នៅជប៉ុន
ដោយ

កន្លង​មក ក្រុមហ៊ុន​យក្ស​ជប៉ុន Panasonic​នេះ ក៏​បាន​វិនិយោគ​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​ឲ្យ Tesla នៅ​ក្នុង​អា​មេ​រិ​ក​ម្ដង​រួច​ហើយ​កាលពី​ឆ្នាំ​២០១៤ ប៉ុន្ដែ ការ​ផលិត​មិន​អាច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​តាម​តម្រូវការ ដូច្នេះ ទើប​ក្រុមហ៊ុន ពង្រីក​ការ​ផលិត​បន្ថែម​នៅ​ជប៉ុន​វិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Nikkei Asia ។

ក្រុមហ៊ុន​ជប៉ុន Panasonic នឹង​ចាប់ផ្តើម​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​សាកល្បង ក្នុង​ការ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​សម្រាប់​ក្រុមហ៊ុន Tesla នៅ​រោងចក្រ​ខេត្ត​វ៉ា​កា​យ៉ា​ម៉ា Wakayama ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ផលិត​ថ្ម​លី​ចូ​ម​-​អ៊ីយ៉ុង​សម្រាប់​កុំព្យូទ័រ និង​ទូរ​សព្ទ​ចល័ត​ផង​ដែរ ចាប់តាំងពី​ឆ្នាំ ២០១២​មក​។

ទន្ទឹម​នេះ រោងចក្រ​នៅ​ខេត្ត Wakayama ក៏​ជាទី​តាំង​សម្រាប់​កន្លែង​ស្រាវជ្រាវ និង​អភិវឌ្ឍ និង​នៅ​ជិត​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Panasonic ផង​ដែរ​។ ខេត្ត វ៉ា​កា​យ៉ា​ម៉ា ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​ទី​ទាំង ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​តាមដាន​ការងារ​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ និង​មា​នក​ម្លាំ​ពលកម្ម​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​ខ្នាត​ធំ​ផង​ដែរ​។

កន្លង​មក ក្រុមហ៊ុន Panasonic ក៏​មាន​ពិសោធន៍​ដ៏​ជូរ​ចត់​ម្ដង​រួច​ហើយ ក្នុង​ការ​វិនិយោគ​នៅ​សហរដ្ឋ​មេ​រិ​កលើ​រោងចក្រ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​នេះ កាលពី​ឆ្នាំ ២០១៤ ដែល​ក្រុមហ៊ុន​បាន​យល់ព្រម​បណ្ដាក់ទុន​សាងសង់​រោងចក្រ​ដ៏​ធំ​នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក​ជាមួយ​ក្រុមហ៊ុន Tesla ។ ប៉ុន្តែ​វា​មានការ​ពិបាក​ក្នុង​ការ​រៀបចំ​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី​ពី​ដំបូង និង​ជួប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ ដោយ​កាលនោះ មាន​វិស្វករ​ជប៉ុន​ប្រហែល ៣៥០ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ធ្វើការ​នៅ​រោងចក្រ​នោះ​។

បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​នេះ បាន​ធ្វើ​ឲ្យ​រោងចក្រ​របស់ Panasonic ត្រូវ​ចំណាយពេល​ដល់​ទៅ ៤ ឆ្នាំ ដើម្បី​សម្រេច​បាន​នូវ​ផលិតកម្ម​ខ្នាត​ធំ ហើយ​វា​បាន​ពង្រីក​ការ​ចំណាយ​សរុប​នៃ​គម្រោង​វិនិយោគ​នេះ​រហូត​ដល់​ជាង ១​ពាន់ ៨​រយ​លាន​ដុល្លារ​។ ដូច្នេះ​ហើយ ទើប​ក្រុមហ៊ុន​សម្រេច​បង្វែរ​មក​រក​ការ​ផលិត​នៅ​ប្រទេស​ជប៉ុន​វិញ ដោយសារ​តែ​មាន​កម្លាំង​ពលកម្ម​ជំនាញ​គ្រប់គ្រាន់​។

ទោះជា​បែប​នេះ​ក្ដី ក្រុមហ៊ុន Panasonic ក៏​កំពុង​សម្លឹង​មើល​ការ​ចូលរួម​ក្នុង​ផែនការ​ជាមួយ​ក្រុមហ៊ុន Tesla ក្នុង​ការ​សាងសង់​រោងចក្រ​រថយន្ត​អគ្គិសនី​ថ្មី​មួយ​នៅ​ក្នុង​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​ផង​ដែរ ខណៈ​ដែល ក្រុម​ហ៊ុ​នេះ កំពុង​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​លំបាក​ក្នុង​ការ​បង្កើន​បរិមាណ​ផលិត ដើម្បី​រក្សា​កំណើន​ទីផ្សារ​៕

អត្ថបទ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបើកភ្លើងខៀវ ឱ្យពលរដ្ឋដាំកញ្ឆានៅតាមផ្ទះ តែត្រូវការសុំការអនុញ្ញាតជាមុន

ព័ត៌មាន
ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃកាលពីថ្ងៃទី ២៥ មករា បានឱ្យដឹងថា ខ្លួននឹងដកកញ្ឆា ចេញពីបញ្ជីថ្នាំញៀនរបស់ខ្លួន ដោយនឹងត្រួសត្រាយផ្លូវ ក៏…

IMFបន្តព្យាករបន្ទាបកំណើនសេដ្ឋកិច្ចពិភពលោក និងប្រទេសធំៗ ខណៈអូមីក្រុងបន្ដលុកលុយ

ព័ត៌មាន
កូវី១៩អូមីក្រុងកំពុងបង្កការរាំងស្ទះ និងឧបសគ្គបន្ថែមទៀតដល់សកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក ដែលនឹងឈានទៅធ្វើឲ្យសេដ្ឋកិច្ចមានកំណើនយឺតនៅក្នុងឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ