អត្ថបទពាណិជ្ជកម្ម!

អាជីវកម្មហាងបញ្ចាំកំពុងមានសក្ដានុពលសម្រាប់បើកនៅតាមបណ្ដាខេត្ត?


អាជីវកម្មហាងបញ្ចាំ បាននិងកំពុងពង្រីកខ្លួនកាន់តែច្រើននៅលើទីផ្សារ ពិសេស នៅរាជធានីភ្នំពេញ ខណៈដែលអ្នកជំនាញបានមើលឃើញថា ចំនួនហាងបញ្ចាំស្របច្បាប់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានរាប់រយហាងឯណោះ។ ទោះយ៉ាងណា អាជីវកម្មនេះ ត្រូវបានគេមើលឃើញថា ហាក់កំពុងតែមានសក្ដានុពលគួរឲ្យចាប់អារម្មណ៍សម្រាប់ការបើកនៅតាមបណ្ដាខេត្ត ព្រោះនៅទីនោះ ពលរដ្ឋតែងមានតម្រូវការហិរញ្ញវត្ថុបន្ទាន់ ខណៈហាងបញ្ចាំក៏មិនសូវច្រើននៅឡើយ។
អាជីវកម្មហាងបញ្ចាំកំពុងមានសក្ដានុពលសម្រាប់បើកនៅតាមបណ្ដាខេត្ត?
ដោយ

លោក ហ្វូ កាដា ជាពាណិជ្ជករជប៉ុន​រកស៊ី​នៅកម្ពុជា​ទាក់ទង​នឹង​វិស័យ​កសិកម្ម និងហិរញ្ញវត្ថុ បាន​លើកឡើថា លោកទើបតែ​បាន​ទិញ​ Franchise យីហោ Cash U Up ដើម្បី​យកទៅបើក​នៅខេត្ត​ប៉ោយប៉ែត នា​ខែកក្កដា​ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ហេតុផល​ដែល​លោក សម្រេច​បើកហាង​បញ្ចាំនៅតាម​ខេត្តនេះ គឺលោក​បានមើលឃើញ​ថា អាជីវកម្មនេះ មានសក្ដានុពល​ខ្លាំង​នៅតាមខេត្ត ខណៈនៅរាជធានីភ្នំពេញ មានហាងបញ្ចាំច្រើនគួរសមហើយ។ 

លោក ហ្វូ កាដា បានបញ្ជាក់​ទៀតថា តាម​បទពិសោធន៍​ដែលលោក​ធ្លាប់បាន​ធ្វើជាមួយ កសិករ គឺពួកគាត់​តែងមាន​ការលំបាកកង្វះ​សាច់ប្រាក់​បន្ទាប់​ដើម្បីដោះស្រាយ ពេលមាន​បញ្ហាម្ដងៗ ដូច្នេះ សេវាបញ្ចាំ​នឹងជួយសម្រាល​ការលំបាក​ដល់ពួកគាត់ បានទាន់ពេលវេលា​ជាងកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោក ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែលជាក្រុមហ៊ុន​មេ​របស់ ហាងបញ្ចាំ Cash U Up បាន​បញ្ជាក់ឲ្យដឹងនៅក្នុង​ពិធី​សម្ពោធ​សាខា​ហ្វ្រានឆាយ​ហាងបញ្ចាំ Cash U Up លើកទី១ របស់ខ្លួន​នាពេលថ្មីៗនេះថា អាជីវកម្ម​ហាងបញ្ចាំ ក៏ជាផ្នែកមួយ​នៃ​សេវា​ហិរញ្ញវត្ថុដែរ ហើយវា​ក៏បាន​ជំរុញ​ឲ្យមាន​ចរន្ដសេដ្ឋកិច្ច តាមរយៈ​ការ​ផ្ដល់ជូន​នូវ​សាច់ប្រាក់​លឿន​រហ័ស សម្រាប់​ពលរដ្ឋ​ដែលមាន​តម្រូវការបន្ទាន់នានា។

បើតាម​តំណាង​របស់ក្រុមហ៊ុន Cash U Up បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មានហាង​បញ្ចាំសរុប​ចំនួន ១៦ ហាងហើយ និងត្រៀមបើក​សាខា​ថ្មីៗមួយទៀត នៅប៉ោយប៉ែត ដែលជាការ​លក់​សិទ្ធិបន្ត ឬហៅថា Franhise ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ មានគម្រោង​នឹងបើក​៤សាខាទៀត ជារបស់ក្រុមហ៊ុនផ្ទាល់ និងបន្តលក់សិទ្ធិបន្ត​ឬ Franchise ចំនួន ៣ បន្ថែមទៀត សរុបទៅ នឹងឆ្នាំនេះ ហាងបញ្ចាំមួយនេះ នឹងកើដល់ ជិត​៣០ សាខា៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចេកអំបូងលឿង ១០០ តោន ត្រូវបាននាំចេញផ្លូវការទៅចិន ក្នុងដំណាក់កាលដំបូងនេះ

ព័ត៌មាន
នៅទីបំផុត កម្ពុជា បាននាំចេញចេកទៅកាន់ទីផ្សារចិនជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ បាននាំចេញ ក្នុងចំនួន១០០ តោន។ ក្នុងចំណោម ក្រុមហ៊ុន…

គម្រោងថ្មី បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​ទៀតហើយ ត្រឹម​ដំណាច់​ខែ​ឧសភា!

ព័ត៌មាន
គម្រោងថ្មី ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត កំពុងតែ​ដំណើរការ​សាងសង់ បន្ទាប់ពី​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ