បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ងាយស្រួល​និងរហ័សទាន់ចិត្ត ! បង់​ថ្លៃ​សិក្សា​​បវេសនកាល​ថ្មី ជាមួយ អេស៊ីលីដាម៉ូបាល !


បវេសនកាលថ្មីជិត​ចូល​មកដល់​ហើយ តើ​លោក​អ្នក​កំពុង​គិត​ថា ត្រូវធ្វើ​ដំណើរទៅសាលារៀនដើម្បី​បង់ថ្លៃសាលាឲ្យកូនៗមែនទេ ? សម័យកូវីដ ការបង់ថ្លៃ​សាលា មិនចាំបាច់ទៅដល់​សាលាផ្ទាល់ទៀតទេ ! លោកអ្នក​អាច​ធ្វើ​វា​ដោយ​ងាយស្រួលបំផុត ៖ បង់​ថ្លៃសាលាតាម អេស៊ីលីដាម៉ូបាល ។
ដោយ
ងាយស្រួល​និងរហ័សទាន់ចិត្ត ! បង់​ថ្លៃ​សិក្សា​​បវេសនកាល​ថ្មី ជាមួយ អេស៊ីលីដាម៉ូបាល !

ថ្មីៗនេះ ខ្ញុំទើបតែបានបង់​ថ្លៃសាលាឲ្យកូនខ្ញុំដែរ សម្រាប់ឆ្នាំសិក្សាថ្មី ដែល​នាងត្រូវឡើងថ្នាក់ទី១១ នៃសាលាឯកជន វេស្ទើន អន្តរជាតិ ដោយ​ខ្ញុំ​មិន​ចាំបាច់ធ្វើដំណើរទៅដល់សាលារៀនទេ ។ ខ្ញុំ​បង់តាម​ អេស៊ីលីដាម៉ូបាល ។ ខ្ញុំគ្រាន់តែ​បើក​កម្មវិធី អេស៊ីលីដាម៉ូបាល រួចហើយ ចូលទៅរកមុខងារ «បង់ប្រាក់» និងរកមើលពាក្យ «វិក្កយបត្រ​សាលារៀន» បន្ទាប់មក នឹងឃើញមាន​ឈ្មោះ​សាលារៀន​ជាច្រើន ដែល​ជា​ដៃគូ​របស់ធនាគារ អេស៊ីលីដា សម្រាប់​ការទូទាត់​បង់​ថ្លៃសាលា ។

អេស៊ីលីដាម៉ូបាល គិតមកដល់ថ្ងៃនេះ មានអ្នកប្រើប្រាស់ជាង ២លាននាក់​ហើយ ។ អេស៊ីលីដាម៉ូបាល ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និង​សុវត្ថិភាពខ្ពស់ ក្នុង​ការប្រើប្រាស់​សេវា​ទូលំទូលាយ កាត់បន្ថយ​ការចំណាយ និងសន្សំពេលវេលា រួមទាំង​អត្ថ​ប្រយោជន៍ជាច្រើន​សម្បូរបែបដទៃទៀត ។ 

កម្មវិធី​ អេស៊ីលីដាម៉ូបាល អាច​ទាញ​យក​មក​ប្រើ តាមរយៈ App Store, Play Store, App gallery បានដោយ​សេរី និង​ឥតគិតថ្លៃ ៕




អត្ថបទបន្ទាប់


ចិនមានឆន្ទៈធ្វើការជាមួយអាមេរិកដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន ប៉ុន្តែអំពាវនាវឱ្យបន្ធូរបន្ថយសម្ពាធរវាងគ្នា

ព័ត៌មាន
ក្នុងជំនួបតាមខ្សែទូរស័ព្ទនៅថ្ងៃច័ន្ទសប្តាហ៍នេះ រវាងលោក អេនតូនី ប្ល៊ីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វា…

សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ - បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ