ក្រុមហ៊ុន​បច្ចេកវិទ្យា

ក្រុមហ៊ុន Pegatron ដែលជាដៃគូផ្គត់ផ្គង់ផលិតផលសម្រាប់ Apple គ្រោងវិនិយោគ ១ពាន់លានដុល្លារ នៅវៀតណាម


ក្រុមហ៊ុន Pegatron Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Apple, Microsoft និង Sony បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិនិយោគ១ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ នេះបើតាម​ការ​រាយការណ៍​មួយ​ដោយ​សារព័ត៌មាន VN Express។
ក្រុមហ៊ុន Pegatron ដែលជាដៃគូផ្គត់ផ្គង់ផលិតផលសម្រាប់ Apple គ្រោងវិនិយោគ ១ពាន់លានដុល្លារ នៅវៀតណាម (រូបភាព៖ FT)
ដោយ

ក្រុមហ៊ុន​​តៃវ៉ាន់ Pegatron នេះ នឹង​វិនិយោគ ១៩លាន​ដុល្លារ នៅក្នុង​ដំណាក់កាល​ដំបូង នៅក្នុង​តំបន់ឧស្សាហកម្ម​ Dinh Vu នៅក្នុង​ទីក្រុង​​ហៃផុង ប្រទេសវៀតណាម ដោយ​បង្កើត​រោងចក្រ​ផលិត កុំព្យូទ័រ ឧបករណ៍​ទំនាក់ទំនង​ និងគ្រឿងអេឡិចត្រូនិក​ប្រើប្រាស់​ផ្សេងទៀត។ នេះបើតាមរបាយ​ការណ៍មួយ ​របស់​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម ដែលបាន​ដាក់ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី។

បន្ទាប់មក នៅដំណាក់កាលទី២ ក្រុមហ៊ុន​នេះ នឹង​វិនិយោគ​បន្ថែម ៤៨១លាន​ដុល្លារ ដោយការវិនិយោគ​​ទាំងពីរ​ដំណាក់កាល​បូកបញ្ជូលគ្នា នឹង​បង្កើត​ការងារដោយផ្ទាល់​ប្រមាណ​ ២២.៥០០ កន្លែង និង​ផ្ដល់​ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ថវិការដ្ឋ​៤,៣លាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

បន្ទាប់ពីនោះ ក្រុមហ៊ុន Pegatron អាចនឹង​វិនិយោគ​ ៥០០ លាន​ដុល្លារអាមេរិក​ផ្សេងទៀត ក្នុងការ​បង្កើត​រោងចក្រ​នៅឆ្នាំ២០២៦-២០២៧ ផងដែរ ហើយក្រុមហ៊ុននេះ ក៏មានកំពុង​ស្វែងរក​ការ​ផ្លាស់ប្តូរ​មជ្ឍមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ខ្លួន​ពីប្រទេសចិន មកកាន់ប្រទេស​វៀតណាមផងដែរ។

ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម ក៏បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​កំពុង​តែ​ធ្វើការងារ​ជាមួយនឹង​ក្រុមហ៊ុន​តៃវ៉ាន់​មួយទៀត គឺ Universal Global Technology ដែល​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន និងបំណែកនៃឧបករណ៍​​កាសស្ដាប់ត្រចៀក សម្រាប់​ផលិតផល Lenovo និង Sony ដើម្បី​បង្កើត​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ។ 

ជាមួយគ្នានេះ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក ASE Technology Holding ក៏កំពុង​ពិចារណា វិនិយោគជាពីរដំណាក់កាល ក្នុងតម្លៃ វិនិយោគ​សរុប ​៤០០លាន​ដុល្លារ។

ក្រុមហ៊ុន​ទាំងនេះ គឺស្ថិត​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ ដែលកំពុង​ស្វែងរក​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ពីប្រទេសចិន មកកាន់វៀតណាម ខណៈដែល​ពួកគេ​ស្វែងរក​ការ​ធ្វើពិពិធកម្ម​ខ្សែចង្វាក់​ផ្គត់ផ្គង់ បន្ទាប់ពីមាន​ការរំខាន​យ៉ាងខ្លាំង​ ដោយសារតែ​ការរីករាលដាល​នៃ កូវីដ-១៩ និង​ភាពតានតឹង​ពាណិជ្ជកម្ម​​រវាង​អាមេរិក និងចិន។

ក្រុមហ៊ុន Apple បាន​ចាប់ផ្ដើម​ផលិត​​កាស​ស្ដាប់ត្រចៀក​ឥតខ្សែ AirPods Pro នៅក្នុង​ប្រទេស​វៀតណាម ហើយ​ក្រុមហ៊ុន​​ដៃគូផ្គត់ផ្គង់​សម្រាប់ Apple ​គឺ Foxconn បាននិយាយ កាលពីខែថិថុនា ថា វៀតណាម គឺជា​មជ្ឈមណ្ឌល​​ផលិតកម្ម​ដ៏ធំ​បំផុត​មួយនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

ដោយឡែក ក្រុមហ៊ុនជប៉ុន ចំនួន ១៥ ដែលភាគច្រើន​ជា​អ្នកផលិត​សម្ភារសុខាភិបាល និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក បាន​ចុះបញ្ជី​កាលពីខែ​កក្កដា ដើម្បី​រើ​សផលិតកម្ម​ពីចិន​មកកាន់វៀតណាម ក្រោម​គម្រោង​ឧបត្ថម្ភធន​ពីរាជរដ្ឋាភិបាលជប៉ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB កែប្រែការព្យាករថ្មី ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងធ្លាក់ចុះត្រឹម -៤% ប៉ុណ្ណោះ

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ២៣ ខែកញ្ញានេះ បានដំឡើងការព្យាករថ្មី សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះថា អាចនឹងមានការធ្លាក់ចុះត្រ…

ពលរដ្ឋរស់នៅក្នុងទីក្រុង​រណបហ្គ្រេន​ភ្នំពេញ​ ចេញតវ៉ា នឹង​ក្រុមហ៊ុន​ជីប ម៉ុង ជុំវិញ​គម្រោង​លុបបឹង​ក្នុង​ទីក្រុងរណប

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មីរបស់ទីក្រុងរណបហ្គ្រេនភ្នំពេញ កំពុងរងការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានក្នុងទីក្រុងរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ