អត្ថបទ​ក្រុមហ៊ុន

បុរី ប៉េង ហួត នឹង​បើក​លក់​គម្រោង​ផ្ទះ​អាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុង​ពេល​ឆាប់ៗនេះ…!


បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅលើផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ 3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។
បុរី ប៉េង ហួត នឹង​បើក​លក់​គម្រោង​ផ្ទះ​អាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុង​ពេល​ឆាប់ៗនេះ…!
ដោយ

ស្របតាមសន្ទុះនៃការអភិវឌ្ឍឥតឈប់ឈរនៃតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពោលគឺនៅលើបណ្ដោយផ្លូវជាតិលេខ១ដែលជាតំបន់កំពុងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍលំនៅឋានទំនើប ស៊ីវិល័យ សម្រាប់អ្នកមានចំណូលខ្ពស់ និងមធ្យមក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍ ឬសម្រាប់លំហែកាយ ក៏ដូចជាប្រកបអាជីវកម្មតូចធំគ្រប់ប្រភេទ បុរី ប៉េង ហួត តែងតែរិះរកនូវការអភិវឌ្ឍគម្រោងថ្មីៗដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាពទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។

“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” គឺជាគម្រោងអភិវឌ្ឍលំនៅឋានបែបហ្សបហោស៍ទំនើប ដែលលោកអ្នកអាចទាំងរស់នៅផង និងប្រកបអាជីវកម្មផងក្នុងពេលតែមួយ។ ជាពិសេសគម្រោងនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ និងជាច្រកចេញចូលថ្មីក្នុងតំបន់សម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ព្រមទាំងប្រជាជនដែលរស់នៅជុំវិញតំបន់បឹងស្នោផងដែរ ដែលនេះនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នក រីកចម្រើនយ៉ាងឆាប់រហ័ស។ 

លោកអ្នកសាកស្រមៃទៅមើលថា ប្រសិនបើបានរស់នៅក្នុងលំនៅឋានដែលមានផាសុកភាពខ្ពស់ ហើយអាចប្រកបអាជីវកម្មក្នុងក្ដីប្រាថ្នាក្នុងពេលតែមួយ តើលោកអ្នកនឹងមានអារម្មណ៍ល្អយ៉ាងណា?

ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម។ 

សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈលេខទូរសព្ទ 015 90 6789 ឬ Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕




អត្ថបទបន្ទាប់


ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការគ្នា​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅកម្ពុជា

ព័ត៌មាន
ឥលូវនេះ អតិថិជន​គ្រប់រូប​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពីក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈ​កម្មវិធី​ស្ម…

គម្រោង​បុរី​ដ៏ធំ​ស្កឹមស្កៃ​មួយ​នឹង​ផុស​ឡើង​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ព្រីន ហ័ន យូ និង​ក្រុមហ៊ុនភ័ញធើ

ព័ត៌មាន
ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអុីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនភ័ញធើ ប្រផឹធី ដែលជា​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ