អត្ថបទក្រុមហ៊ុន

បុរី ប៉េង ហួត បញ្ចេញកំណែទម្រង់ជំនាន់ថ្មីលើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន


បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល។ ក្នុងនោះផងដែរ កម្មវិធីលើទូរសព្ទដៃ ក៏កំពុងតែអភិវឌ្ឍអោយស្រប ទៅនឹងអ្វីដែលថ្មី និងសម្បូរបែបដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ និងការចង់បានរបស់សាធារណជន។
បុរី ប៉េង ហួត បញ្ចេញ កំណែទម្រង់ជំនាន់ថ្មី លើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន
ដោយ

ដូច​គ្នា​នេះ​ដែរ កម្មវិធី​ទូរ​សព្ទ​ដៃ Borey Peng Huoth Mobile App (​ផ្តោត​លើ​ផ្នែក​អចលនទ្រព្យ​)​ដែល​បាន​បង្កើត​ឡើង​ដំបូង​គេ​បង្អស់ ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ មក បាន​ធ្វើ​កំណែទម្រង់​ជំនាន់​ថ្មី ទាំង​ទូរ​សព្ទ​ប្រើប្រាស់​ប្រព័ន្ធ IOS និង​ប្រព័ន្ធ Android ដែល​នឹង​ផ្តល់​ជូន​អតិថិជន នូវ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ជាមួយ បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​សម្បូរ​បែប​។

សម្រាប់​កំណែទម្រង់​ជំនាន់​ថ្មី​នេះ មានមុខ​ងារ​ជា​ច្រើន ដែល​អាច​ផ្តល់​ជូន​អតិថិជន​ក្នុង​ការ​ស្វែង​រកបាន​នូវ​ព័ត៌មាន​កាន់តែ​លម្អិត និង​រហ័ស​ទាន់ចិត្ត ក្នុង​ការ​ណែនាំ ពី​ប្រភេទ​លំនៅ​ដ្ឋា​ន ប្រភេទ​គម្រោង និង​ព័ត៌មាន​ផ្សេង​ៗ​ដូច​ជា ព័ត៌មាន​កម្ចី​ធនាគារ​ដែល​ជា​ដៃគូ ការ​គណនា​ប្រាក់​កម្ចី​បង់​រំលស់ លេខ​ទូរ​សព្ទសង្គ្រោះ​បន្ទាន់ ដំណឹង​ជ្រើសរើស​បុគ្គលិក និង ព័ត៌មាន​អចលនទ្រព្យ​ថ្មី​ៗ​ចុង​ក្រោយ ។​ល​។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ បាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន សន្ធឹកសន្ធាប់​ពី​ដៃគូរ​សហការ​ដល់​អតិថិជន​បុរី ប៉េង ហួត ដោយ​គ្រាន់តែ​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​កាត​សមាជិក​របស់​បុរី ប៉េង ហួត តែ​ប៉ុណ្ណោះ​។

ចង់​ជ្រាប​ច្បាស់​ថា តើ​កម្មវិធី​ទូរ​សព្ទ​ដៃ Borey Peng Huoth Mobile App  ផ្លាស់​ប្តូរ​ទម្រង់​បែប​ណា លោក​អ្នក​អាច​ទាញ​យក​កម្មវិធី បុរី ប៉េង ហួត Mobile Application ដោយ​គ្រាន់តែ​ធ្វើ​តាម​ការ​ណែនាំ​តាម​រយៈ​តំណរ​ភ្ជាប់​នេះ https://bit.ly/2rD9FnY

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected]​ឬ​ចូល​ទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់ដែល​គេចាត់ទុកថា«ជោគជ័យ»លើ​​កូវីដ-១៩ ឥឡូវនេះ ចំនួនករណីឆ្លងស្រាប់តែកើនឡើងខ្លាំង!

ព័ត៌មាន
រដ្ឋាភិបាល​ដែនកោះតៃវ៉ាន់​បានដាក់ចេញ​នូវវិធានការរឹតត្បិត​ដ៏តឹងរ៉ឹងបំផុត​មិនធ្លាប់មានពីមុនមក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណ…

កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងខែឧសភា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងថា បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងនាំចេញដំណក់ប្រេងឆៅលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ