វិបត្តិនៅភូមា

ពលរដ្ឋភូមាចុះផ្លូវដើរក្បួនធ្វើបាតុកម្មក្នុងថ្ងៃគម្រប់៣ខែនៃរដ្ឋប្រហារដោយយោធា


អស់រយៈពេល ៣ខែមកហើយ បើគេរាប់មកដល់ថ្ងៃសៅរ៍ទី១ឧសភានេះ ដែលរដ្ឋាភិបាលលោកស្រី ស៊ូជីត្រូវបានក្រុមយោធាភូមាធ្វើរដ្ឋប្រហារ។ នៅថ្ងៃនេះផងដែរ ពលរដ្ឋភូមាជាច្រើនរយនាក់ បំបែកជាក្រុមតូចៗបានចេញដង្ហែរក្បួនធ្វើបាតុកម្មនៅតាមដងផ្លូវសំខាន់ៗ។ នេះបើតាមការរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋភូមាចុះផ្លូវធ្វើបាតុកម្ម ក្នុងថ្ងៃគម្រប់៣ខែនៃការធ្វើរដ្ឋប្រហារដោយយោធា - Reuters
ដោយ

នៅ​ព្រឹក​នេះ​គេ​សង្កេត​ឃើញ​ពលរដ្ឋ​ដែល​ចេញ​ធ្វើ​បាតុកម្ម​ច្រើន​នៅ​ក្នុង​ទីក្រុង ម៉ា​ន់​ដា​ឡេ និង​ភាគ​ខាងត្បូង​នៃ​ក្រុង ដា​វៃ​។ យ៉ាងណាមិញ មិន​មានការ​ប៉ះទង្គិច​គ្នា​ណាមួយ​បាន​កើតឡើង​រវាង​បាតុករ​និង​កង​សន្តិសុខ​នោះ​ទេ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក៏​មានការ​ប៉ះទង្គិច​គ្នា​តិចតួច​ដែរ រវាង​បាតុករ​នឹង​កង​សន្តិសុខ​ក្នុង​រដ្ឋធានី​យ៉ង់​ហ្គោ​ន​។

ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ភូមា បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ដដែល​ថា ក្នុង​ករណី​ដែល​សហគមន៍​អន្តរជាតិ គ្មាន​ការ​ឆ្លើយ​តប​រួម​គ្នា​ណាមួយ ចំពោះ​រដ្ឋប្រហារ​និង​អំពើ​ហឹ​ង្សា​នៅ​ភូមា​នោះ​ទេ ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ​។

លោកស្រី គ្រី​ស​ស្ទៀ​ន បឺ​ជេន​ណឺ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ភូមា​ធ្លាប់​បាន​គូសបញ្ជាក់ ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​កាលពី​ពេល​កន្លង​ទៅ​ថា លោកស្រី​សង្ឃឹមថានឹង​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ភូមា​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​ក្រុម​យោធា​មិន​ទាន់​បើ​ល​ភ្លើង​បៃតង​នៅឡើយ​។

គួរ​រំឭក​ថា មាន​ពលរដ្ឋ​ភូមា​ជា​ច្រើន​បាន​សម្តែង​ការ​មិន​ពេញចិត្ត តាម​រយៈ​បណ្តាញ​សង្គម ជុំវិញ​លទ្ធផល​ដែល​ទទួល​បាន​ក្រោយ​កិច្ចប្រជុំ​អាស៊ាន​នេះ ដោយ​ពួក​គេ​ហាក់​មិន​មាន​ជំនឿ​ថា ចំណុច​ទាំង​៥ ដែល​អាស៊ាន​បាន​សម្រេច​ជា​ឯកច្ឆន្ទ ក្រោយ​កិច្ចប្រជុំ​នោះ អាច​ដោះស្រាយ​វិបត្តិ​ភូមា​បាន​នោះ​ទេ​។

លើស​ពី​នេះ ពួក​គេ​យល់​ថា ដំណោះស្រាយ​របស់​អាស៊ាន​មិន​បាន​ឆ្លើយ​តប​នឹង​អ្វី​ដែល​ពួក​គេ​ចង់បាន ពិសេស​គឺ​ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់ ដែល​ប្រការ​នេះ​មិន​បាន​ចែង​ក្នុង​លទ្ធផល​នៃ​កិច្ចប្រជុំ​អាស៊ាន​នោះ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩ ចំនួន​៣៨៨នាក់​ ខណៈ​អ្នកជា​សះ​ស្បើយ​មាន​៤៨នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៨៨នាក់បន្ថែមទៀ…

ពលរដ្ឋ​អូស្ត្រាលី​ដែលធ្វើដំណើរត្រឡប់មក​ពីឥណ្ឌា​ អាចប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំ

ព័ត៌មាន
ពលរដ្ឋអូស្រ្តាលី​ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌា​ មក​ប្រទេស​កំណើតវិញ អាច​ប្រឈមនឹងការជាប់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ និង​ការ​ផាក​ពិន័យ ​បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ