ការចាក់វ៉ាក់សាំងកូវីដ-១៩

ក្រសួងសុខាភិបាល៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើងទៅ អាចមកទទួលការចាក់វ៉ាក់សាំងបាន


ថ្មីៗនេះក្រសួងសុខាភិបាលបានដាក់ចេញសេចក្ដីប្រកាសមួយ ដែលអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយទាំងនៅទូទាំងប្រទេសកម្ពុជា អាចទទួលការចាក់វ៉ាក់សាំងការពារមេរោគនេះបាន ក្រោយជាសះស្បើយរយៈពេល៤ខែឡើងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១។
ដំណើរការចាក់វ៉ាក់សាំងដុសជំរុញឬដូសទី៣របស់កម្ពុជា - Xinhua
ដោយ

សេចក្ដីប្រកាសនេះបានឲ្យ​ដឹងទៀតថា ដោយយោង​តាម​ការ​ណែនាំ​​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​អ្នក​ដែល​បាន​ព្យាបាល​​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​យោង​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (World Health Organization) ដែល​បាន​ណែនាំ​ឱ្យ​​ប្រជាពលរដ្ឋ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​​ពី​ជំងឺ​កូ​វី​ដ​-១៩ អាច មក​ទទួល​​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​បង្កើន​ភាព​ស៊ាំ​​ទប់ទល់​​នឹង​វីរុស​កូ​វី​ដ​-១៩។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី​៦ឆ្នាំឡើង ដែលបានព្យាបាល​ជាសះស្បើយ​ពីជំងឺកូដ ១៩ ចាប់ពី៤ខែឡើងហើយ មិនទាន់បានចាក់វ៉ាក់សាំងកូង-១៩ សូម​ទៅចាក់​វ៉ាក់សាំង​កូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំងចាក់វ៉ាក់សាំង​កូវីដ-១៩ តាមកំណត់ទុក។

សូមជម្រាបថា ស្រប​ពេល​​ជាមួយ​នឹង​​បរិបទ​​បច្ចុប្បន្ន ដែល​កំពុង​​មានការ​រាតត្បាត​​នៅ​លើ​​ពិភពលោក ក៏​ដូច​ជា​​តាម​បណ្តា​​ប្រទេស​​នីមួយ​​ៗ​ពី​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ជា​ពិសេស​វីរុស​​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា (Delta) កំពុង​មានអាត្រា​ឆ្លងច្រើន ​នៅតាមបណ្ដា​​ប្រ​ទេស​ជា​ច្រើន រួមទាំងកម្ពុជា​ផង​ដែរ​នោះ ក្រសួងក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាយុ​ចាប់ពី ៦ ឆ្នាំ​ឡើង ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី ៤ ខែ​ឡើង សូម​រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បង្កើត​ភាព​សុំា​​ក្នុង​សរីរាង្គ​របស់​ខ្លួន និង​ភាព​សុំា​​ក្នុង​​សហគមន៍ សម្រាប់​ទប់ទល់​ពី​ការ​វាយលុក​នៃ​វីរុស​​កូ​វី​ដ​-១៩ កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អ្នកជំងឺ​កូ​វី​ដ​-១៩ កាត់​បន្ថយ​នូវ​អត្រា​សម្រាក​​ពេទ្យ ក៏​ដូច​ជា​​កាត់​បន្ថយ​​ជា​​អតិបរមា នូវ​អត្រា​ស្លាប់​ ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសសរុបចំនួនជាង ១០ម៉ឺននាក់ ហើយ​អ្នកជាសះស្បើយជិត​១០ម៉ឺននាក់ និងចំនួនអ្នកស្លាប់សរុបមានជាង២ពាន់នាក់៕ 

អត្ថបទ៖ ហ៊ួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធី Pleng និងក្រុមហ៊ុន កូកា កូឡា សហការគ្នាក្នុងយុទ្ធការ «បញ្ចេញភាពរស់រវើករបស់អ្នក» ជាមួយនឹងបទចម្រៀងផ្ដាច់មុខ និងរង្វាន់ជាច្រើនផ្សេងទៀត

ព័ត៌មាន
កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនកូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជាសម្រាប់យុទ្ធនាការជាសកល «បញ្ចេញភ…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬបន្ថយចំនួនមនុស្សទៅវត្តឲ្យនៅតិចបំផុត ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ក្នុងវត្តកើនឡើង

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬការកាន់បិណ្ឌនៅតាមវត្តអារាម ឬបើមិនផ្អាកទេ ក៏ត្រូវតែកាត់បន្ថយចំនួនអ្នកចូលវត្តធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ