ក្រុមហ៊ុន Pfizer

ក្រុមហ៊ុន Pfizer នឹងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ចំនួន ៨០ លានកញ្ចប់រហូតដល់ចុងឆ្នាំក្រោយ


នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បានរំពឹងថា ក្រុមហ៊ុនរបស់លោកនឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដចំនួន ៨០លានកញ្ចប់ចាប់ពីចុងឆ្នាំ២០២១ នេះ រហូតដល់ចុងឆ្នាំ២០២២ខាងមុខ ខណៈដែលការព្យាករពីមុនថា ផលិតបានត្រឹមតែ ៥០ លានកញ្ចប់ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Pfizer នឹងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ចំនួន ៨០ លានកញ្ចប់រហូតដល់ចុងឆ្នាំក្រោយ
ដោយ

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងនឹងផលិតថ្នាំគ្រាប់ចំនួន ១៨ម៉ឺនកញ្ចប់ នៅចុងឆ្នាំនេះ និងចំនួន ២១ លានកញ្ចប់នៅឆមាសទី១ ឆ្នាំក្រោយ ហើយយ៉ាងហោចណាស់ ៥០ លានកញ្ចប់ទៀត នៅចុងឆ្នាំ២០២២។ ទន្ទឹមនេះ រដ្ឋបាល លោក ចូ ប៉ៃឌិន ក៏បានទិញថ្នាំគ្រាប់ព្យាបាលកូវីដនេះ ចំនួន ១០ លានរួចហើយពីក្រុមហ៊ុន Pfizer  ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៥ ពាន់លានដុល្លារផងដែរ។ទន្ទឹមនេះ លោក Albert Bourla បាននិយាយថា លោកមានទំនុកចិត្តខ្ពស់ចំពោះថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer នឹងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង។

សូមជម្រាបថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់នូវការប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ខ្លួន កាលពីសប្តាហ៍មុន បន្ទាប់ពីទិន្នន័យបង្ហាញថា វាមានប្រសិទ្ធភាព ៨៩% អាចការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ និងបញ្ចូនទៅមន្ទីរពេទ្យ ហើយអាចការពារពីការស្លាប់បានផងដែរ ប្រសិនបើគេឆាប់លេបថ្នាំនេះ អំឡុងពេលបីថ្ងៃ នៃការចេញរោគសញ្ញាកូវីដ១៩។

យ៉ាងណាមិញ ក្រៅតែពីផែនការ ផលិតថ្នាំគ្រាប់នេះ ថ្មីៗនេះ ក្រុមហ៊ុន Pfizer  បានឱ្យដឹងដែរថា ខ្លួនក៏អាចនឹងធ្វើកំណែទម្រង់វ៉ាក់សាំងផងដែរ ប្រសិនបើមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញថា មានភាពធន់នឹងវ៉ាក់សាំងរបស់ខ្លួនដែលកំពុងប្រើប្រាស់នាពេលសព្វថ្ងៃនេះ ។ ទន្ទឹមនេះក្រុមហ៊ុនមិនទាន់ច្បាស់ថា តើវ៉ាក់សាំងដែលមានស្រាប់បច្ចុប្បន្ននេះ អាចការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះបាន ឬអត់នោះទេ ។ ទោះយ៉ាងណាក្រុមហ៊ុន នឹង អាចផលិតធ្វើកំណែទម្រង់នៃការផលិត វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងមេរោគបំប្លែងថ្មី៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាងវៀណាម និងអន្តរជាតិ សម្រេចបានប្រមាណ៦០០ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរបស់វៀតណាម ជាមួយបណ្ដាប្រទេសជាដៃគូ នៅតែរក្សាបានកំណើនខ្ពស់ បើទោះបីជាប្រទេសក្បែរខាងកម្ពុជាមួយនេះ ជួបប្រទះនូវករណីឆ្លងកូវីដ…

ប្រទេសកាន់តែច្រើនរឹតត្បិតការធ្វើដំណើរឡើងវិញក្រោយ ក្រោយមេរោគបំប្លែងថ្មី អូមីក្រុង រីករាលដាល

ព័ត៌មាន
អង្គការសុខភាពពិភពលោកបានចាត់ទុកមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ថាជាមេរោគកូវីដបំប្លែងខ្លួន ដែលមានហានិភ័យឆ្លងខ្ពស់ខ្លាំងបំផុត។ ក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ