ថ្នាំគ្រាប់ព្យាបាលកូវីដ១៩

Pfizer ជាក្រុមហ៊ុនអាមេរិកទី២ ដែលផលិតបានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ជាមួយប្រសិទ្ធភាព ៨៩%


ក្រុមហ៊ុនរបស់អាមេរិក Pfizer កាលពីសប្តាហ៍មុនបានបង្ហាញលទ្ធផលស្រាវជ្រាវមួយថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវី១៩ដែលខ្លួនផលិតបាន មានប្រសិទ្ធភាពដល់ទៅ៨៩% អាចការពារអ្នកជំងឺពីការធ្លាក់ខ្លួនឈឺធ្ងន់ និងបញ្ចូនទៅមន្ទីរពេទ្យ ហើយអាចការពារពីការស្លាប់បានផងដែរ ប្រសិនបើគេចាប់លេបថ្នាំនេះ អំឡុងពេលបីថ្ងៃ នៃការចេញរោគសញ្ញាកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ABC News។
រូបតំណាង៖ ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Pfizer
ដោយ

តាម​រយៈ​របាយការណ៍​លទ្ធផល​បង្ហាញ​ថា ការ​សិក្សា​លើ​មនុស្ស ១.២០០​នាក់ ដែល​សុទ្ធ​សឹង​ជា​អ្នកជំងឺ​ប្រឈម​នឹង​កា​រវិ​វត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ អ្នក​ដែល​បាន​លេបថ្នាំ​របស់ Pfizer មាន​ភាគរយ​តិចតួច​ប៉ុណ្ណោះ ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ចូល​មន្ទីរពេទ្យ បើ​ធៀប​នឹង​អ្នក​ដែល​មិន​បាន​លេប​។

ក្នុង​របាយការណ៍​របស់ Pfizer ដដែល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​លេបថ្នាំ មិន​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​អ្នកជំងឺ​១០​នាក់ ដែល​មិន​បាន​លេបថ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្លាប់​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer លោក Albert Bourla បាន​និយាយ​ថា បើ​គេ​គិត​ទៅ​តាម​របាយការណ៍​នេះ វា​បាន​សេចក្តី​ថា ថ្នាំ​គ្រាប់ Pfizer អាច​ជួយ​ជិ​វិត​អ្នកជំងឺ ៩​នាក់ ក្នុង​ចំណោម​១០​នាក់​មិន​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​បាន​។

យ៉ាងណាមិញ អ្នកជំនាញ​ខាង​ជំងឺឆ្លង​ក៏​បាន​ព្រមាន​ថា លទ្ធផល​ទាំងនេះ គឺជា​លទ្ធ​បឋម ដែល​បាន​រៀបរាប់​តែ​នៅ​ក្នុង​របាយការណ៍​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកជំនាញ​សាទរ​ចំពោះ ការ​ផលិត​បាន​នេះ ដោយ​អះអាង​ថា វា​តំណាង​ឱ្យ​ការ​អភិវឌ្ឍ​ដ៏​ជោគជ័យ​មួយ​ផ្សេង​ទៀត ក្នុង​ការ​ស្វែងរក​ថ្នាំ​គ្រាប់​ដែល​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩​។

ទន្ទឹម​នឹង​នេះ អ្នកឯកទេស​ខាង​ជំងឺឆ្លង​បាន​សង្កត់ធ្ងន់​ថា ថ្នាំ​គ្រាប់​ទាំងនេះ​មិនមែន​អាចយ​កមក ជំនួស​វ៉ាក់សាំង​បាន​នោះ​ទេ​។ រហូត​មក​ដល់​ពេល​នេះ វ៉ាក់សាំង​នៅ​តែ​ជា​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​។ ទោះ​យ៉ាងណា វា​អាច​ចូលរួម​បង្កើន​ខែល​ការពារ​សារពាង្គកាយ​បាន​ខ្លះ​ដែរ ហើយ​វា​ទំនងជា​អាច​ដើមរ​តួនាទី​សំខាន់ ក្នុង​ប្រទេស ឬ​តំបន់​ដែល​ពុំ​ទាន់​មាន​វ៉ាក់សាំង​ប្រើប្រាស់​។

សូម​ជម្រាប​ថា មិនមែន​មាន​តែ Pfizer នោះ​ទេ​ដែល​កំពុង​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​។ ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​របស់​អា​មេ​រិ​ក​ឈ្មោះ Merck ក៏​មានការ​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​នេះ​ដូច​គ្នា​ដែរ ហើយ​ក៏​បាន បោះ​ជំហាន​ទៅ​មុខ មុន Pfizer ទៅ​ទៀត ដោយ​បាន​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន ផ្សេង​ទៀត​រួច​ហើយ ខណៈ​ពួក​គេ​ក៏​កំពុង​រង់ចាំ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ពី រដ្ឋបាល​ឱសថ និង​ចំណីអាហារ​របស់​អា​មេ​រិ​ក​ផង​ដែរ​។

បើ​ទោះបីជា មិន​ទាន់​មានការ​អនុម័ត​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យា​ល​កូ​វី​ដ​១៩​ទាំង​២​ប្រភេទ​នេះ​ក៏​ដោយ​ចុះ ប៉ុន្ដែ ប្រទេស​កូរ៉េ​ខាងត្បូង​ថ្មី​ៗ​នេះ​បាន​សម្រេច​យល់ព្រម​បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ពី​ក្រុមហ៊ុន Pfizer ចំនួន​៧​ម៉ឺន​បន្ទះ ខណៈ​ដែល​កន្លង​មកនេះ កូរ៉េ​ខាងត្បូង​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​ពី​ក្រុមហ៊ុន Merck ចំនួន​២០​ម៉ឺន​បន្ទះ​រួច​ហើយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២០ឆ្នាំក្រោយចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក តើចិនសម្រេចបានពាណិជ្ជកម្មធំៗអ្វីខ្លះ?

ព័ត៌មាន
អស់ពេល២ទសវត្សមកហើយ ដែលប្រទេសចិនបានចូលជាសមាជិកនៃអង្គការពាណិជ្ជពិភពលោក WTO។ ជាច្រើនឆ្នាំមកនេះ ចិនបានបង្កើនការដោះដូរពាណិជ្ជកម្មរបស់ខ្លួន …

រដ្ឋាភិបាលស្រមោលភូមានឹងបោះផ្សាយមូលបត្របំណុលគ្មានការប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលស្រមោលភូមា ឬហៅថា រដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG បានសម្រេចចិត្ត ចេញមូលបត្របំណុលគ្មានការប្រាក់ដែលមានតម្លៃ ១ពាន់លានដុល្លារ។ កិច្ចខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ