Breaking-News

ចំនួនអ្នកស្លាប់ និងរបួស ប្រមាណ១០០នាក់ ដោយសារការធ្លាក់យន្តហោះកងទ័ពអាកាសហ្វីលីពីន


ប្រធានកងទ័ពជើងអាកាសហ្វីលីពីនលោក Cirilito Sobejana បាននិយាយកាលនៅថ្ងៃចន្ទនេះថាអ្នកដំណើរទាំងអស់នៃយន្តហោះកងទ័ពអាកាសហ្វីលីពីន ដែលធ្លាក់កាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស ៤៧នាក់ និងបុគ្គលិកយោធាចំនួន ៤៩នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។ នេះបើតាមការលោក Sobejana បញ្ជាក់ក្រុមសារព័ត៌មាន Reuters។
ការធ្លាក់យន្តហោះ

អ្នកនាំពាក្យយោធាម្នាក់លោកវរសេនីយ៍ឯក Edgard Arevalo បានឱ្យដឹងថាយន្តហោះ Lockheed C-130 ដឹកទាហានសម្រាប់ប្រតិបត្តិការប្រឆាំងកុបកម្មបានធ្លាក់ជាមួយមនុស្ស ៩៦នាក់នៅលើយន្តហោះ ខណៈដែលយន្ដហោះនេះបានប៉ុនប៉ងចុះចតនៅឯអាកាសយានដ្ឋានជូឡូក្នុងល្បឿននៃការចុះចតលឿនខ្លាំងបានធ្វើឱ្យខកខានក្នុងការចុះចត និងបានព្យាយាមធ្វើការហោះហើរឡើងវិញ។

ក្រសួងការពារជាតិបាននិយាយថា យន្តហោះកងទ័ពអាកាសហ្វីលីពីនបានធ្លាក់ និងបានឆាបឆេះដោយអណ្តាតភ្លើងនៅលើកោះភាគខាងត្បូងមួយកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សចំនួន ៤៧នាក់ ក្នុងនោះមានជនស៊ីវិល ៣នាក់ និងបុគ្គលិកយោធាចំនួន ៤៩នាក់បានរងរបួស រួមទាំងជនស៊ីវិល៤នាក់ទៀត។

គួរឱ្យដឹងផងដែរថា ការធ្លាក់យន្តហោះនេះ មានចម្ងាយប្រហែល ៩៥០ គីឡូម៉ែត្រ (៦០០ ម៉ៃល៍) ខាងត្បូងនៃរដ្ឋធានីម៉ានីល គឺជាបន្ទាយរបស់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf នៅតំបន់ស៊ូលូ ដែលល្បីល្បាញខាងចោរប្លន់ និងចោរកម្ម ដែលយោធាបានប៉ះទង្គិចជាមួយ ។

គួរឱ្យជម្រាបថា គេហទំព័ររបស់រដ្ឋាភិបាលភីលីពីនបាននិយាយកាលពីខែមករាថាយន្តហោះនេះជាយន្តហោះមួយក្នុងចំណោមយន្តហោះចំនួន ២ ដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនៅតែរំពឹងកំណើន GDP ខ្ពស់នៅឆមាសទី២ ទោះកូវីដ-១៩បន្ដរាតត្បាត

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានព្យាករពីកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នៅឆមាសទី២ ឆ្នាំ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ៦ ទៅ៦,៥ ភាគរយ ដោយអាស្រ័…

ការនាំចេញជ័រកៅស៊ូសម្រេចបានជាង ២២០លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេសប្រមាណជាង ១៣ម៉ឺនតោន ជាមួយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក នៅរយៈពេល៦ខែដំបូងឆ្នាំ២០២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ