វិស័យដឹកជញ្ជូនកម្ពុជា

កិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កំពុងត្រូវបានពន្លឿន ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូន


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពន្លឿនកិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ដែលគ្រោង​នឹងបង្កើត​ឡើង​នេះ​ លាតសន្ធឹង​លើផ្ទៃ​ដីជិត ១០០​ហិកតា​នៅម្តុំ​ទំនប់កប់​ស្រូវ​ដែលពេល​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា ផលប៉ះពាល់​ដែលភារកិច្ច​នេះក្រសួង​សាធារណៈការ និងដឹកជញ្ជូន​កំពុង​ដោះស្រាយ និងបន្តស្អែងរកដៃគូរវិនិយោគ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានគូស​បញ្ជាក់ថា មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ គឺជាមជ្ឈមណ្ឌល​ដ៏មាន​សក្ដានុពល​ក្នុងការ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព និងមាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​នឹងប្រទេស​ក្នុងតំបន់ និងសកលលោក​ទាំងថ្លៃ និងសេវាកម្ម ​ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់​តែ​រីកចម្រើន និងសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និងប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

ជុំវិញនឹងគំនិត​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នេះដែរ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​អះអាងថា មជ្ឈមណ្ឌលនេះ ពិតជា​សំខាន់​និងចាំបាច់​ក្នុងការ​ជួយសម្រួល​ដល់ការងារ​ដឹកជញ្ជូន​ទំនិញ​កាន់តែ​ងាយស្រួល និងឆាប់រហ័ស ខណៈនៅក្នុង​មជ្ឈមណ្ឌល​នេះ​មាន​ការប្រមូល​ផ្តុំទាំង​សេវា​កម្ម​ក្រុមហ៊ុន និងការបំពេញ​បែបបទ​រដ្ឋបាលផ្សេងៗ​ក៏ស្ថិត​នៅមួយ​​កន្លែង​តែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០នេះ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នឹងធ្លាក់ចុះខ្លាំង​ ជា​លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព័ត៌មាន
កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា អាចនឹងធ្លាក់ចុះ ០,៧% ជាលើកដំបូងជាប្រវត្តិសាស្រ្ត មិនធ្លាប់កើតមានតា…

លោក ដូណាល់ ត្រាំ ទំនងបើកផ្លូវសម្រាប់ក្រុមហ៊ុនមេរបស់​​កម្មវិធី​ Tik Tok

ព័ត៌មាន
បន្ទាប់ពីមានបញ្ហារកាំរកូស រវាង ថ្នាក់ដឹកនាំអាមេរិក និងក្រុមហ៊ុនបណ្តាញសង្គមចិន Tik Tok ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ