តម្លៃជ្រូក​ឡើងថ្លៃ

អ្នកជំនាញ៖ តម្លៃជ្រូករស់បន្តឡើងថ្លៃខ្ពស់ជាង ១សប្តាហ៍ហើយ


បើទោះបីការផ្គង់ផ្គង់សាច់សត្វនៅលើទីផ្សារក្នុងស្រុកមានចំនួនកើនឡើង ដែលជាសញ្ញាបង្ហាញឲ្យឃើញពីការកើនឡើងនៃមុខរបរចិញ្ចឹមសត្វក្នុងស្រុកនៅតាមកសិដ្ឋាននានាក៏ដោយចុះ ក៏ប៉ុន្តែតម្លៃជ្រូករស់នៅកម្ពុជាក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះបានចាប់ផ្តើមហក់ឡើងថ្លៃខ្ពស់ឡើងវិញគួរឲ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់អះអាងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក។ រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម

លោក ស្រ៊ុន ពៅ ប្រធានសមាគម​អ្នកចិញ្ចឹម​សត្វកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើង​តម្លៃសាច់ជ្រូករស់​ក្នុងទីផ្សារ​ពេលនេះ ដោយសារតែ​តម្លៃសាច់ជ្រូក​រស់ នៅប្រទេស​វៀតណាម​មានតម្លៃ​ថ្លៃខ្ពស់ និងកំពុងតែ​មានតម្រូវការ​នាំចូល​ជ្រូកពីថៃ រួមទាំង​កម្ពុជាដែរ។ លោកបន្តថា តម្លៃជ្រូក​រស់នៅវៀតណាម ១គីឡូក្រាមថ្លៃ ១៨.០០០​រៀល ខណៈតម្លៃ​ជ្រូករស់​នៅកម្ពុជា ១គីឡូក្រាម ថ្លៃត្រឹម ១៣.០០០ រៀល។ ដូច្នេះ ចង់ឬមិនចង់​វៀតណាម​ត្រូវតែទិញ​ជ្រូកពី​ប្រទេស​ជិតខាង ខណៈតម្រូវការ​សាច់ជ្រូក​ក្នុងប្រទេស​វៀតណាម​ច្រើន​ជាង​ការផ្គត់ផ្គង់។

លោកស្រ៊ុន ពៅបន្តថា ក្នុងពេលចាំបាច់​នេះ វៀតណាម​មិនត្រឹមតែ​មានតម្រូវការ​ជ្រូកពី​ថៃ ប៉ុណ្ណោះទេ ជ្រូកពីកម្ពុជា​ក៏មាន​តម្រូវការដែរ ស្របពេល​ដែលកម្ពុជាខ្លួនឯង​ក៏កំពុង​មានតម្រូវការ​សាច់ជ្រូក​ខ្លាំងដែរនោះ។ ត្រង់នេះហើយ​បានជា​ធ្វើឲ្យតម្លៃជ្រូក​នៅកម្ពុជា​ហក់ឡើង​ថ្លៃខ្ពស់​បែបនេះ ក្នុងតម្លៃ​ជ្រូករស់ ១គីឡូក្រាមថ្លៃ ១៣.០០០​រៀល បើធៀបកាល​ពីពេលមុន ជ្រូករស់ ១គីឡូក្រាម ថ្លៃ ១២.០០០​រៀល​ប៉ុណ្ណោះ។

លោកស្រ៊ុន ពៅអះអាងទៀតថា បើទោះបី​បច្ចុប្បន្ន​ការចិញ្ចឹម​ជ្រូកនៅកម្ពុជា​មានការកើន​ឡើង​ពេលនេះ​ក៏ដោយចុះ ក៏ប៉ុន្តែ​ការចិញ្ចឹម​របស់យើង​ចិញ្ចឹមថ្ងៃនេះមិនមាន​ន័យថា យើងអាច​លក់ស្អែក​វិញបាន​នោះឡើយ ពោលគឺត្រូវ​ការពេលវេលា​យ៉ាងតិច​ណាស់ ២ទៅ៣ខែ​ទៅមុខ​ទៀតដែរ។

សូមជ្រាបថា កាលពី​ពេលថ្មីនេះ ក្រសួងកសិកម្ម​បានឲ្យដឹងថា គិតត្រឹមខែ​ឧសភា ​ការផ្គង់ផ្គង់​សាច់សត្វ​ដល់ទីផ្សារ​ក្នុងស្រុក​មានចំនួនជាង ៤៣ លានក្បាល ដែលចិញ្ចឹម​តាមកសិដ្ឋាន​នានា និងជាសញ្ញា​បង្ហាញឲ្យ​ឃើញ​ពីការកើន​ឡើងនៃ​មុខរបរ​ចិញ្ចឹមសត្វ​ក្នុងស្រុក​កាត់បន្ថយ​ការនាំចូល។

របាយការណ៍បង្ហាញថា គិតត្រឹមខែឧសភា កម្ពុជាអាច​មានលទ្ធភាព​ផ្គត់ផ្គង់សាច់​សត្វ​ចំនួនជាង ៤៣លាន ក្បាល ស្មើនឹង ២៤ម៉ឺន តោន​ក្នុងនោះ​សត្វគោ និងក្របី​មានចំនួនជា ៩ម៉ឺន តោន ស្មើនឹងជាង ៨២ម៉ឺន ក្បាល ដែលចិញ្ចឹម​ក្នុង​កសិដ្ឋាន ៣៧ កន្លែង ​ខណៈការផ្គត់ផ្គង់​ជ្រូក​ចំនួនជាង ១០ម៉ឺនតោន​ ស្មើនឹង ២ លានក្បាល ដែលចិញ្ចឹ​មក្នុង​កសិដ្ឋាន​ចំនួន ៥៣០ កន្លែង និងការចិញ្ចឹម​លក្ខណៈគ្រួសារ​ចំនួន​ជាង ១ លានក្បាល។ រីឯ​ សាច់បក្សី​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ចំនួន​ជិត ៥ម៉ឺនតោន ស្មើនឹង ៤០ លានក្បាល ដែលចិញ្ចឹម​ក្នុង​កសិដ្ឋាន ៨២៤ កន្លែង និង កសិករ​ចិញ្ចឹម​ចំនួន ២៧ លានក្បាល។

យ៉ាងណាក៏ដោយចុះ បើតាម​លោកស្រ៊ុន ពៅ អ្វីដែលធ្វើឲ្យ​កម្ពុជាព្រួយបារម្ភ គឺបារម្ភ​ខ្លាច​តែតម្លៃ​សាច់ជ្រូក​នៅប្រទេសថៃ​ឡើងថ្លៃ ហើយក្នុង​ពេលជាមួយគ្នានេះ ថៃឈប់ អនុញ្ញាតឲ្យ​មានការនាំចូល​ជ្រូកមក​កម្ពុជា​ដែរនោះ ពិតណាស់នឹង​ធ្វើឲ្យតម្លៃ​សាច់ជ្រូក​នៅកម្ពុជា​បន្តឡើងថ្លៃ​ខ្ពស់​កាន់តែខ្លាំង ដូច្នេះពលរដ្ឋ​កម្ពុជា​ត្រូវបន្ត​ខិតខំចិញ្ចឹម​ជ្រូក​បន្ថែម ដើម្បីកុំឲ្យ​កម្ពុជា​ជួបវិបត្តិ​សាច់ជ្រូក​បានទៀត​នោះឡើយ។

លោក ស្រ៊ុន ពៅ បានឲ្យដឹងថា វៀតណាមមាន​តម្រូវការ​ជ្រូកនាំចូលពី ក្នុងមួយថ្ងៃ​មានរហូត ២ពាន់ ទៅ៣ពាន់​ក្បាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា

ព័ត៌មាន
តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា ហាក់ងើបឡើងវិញបន្តិចនៅដើមខែមិថុនា នេះ បើយើងធៀបនឹងចុងខែឧសភា កន្លងទៅ ដោយមានការកើនឡើង ២០០រៀលក្នុងមួយ…

អាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាមអំឡុងពេល ៥ខែឆ្នាំនេះ

ព័ត៌មាន
សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់ប្រទេសវៀតណាម អំឡុងពេល ៥ខែ ដើមឆ្នាំ២០២០នេះ ដោយបានទទួលទិញទំនិញពីវៀតណាម សរុបជាង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ