ជ្រូក​ធ្លាក់ថ្លៃ!

ក្រសួង​កសិកម្ម៖ តម្លៃជ្រូកធ្លាក់​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ!


ឆ្លើយ​តបទៅ​នឹង​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​អំពី​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ចុះ​ថោក​នោះ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​សប្តាហ៍​កន្លង​ទៅ បាន​បញ្ជាក់​ថា បញ្ហា​តម្លៃ​ជ្រូក​ចុះ​ថោក​នេះ​មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។
ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក។ រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម
ដោយ

ភ្លាមៗ​បន្ទាប់​ពី​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក បាន​ស្នើ​ឲ្យ​ក្រសួង​មាន​វិធានការ​ទប់​ស្កាត់ ចំពោះ​ការ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​ចូល​មក​កាន់​​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​នោះ ក្រសួង​កសិកម្ម​បាន​ចេញ​មក​ពន្យល់​ដល់​សាធាណជន​ក៏​ដូចជា​អ្នក​សារព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​ដែរ។

ក្រសួង​កសិកម្ម​បាន​លើក​ឡើង​ថា តាម​ការ​ស្រាវជ្រាវ​តម្លៃ​ជ្រូក​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ឆ្នាំ​មុនៗ។ 

ការ​ធ្លាក់​ថ្លៃ​នេះ​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ សូម្បី​តែ​នៅ​វៀតណាម​និង​ប្រទេស​ថៃ​ក៏​មាន ​ការ​ធ្លាក់​ចុះ​ដែរ។ ម្យ៉ាង​ទៀត ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ជ្រូក​កសិករ​មិន​មែន​ត្រឹម​តែ​ចុះ​ថ្លៃ​នោះ​ទេ ថែមទាំង​គ្មាន​អ្នក​ចុះ​ប្រមូល​ទិញ​ថែម​ទៀត​ដែល​នេះ​បណ្តាល​មក​ពី​ការ​ប្រកួត​ប្រជែង​ពី​ជ្រូក ​នាំចូល​ដែល​មាន​លក្ខខណ្ឌ​ផ្គត់​ផ្គង់​ល្អ​ជាង។

ជា​លទ្ធផល ក្រសួង​កសិកម្ម​ថា កសិករ​មួយ​ចំនួន​បាន​កាត់​បន្ថយ​ចំនួន​សត្វ​ចិញ្ចឹម​របស់​ខ្លួន ដើម្បី​ចៀសវាង​ការ​ខាត​បង់។ ចំពោះ​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ជ្រូក​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​នេះ ក្រសួង​កសិកម្ម​បាន​អះអាង​នៅ ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ក្រសួង​បាន​ទទួល​សំណូមពរ​ពី​វិស័យ​ឯកជន​និងសមាគម​អ្នក​ចិញ្ចឹម​សត្វ​តាមរយ:​វេទិកា​សាធារណៈ​ដែល​ក្រសួង​បាន​រៀបចំ​និង​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ជួយ​មាន​វិធានការ​ទប់​ស្កាត់​ការ​នាំចូល​និង​ចរាចរ​សាច់​សត្វ​សម្រាប់​តម្រូវការ​ទីផ្សារ។

ទន្ទឹម​នឹង​នោះ ក្រសួង​ថា បាន​ចាត់​វិធានការ​មួយ​ចំនួន​រួច​ហើយ​ដោយ​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​និង​ការ​ត្រួត​ពិនិត្យ​ចលនា​សត្វ​និង​ផលិតផល​សត្វ​ដោយ​បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង​និង​វាយ​តម្លៃ​ហានិភ័យ​សុខភាព​សត្វ​និង​ផលិត​កម្ម​សត្វ និង​ចេញ​សេចក្តី​ជូន​ដំណឹង ចុះថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ស្តីពី​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​នាំចូល​សត្វ​រស់ សាច់​សត្វ​និង ផលិត​ផល​សត្វ​ពី​បរទេស។

ក្រសួង​កសិកម្ម​បាន​អះអាង​ទៀត​ថា ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​និង​តម្រូវការ​ផ្គត់ផ្គង់​ជ្រូក​សាច់ ទូទាំង​ប្រទេស​ក៏​ដូចជា​ធានា​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​សាច់​រស់​ជា​បណ្តោះ​អាសន្ន​ប្រមាន​ជា ១២៥០​ក្បាល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មិន​មែន​៥​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​ដូច​ការ​លើក​ឡើង​នោះ​ឡើយ៕




អត្ថបទបន្ទាប់


ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​មាន​ការអត់ឱនឲ្យ​គ្នា​​និង​សាមគ្គីភាព​ក្នុង​សង្គម​ខ្មែរ

ព័ត៌មាន
កាសែត Khmer Times ចុះ​ផ្សាយ​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយរង​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ…

អ្នក​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង សម្រុក​ចាប់សត្វ​​កណ្ដុរ​លក់​ឲ្យ​ឈ្មួញ​វៀតណាម

ព័ត៌មាន
សត្វកណ្តុរ​ស្រែ​នៅ​ឃុំ​បាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវ​ប្រជា​ពលរដ្ឋ​និយម​ដើរ​ដាក់​អង្គប់​ពេល​យប់ តាម​វាលស្រែ​​ ដើម្បី​យក​ទៅ​លក់​ឲ្យ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ