វិស័យទេសចរណ៍កម្ពុជា

អ្នកជំនាញ៖ ផែនការឈានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញកំពុងបង្ហាញពីភាពវិជ្ជមានច្រើន


កម្ពុជាបាននិងកំពុងបន្ដជំរុញផែនការបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង ដែលបាននឹងចាប់ផ្ដើមសាកល្បងនៅចុងឆ្នាំនេះ។ បើតាមអ្នកជំនាញ បច្ចុប្បន្នមានភាពវិជ្ជមានច្រើន ក្នុងការឈានទៅសម្រេចផែនការបើកទទួលទេសចរអន្តរជាតិនេះ ដ្បិតថា ល្បឿននៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រេចបានកាន់តែច្រើនឡើង ដែលបាននិងកំពុងជំរុញឲ្យចរន្ដទេសចរណ៍ផ្ទៃក្នុងក៏មានការកម្រើកឡើងវិញជាបណ្ដើរៗផងដែរ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

អ្នកជំនាញ​ទេសចរ គូសបញ្ជាក់​ថា​ចរន្ដ​ទេសចរណ៍​ផ្ទៃក្នុង​កម្រើក​ឡើង​វិញ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​កាន់តែ​ច្រើន​ក្នុង​ការ​ឈាន​ទៅ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នេះ​។

ចរន្ដ​ទេស​រណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ចាប់ផ្ដើម​រើប​ខ្លួន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​ចំ​ពេល​ដែល កម្ពុជា​មានការ​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​កាន់តែ​ច្រើន គឺ​សម្រេច​បាន​ប្រមាណ ជាង​៧០% នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។

របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញ​ថា គ្រាន់តែ​នៅ​រយៈពេល​មួ​យស​ប្ដា​ហ៍​ដំបូង ក្នុង​ខែកញ្ញា​ប៉ុណ្ណោះ កម្ពុជា មាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង សរុប​ជាង ៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ទូ​ទាំង​ប្រទេស​។

ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា បើ​ទោះបីជា នៅ​ពេល​ថ្មី​ៗ​នេះ ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​ក៏​ដោយ ប៉ុន្ដែ បើ​មើល​ជា​រួម​នៅ​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០២១ វិស័យ​ទេសចរណ៍ ហាក់​មានការ​ថយ​ចុះ បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០​។

ពាក់ព័ន្ធ​ផែនការ​បើក​ទេសចរ​ឡើង​វិញ​របស់​រដ្ឋាភិបាល នៅ​ចុងឆ្នាំ​២០២១ ខាង​មុខ ត្រូវ​អ្នកជំនាញ​រូប​នេះ យល់​ថា ការ​ងើបឡើង​នូវ​ទេសចរ​ផ្ទៃក្នុង​ជា​រឿង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​។ ដោយឡែក កត្តា​ចម្បង​ដែល​ជំរុញ​ឱ្យ​ផែនការ​របស់​រដ្ឋាភិបាល​សម្រេច​ជោគជ័យ ក្នុង​ការ​បើក​ទេសចរណ៍​ឡើង​វិញ គឺ​អាស្រ័យ​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

បើ​ទោះបី រយៈពេល​ចុង​ក្រោយ​នេះ សកម្មភាព​នៃ​ទេសចរ​ផ្ទៃក្នុង ហាក់​កំរើក​ឡើង​វិញ ប៉ុណ្ណោះ លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា យល់​ឃើញ​ថា វិស័យ​ទេសចរណ៍ ហាក់​នៅ​តែ​មាន​សភាព​ទ្រឹង​នៅឡើយ​។

ដោយឡែក ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បើក​ទទួល​ទេសចរ​ឡើង​វិញ លោក ធួន ស៊ី​ណា​ន បាន​សង្កត់ធ្ងន់​ថា ការ​សម្រេច​ផែនការ​បើក​ទទួល​ទេសចរ ឬ​ក៏​អត់ គឺ​វា​អាស្រ័យ​លើ​ស្ថានភាព​របស់​វីរុស​កូ​វី​ដ​-១៩ ពិសេស​វីរុស​ប្រភេទ​ដែល​តា ដែល​កំពុង​បន្ត​រាតត្បាត​ស្ទើរ​ទូ​ទាំង​ពិភពលោក​។

ដោយឡែក ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ស្ថានភាព​វិស័យ​ទេសចរណ៍ នា​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​មាន​ភាព​ប្រសើរ​បន្តិច ក្រោយ​រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា ជិត​សម្រេច​នូវ​ផែនការ​ដែល​បាន​គ្រោងទុក​។ បើ​ទោះបី ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​វិស័យ​ទេសចរណ៍ ក៏​ដោយ​ចុះ តែ​អ្នកនាំពាក្យ​រូប​នេះ បាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​ឡើង​វិញ បន្ទាប់​ពី​សង្កេត​ឃើញ​ថា នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា មាន​ចលនា​ដើរ​កម្សាន្ត​នៃ​ទេសចរ​ក្នុងស្រុក ឡើង​វិញ

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​១០​ម៉ឺន​នាក់ ថយ​ចុះ ៩១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ដោយឡែក សម្រាប់​ទេសចរ​ផ្ទៃក្នុង​វិញ មាន​ចំនួន​សរុប​ជិត ២​លាន​នាក់ បាន​ថយ​ចុះ​៣៧%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និង សន្តិភាពពេញលេញប្រកបដោយនិរន្តរភាព

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។…

អ្នកជំនាញ៖ ទោះកូវីដ-១៩ អូសបន្លាយជិត២ឆ្នាំ ប៉ុន្ដែវិស័យធនាគារនៅតែឈរជើងរឹងមាំ

ព័ត៌មាន
ថ្នាក់ដឹកនាំនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានអះអាងថា ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩អូសបន្លាយមកជិត២ឆ្នាំមកហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ