អត្ថបទក្រុមហ៊ុន

កម្មវិធី Pleng by Smart រៀបចំកម្មវិធី «Pleng Icon» ដើម្បីលើកតម្កើននិងសម្ដែងការកោតសរសើដល់សិល្បកររបស់ខ្មែរ


ក្នុងនាមជាកម្មវិធីតន្ត្រីលើទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា Pleng by Smart បានផ្ដួចផ្ដើមកម្មវិធី «Pleng Icon » ដើម្បីលើកតម្កើនទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរ។
កម្មវិធី Pleng by Smart រៀបចំកម្មវិធី «Pleng Icon»
ដោយ

កម្មវិធី Pleng Icon  នេះធ្វើឡើងក្នុងគោលបំណងសម្ដែងការកោតសរសើ ទៅកាន់សិល្បករខ្មែរចំពោះការខិតខំប្រឹងប្រែងផលិត និងបង្កើតមាតិកាចម្រៀងថ្មីៗរបស់ពួកគេ។ គំនិតផ្ដួចផ្ដើមនេះក៏នឹងចូលរួមលើកទឹកចិត្តដល់សិល្បករវ័យក្មេងជំនាន់ក្រោយទាំងអស់ឲ្យខិតខំពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យតន្រ្តីនៅកម្ពុជាផងដែរ។

សិល្បករក្នុងស្រុកទាំងអស់ដែលបានដាក់បញ្ជូលបទចម្រៀងរបស់ពួកគាត់នៅក្នុងកម្មវិធី Pleng គឺនឹងមានសិទ្ធិក្នុងការទទួលបាន Pleng Icon Plaque។ ដើម្បីទទួលបាន Pleng Icon Plaque ប្រភេទនីមួយៗ សិល្បករទាំងអស់ត្រូវមានការស្តាប់សរុបគ្រប់ចំនួនកំណត់ នៅក្នុងកម្មវិធី Pleng ដូចខាងក្រោម៖

នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៥ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Black

នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ១០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Bronze

នៅពេលដែលសិល្បករម្នាក់ទទួលបានការស្តាប់ចំនួន ៣០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Silver

នៅពេលដែលពួកគាត់ទទួលបានការស្តាប់ចំនួន ៥០ លានដងនៅក្នុងកម្មវិធី Pleng នោះគាត់នឹងទទួលបាន Pleng Icon Gold

គួរបញ្ជាក់ថា ចំនួនស្តាប់សរុបរបស់សិល្បករនីមួយៗដែលត្រូវការសម្រាប់ទទួលបាន Pleng Icon Plaque គឺនឹងត្រូវបានរាប់គិតចាប់តាំងពីបទទីមួយដែលពួកគាត់បានដាក់បញ្ជូលទៅក្នុងកម្មវិធី Pleng រហូតដល់ពេលដែលពួកគាត់ទទួលបានការស្តាប់សរុបគ្រប់ចំនួនកំណត់ណាមួយ។

អតិថិជន ឬអ្នកស្តាប់ Pleng ទាំងអស់អាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ជីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Pleng Pro អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចដោតឡូនយកបទចម្រៀងទុកដោយគ្មានចំនួនកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្តដែលបានេដោតឡូនទុក្ត ទោះបីជាមិនមានអ៊ីនធឺណិតក៏ដោយ។

អ្នកស្រឡាញ់តន្រ្តីទាំងអស់អាចបង្ហាញការគាំទ្រទៅកាន់សិល្បករដែលគេពេញចិត្តជាងគេដោយចូលទៅស្ដាប់បទចម្រៀងនៅក្នុងកម្មវិធី Pleng ។ ស្ដាប់កាន់តែច្រើន សិល្បករសំណព្វចិត្តរបស់អ្នកមានឱកាសទទួលបានប្រាក់កំរៃកាន់តែច្រើនក៏ដូចជាចំនួនស្តាប់សរុបគ្រប់ចំនួនកំណត់ដែលបាន Pleng Icon ប្រភេទណាមួយ។

កម្មវិធី Pleng Icon  មិនមែនជាការផ្តួចផ្តើមលើកដំបូងទេដែល Pleng by Smart បានធ្វើឡើងដើម្បីអបអរ និងបង្ហាញការកោតសរសើរទៅដល់ស្នាដៃសិល្បករខ្មែរ។​ ជាក់ស្តែង នាពេលថ្មីៗនេះដែរ Pleng by Smart បានផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ឫ (Pleng Mid-Year Rundown) លើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ដែលវានឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី  Pleng by Smart។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថិតក្នុងបរិបទកូវីដ-១៩ ទីភ្នាក់ងារ USAID បានផ្ដល់ថវិកាប្រមាណជាង១៥ លានដុល្លារដល់កម្ពុជា

ព័ត៌មាន
ស្តិតនៅក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលអូសបន្លាយជាង២ឆ្នាំកន្លងមកនេះ ឃើញថាកម្ពុជាបានចំណាយថវិកាជាច្រើននៅក្នុងការទប់ស្កា…

រកឯណាបាន! ទិញផ្ទះនៅបុរី ប៉េង ហួត ឥលូវនេះ ទទួលបានកម្ចី100% ពីធនាគារ CIMB រយៈពេលរហូតដល់ 25ឆ្នាំ

ព័ត៌មាន
ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានកាន់តែច្រើន បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រួមជាមួយធនាគារ ស៊ីអាយអិមប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ