អត្ថបទក្រុមហ៊ុន

Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់ Pleng Music Awards 2022 ដែលជាពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា


កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ Pleng។
ពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា Pleng Music Awards 2022

បទចម្រៀង «Are You Okay» ​ដោយ ​តន់ ចន្ទសីម៉ា បទចម្រៀង «Top of the Lady »​​ ដោយ ទេព បូព្រឹក្ស និង បទចម្រៀង «ខកខាន» ដោយ ស៊ូលី ផេង គឺគ្រាន់តែជាបទចម្រៀងមួយចំនួន ដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតយកពានរង្វាន់នៅកម្មវិធីក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍ពានរង្វាន់នាពេលខាងមុខនេះ នឹងធ្វើឡើងនៅ Phnom Penh Garden City ថ្ងៃសៅរ៍ ទី១៩ ខែ         មីនា ហើយក៏នឹងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng Smart Axiata និង ទំព័រហ្វេសប៊ុករបស់ ដៃគូសហការជាច្រើនទៀតផងដែរ។

កម្មវិធីពានរង្វាន់ Pleng 2022 នឹងមានការទទួលជាកម្រាលព្រំក្រហម និងការសំដែងផ្ទាល់ ដែលមានការចូលរួមពីតារាល្បីឈ្មោះ បោះសំឡេង​ សិល្បករជើងចាស់ សិល្បករជំនាន់ថ្មី និង​អ្នកល្បីរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់សិល្បករ និងផលិតករកំពូលក្នុងឧស្សាហកម្មនេះផងដែរ។

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «យើងដាក់ដំណើរការកម្មវិធី Pleng  ដើម្បីឱ្យតន្ត្រីករ និងសិល្បករខ្មែរ បង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេទៅកាន់អ្នកស្រឡាញ់តន្ត្រីរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់ Pleng Music Awards 2022 គឺជាឱកាសដ៏ល្អមួយទៀត ដែលក្រុមហ៊ុន Smart Axiata បានបង្កើត ដើម្បីត្រួសត្រាយផ្លូវសម្រាប់តារាកំពូលៗកម្ពុជាទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងក៏យល់ឃើញថាពានរង្វាន់ Pleng Music Awards ជាការសម្ដែងនូវអំណរគុណរបស់យើងចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យតន្ត្រីដែលបន្តលេចធ្លោនៅកម្ពុជា។»

ពានរង្វាន់ដែលអាចអោយទស្សនីយជនចូលរួមបោះឆ្នោតដើម្បីស្វែងរកជ័យលាភីទាំងអស់មានចំនួន ៧​ ប្រភេទ រួមមាន៖      «បទចម្រៀងប្រចាំឆ្នាំ» «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» «សិល្បការិនីប្រចាំឆ្នាំ» «សិល្បករប្រចាំឆ្នាំ» «សិល្បករ សិល្បការិនីថ្មីប្រចាំឆ្នាំ» «វីដេអូចម្រៀងប្រចាំឆ្នាំ» និង «ក្រុមតន្ត្រីប្រចាំឆ្នាំ»។ ពានរង្វាន់ពិសេសចំនួន ៣ ប្រភេទដ៏ទៃទៀត រួមមាន «បទចម្រៀងមានអ្នកស្ដាប់ច្រើនបំផុត» «សិល្បការិនីស្តាប់ច្រើនជាងគេ » «សិល្បករស្តាប់ច្រើនជាងគេ» និង «ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត»។

ជ័យលាភីពានរង្វាន់ទាំង៧ នឹងត្រូវបានកំណត់ដោយការបោះឆ្នោតរបស់សាធារណជន (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើ Pleng app (ស្មើរនឹង 20 ភាគរយនៃពិន្ទុសរុប) ។

អ្នក​គាំទ្រ​អចចាប់ផ្តើមបោះឆ្នោត​គាំទ្រ​នៅក្នុង​ Pleng app ​ដោយគ្រាន់​តែចុះ​ឈ្មោះ​ជាមួយលេខ​ទូរសព្ទ​របស់​ពួក​គេ (អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់) ហើយ​ក៏​អាចបន្តស្ដាប់បទចម្រៀង​របស់​សិល្បករ​​ សិល្បការិនី ​ដែល​ពួកគេ​ចូល​ចិត្តបន្ថែម​ (ដើម្បីបង្កើនចំនួននៃការគាំទ្រ)។

ការបោះឆ្នោតគាំទ្រនេះចាប់ផ្តើមឡើងកាលពី នៅថ្ងៃទី១៦ ខែកុម្ភៈ ហើយនឹងបិទបញ្ចប់នៅ ថ្ងៃទី៧ ខែមីនា សម្រាប់ប្រភេទពានរង្វាន់ទាំងអស់។​

ពាន​រង្វាន់ ​ Pleng Music Awards ឆ្នាំ​នេះ មានច្រើនពានរង្វាន់ ហើយ​បេក្ខភាពក្នុង​វគ្គ​ផ្ដាច់ព្រ័ត្ររួមមាន៖

ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»

·         ប្រហុក - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

·         ខកខាន - ស៊ូលី ផេង

·         ឆ្ពោះទៅមុខរួមគ្នា​ - ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo

·         រកស៊ីជាមួយយក្ស​ - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

·         ពេលដែលអូនភ្ញាក់ពីគេង - អ៊ុក សុវណ្ណារី

·         Bad Boy - Tempo Tris

·         Are You Okay? - តន់ ចន្ទសីម៉ា

·         Top of The Lady - ទេព បូព្រឹក្ស

ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ»

·         ខេម

·         ស៊ូលី ផេង

·         Tempo Tris

·         ប្រុសឡា

·         ហេង ពិទូ

ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»

·         តន់ ចន្ទសីម៉ា

·         អ៊ុក សុវណ្ណារី 

·         ចិត្ត កញ្ចនា

·         ទេព បូព្រឹក្ស

·         មាស​​ សុខសោភា

·         រ៉ាប៊ី

ពានរង្វាន់ «សិល្បករ​​​ និងសិល្បការិនីថ្មីប្រចាំឆ្នាំ»

·         អ៊ុក សុវណ្ណារី 

·         KingChi

·         MC Sey

·         Reezy

·         លាន បញ្ចនីត

·         RuthKo

ពានរង្វាន់ «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ»

·         ប្រហុក - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

·         ឆ្ពោះទៅមុខរួមគ្នា​ - ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo

·         រកស៊ីជាមួយយក្ស​ - ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

·         Sorry Dad I'm Bad - 4T5 ft Jennie_Vee

·         ទេព ធីតា​ - Ran ft HENG

·         អាណាចក្រអ្នកចម្បាំង - ចិត្ត កញ្ចនា - G-Devith - 4T5

ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ»

·         Are You Okay? - តន់ ចន្ទសីម៉ា

·         Top of The Lady - ទេព បូព្រឹក្ស

·         ឆ្ពោះទៅមុខរួមគ្នា​ - ស៊ូលី ផេង,  វុទ្ធា,  ប្រុសឡា, REEZY, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, និង RuthKo

·         RIP - អ៊ុក សុវណ្ណារី,​ RAWYER, និង​ SNOOGA

·         Bad Boy - Tempo Tris

·         សាធុ - Reezy ft Sievphin Chong

·         ទទួលការពិត - ស៊ីន សេដ្ឋសុជ្ឈតា

·         ផ្កាក្នុងរបង - ក្រុមតូច

ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ»

·         ក្មេងខ្មែរ

·         ក្រុមតូច

·         ICE Band

·         Suffer

·         X-BRO Band

·         Rizer Band

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩​ កម្មវិធី Pleng បានក្លាយជាបណ្ណាល័យកម្សាន្តឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិចំនួនជាង ១​ លាន បទសម្រាប់ឲ្យអ្នកប្រើប្រាស់រីករាយកំសាន្ត។ លើសពីនេះ អតិថិជន Pleng Pro អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត និងអាចស្ដាប់តន្រ្តីនិងវិទ្យុដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អបំផុត។​

បន្ទាប់ពីបានប្តូរម៉ាកយីហោពី Smart Music កម្មវិធី Pleng ត្រូវបានរៀបចំឡើងកាន់តែទំនើប និងប្រសើរឡើងជាងមុន ហើយទៀងទាត់ជានិច្ច ជាមួយការកែលម្អបច្ចេកទេសជាច្រើន ដែលធ្វើឱ្យកម្មវិធីនេះកាន់តែលឿន  កាន់តែស្ទុះជាងមុខ និងងាយស្រួលប្រើប្រាស់។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពានរង្វាន់ Pleng Music Awards 2022 សូមចូលទៅកាន់ smart.com.kh/pleng-music-awards/

https://www.smart.com.kh/pleng-music-awards/

ហើយតាមដានទំព័រហ្វេសប៊ុក Pleng តាមរយៈ facebook.com/PlengBySmart

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថែម! ថែម! ថែមជូនពិសេស សាច់ប្រាក់ 222 ដុល្លារ ពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី

ព័ត៌មាន
នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាក្រុមហ៊ុន បង់រំលស់រថយន្ត ម៉ូតូ ឈានមុខគេនៅប្រទេសេកម្ពុជា ជាមួយនឹ…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ «កម្ពុជានឹងគ្មានការបិទខ្ទប់ទីក្រុង និងបណ្ដាផ្សារដូចមុនទៀតនោះទេ»

ព័ត៌មាន
បើទោះបីជា ករណីឆ្លងកូវីដ១៩អូមីក្រុង កំពុងបន្ដកើនឡើងក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអះអាងថា សម្តេច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ