កូវីដ-១៩ជាឱកាសកំណែទម្រង់ប្រទេសជាតិ

សម្តេច ហ៊ុន សែន ប្តេជ្ញាប្រែក្លាយវិបត្តិកូវីដ-១៩ទៅជាឱកាសធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចនិងសង្គម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញានៅចំពោះប្រមុខដឹកនាំរដ្ឋចិន និងអាស៊ានថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាស ក្នុងការធ្វើកំណែទម្រង់ឲ្យស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលត្រូវបានគេមើលឃើញជាប្រទេសមានធនធាននៅមានកម្រិត។ ការប្តេជ្ញានេះធ្វើឡើងពេលសម្តេចថ្លែងក្នុងពិធីបើកពិព៌រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៨ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៧ (GMS7)
ដោយ

ទន្ទឹមនឹងអរគុណដល់មិត្តចិន ដែលបានជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន-អាស៊ានត្រូវបន្តពួតដៃគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ន្ថែមទៀត ដើម្បីធានានិងរក្សានិរន្តភាពសង្គម សេដ្ឋកិច្ច និងអាយុជីវិតប្រជាជន។

ទោះបី​ការ​ឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​វិស័យ​នានា​នៅ​កម្ពុជា​ក៏​ដោយ​តែ​សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន វិបត្តិ​នេះ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​កសាង​ឲ្យ​មាន​ភាព​ធន់​លើ​វិស័យ​នានា​ផង​ដែរ​។ ប្រមុខ​ដឹកនាំ​រាជរ​ដ្ឋា​កម្ពុជា ប្តេជ្ញា​ថា សម្តេច​នឹង​ប្រែក្លាយ​វិបត្តិ​កូ​វី​ដ​-១៩ ធ្វើ​ជា​ឱកាស​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ធានា និង​រក្សា​និរន្ត​ភាព​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​ជាង​១​ឆ្នាំ​កន្លង​មកនេះ ទោះបី​ដៃ​ម្ខាង​ជាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ តែ​រាជរ​ដ្ឋា​ក៏​មិន​ភ្លេច​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ក្នុង​ការ​ធានា និង​រក្សា​ជីវភាព​ប្រជាពលរដ្ឋ សេដ្ឋកិច្ច និង​ធុរកិច្ច​របស់​កម្ពុជា​នោះ​ទេ​។

នា​ពិធី​បើក​ពិ​ព៌​រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៨ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​«​ការ​ចែករំលែក​កាលានុវត្តភាព​ដែល​ទទួល​បាន​ពី​របៀង​ថ្មី​ផ្លូវគោក និង​ផ្លូវ​សមុទ្រ ដើម្បី​កសាង​សហគមន៍​ចិន​-​អាស៊ាន​មួយ​សម្រាប់​អនាគត​រួម​គ្នា​» សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​ចិន និង​អាស៊ាន​បន្ត​ពួតដៃគ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​គោលបំណង​ដើម្បី​រក្សា​និរន្ត​ភាព​សង្គម សេដ្ឋកិច្ច និង​អាយុជីវិត​ប្រជាពលរដ្ឋ​។ បន្ថែម​លើ​នេះ ចិន និង​អាស៊ាន​ត្រូវ​បន្ត​ជំរុញ​កិច្ចសហការ​លើ​គ្រប់​វិស័យ ដើម្បី​ឈាន​ទៅ​ស្តារ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​ផ្តល់​សម្ភារ បរិក្ខា​ពេទ្យ រួម​ជាមួយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​។ លើស​ពី​នេះ​សម្តេច ហ៊ុន សែន បាន​ចាត់​ទុក​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន​លើក​ទី​១៨ ជា​សក្ខីកម្ម​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាស៊ាន ដែល​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ និង​វិបុលភាព​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​អាស៊ាន និង​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


TOYOTA នឹងចំណាយថវិកា ១៣,៥ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនីនៅឆ្នាំ ២០៣០

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា បានបញ្ជាក់ថា ខ្លួនរំពឹងចំណាយទឹកប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍការផលិតអាគុយ និងប្រ…

ចិនសន្យាថា នឹងនាំផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីជួយកសិករខ្មែរ

ព័ត៌មាន
ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានអះអាងថា រដ្ឋាភិបាលចិន នឹងនាំយកផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ