នាយករដ្ឋមន្ត្រីកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ខកខានចូលរួមកិច្ចប្រជុំកំពូលចំនួន២ ក្រោយតេស្ដវិជ្ជមានកូវីដ១៩


ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ានអាស៊ាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានតេស្ដលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលដែលសម្តេច បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី ត្រៀមនឹងចូលរួមកិច្ចប្រជុំ G20។ ក្រោយវិជ្ជមានកូវីដ១៩ សម្តេចតេជោ ព្រមទាំងគណៈប្រតិភូទាំងអស់ ក៏បានត្រឡប់មកកាន់កម្ពុជានៅថ្ងៃដដែលនោះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ខកខានចូលរួមកិច្ចប្រជុំកំពូលចំនួន២ ក្រោយតេស្ដវិជ្ជមានកូវីដ១៩
ដោយ

បើតាម​សម្តេចតេជោ បានគូសបញ្ជាក់ថា ដោយសារតែ​សម្តេច​វិជ្ជមានកូវីដ១៩ ដូច្នេះ សម្តេចមិនត្រឹមតែខកខាន​ចូលរួម​ផ្ទាល់​នៅក្នុង​កិច្ចប្រជុំ​ G20 ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ត្រូវខកខាន​ចូលរួម​ប្រជុំ​កំពូល APEC នៅប្រទេសថៃផងដែរ ដោយតាមផែនការ​នៅទីក្រុងបាងកក សម្តេច​គ្រោងនឹងមានជំនួបផ្ទាល់ជាមួយនឹងលោក​ស៊ី ជីនពីង ប្រធានាធិបតីចិន និង​ប្រធានាធិបតីបារាំង​លោកម៉ាក្រុងផងដែរ។​

កិច្ចប្រជុំកំពូលៗ​ ចំនួន២ រួមមាន កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំកំពូល APEC នឹងត្រូវអវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារតែសម្ដេចបានតេស្តឃើញវិជ្ជមានកូវីដ១៩ ក្រោយសម្ដេចបានទៅដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយសារតែ មានវិជ្ជមានកូវីដ១៩ និងដើម្បីសុវត្ថិភាពថ្នាក់ដឹកនាំផ្សេងទៀត សម្ដេច បានសម្រេច​នាំគណៈប្រតិភូ​ពីកម្ពុជាទាំងអស់ វិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃកិច្ចប្រជុំកំពូល G20។

ក្រៅពីមិនអាចចូលរួម​កិច្ចប្រជុំកំពូល G20 សម្ដេចក៏បានបង្ហាញពីការសោកស្ដាយចំពោះការអាក់ខានជំនួបដែលបានគ្រោង​ទុក​រវាងសម្ដេច ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នា នៅទីក្រុងបាងកក ប្រទេសថៃ នាពេលកិច្ចប្រជុំ APEC ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ផងដែរ។

ទោះបីលទ្ធផលតេស្តសម្ដេចវិជ្ជមានកូវីដ១៩ តែសម្ដេចបានអះអាងថា សម្ដេចមានអាការៈនិងសុខភាពល្អជាធម្មតានោះទេ និងអាចធ្វើការបានជាធម្មតា ក្រោយត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា នៅមុនតេស្ដវិជ្ជមានកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូលអាស៊ាន​​លើកទី ៤០ និង៤១ និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​អស់រយៈពេល ៤ថ្ងៃពេញ ដែលមានថ្នាក់ដឹកនាំ​មកពីបណ្ដាប្រទេសជាច្រើន រួមទាំង​ថ្នាក់ដឹកនាំកំពូលរបស់អាមេរិកលោកចូបៃឌិនផងដែរ។

សម្តេច បានគូសបញ្ជក់ទៀតថា មុន​ធ្វើដំណើរចេញពីកម្ពុជា ទៅដល់ឥណ្ឌូនេស៊ី សម្តេច​ក៏បានធ្វើតេស្ដដែរ ជាពិសេស​នៅមុនពេល​ឡើងយន្ដហោះ ប៉ុន្ដែ លទ្ធផលអវិជ្ជមានកូវីដ១៩ ទើបតែទៅដល់​ឥណ្ឌូនេស៊ី​បានមួយថ្ងៃ សម្តេច​បានតេស្ដកូវីដ១៩ម្ដងទៀត មុនកិច្ចប្រជុំ​ G20 ចាប់ផ្ដើម ក៏បានបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩តែម្ដង៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ នៅភ្នំពេញការផ្គត់ផ្គង់ខុនដូរមាន៣ម៉ឺនយូនីត និងរំពឹងកើនដល់ ៨ម៉ឺនយូនីត នៅ៣ឆ្នាំទៀត

ព័ត៌មាន
បើទោះបីជាទីផ្សារខុនដូ នៅតែរក្សាបាននូវភាពធន់របស់ខ្លួន ស្របទៅតាមការលូតលាស់នៃវិស័យអចលនទ្រព្យកម្ពុជា ទោះបីជាកំពុងជួបបញ្ហាប្រឈមច្រើនក្ដី។ ជា…

សេចក្តីព្រាងសេចក្តីថ្លែងការណ៍៖ ភាគច្រើននៃសមាជិក G20 ថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមឈា្លនពានរបស់រុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
ឥណ្ឌូនេស៊ីបានបើកទ្វារផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល G20 ហើយចាប់ពីថ្ងៃទី១៥ដល់១៦វិច្ឆិកា ឆ្នាំ២០២២នេះ។ រដ្ឋាភិបាលក្រុងហ្សាកាតា នឹងត្រូវធ្វើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ