កូវីដ-១៩ - សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ស្ថិតក្នុង​ការធ្វើចត្តាឡីស័ក

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើតេស្ត​រកវីរុស​កូវីដ១៩ ចំនួន ៤លើក


បន្ទាប់ពី​ធ្វើចត្តាឡីស័ក​ខ្លួន​ឯង​បានជាង ៣០ម៉ោង​រួចមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ វិច្ឆិកា នេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់សម្ដេច ដោយ​បញ្ជាក់​អំពីសុខភាពរបស់​សម្ដេចថា "គ្មាន​អ្វីប្លែកក្នុង​ខ្លួន​ទាល់តែសោះ បាយ​បាន សម្រាន្ត​លក់" និង​ថា សម្ដេច​នឹងត្រូវ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩ ចំនួន ៤លើក ដូច​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែរ ។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាពពីទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

កាលពីថ្ងៃទី៣ វិច្ឆិកា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ​បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងនឹង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ហើយ​បន្ទាប់​មក​មួយថ្ងៃ គឺ​ថ្ងៃទី៤ វិច្ឆិកា លោករដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​រូបនេះ ត្រូវ​បាន​រាយការណ៍ថា មាន​វិជ្ជមាន​កូវីដ-១៩ ។ នេះបើតាម ការរាយការណ៍ដោយសារព័ត៌មាន Reuters ។

នៅថ្ងៃទី៤ វិច្ឆិកា ក្រសួង​សុខាភិបាល​បានប្រកាសថា មន្ត្រី​កម្ពុជា​ដែលបានពាក់ព័ន្ធ​នៅក្នុងជំនួបជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី បានត្រូវ​ធ្វើតេស្ត​រក​វីរុស​កូវីដ១៩ ហើយ​លទ្ធផល​នៃការធ្វើ​តេស្ត​លើកទីមួយ បង្ហាញថា អវិជ្ជមាន ។ 

សម្ដេចតេជោ បានសរសេរ​ថា សម្ដេច រួមទាំង​ភរិយា និង​អ្នក​ពាក់​ព័ន្ធ​នៅក្នុង​គេហ​ដ្ឋាន នឹងត្រូវយក​សំណាក​ធ្វើ​តេស្ត​រហូតដល់​ទៅ ៤ ដង ។ លើកទី១ បានធ្វើរួចហើយ គឺ​នៅ​ថ្ងៃទី៤ វិច្ឆិកា លើកទី២ នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣​ នឹងត្រូវធ្វើនៅថ្ងៃ១៤ វិច្ឆិកា និង​លើកទី៤ ដែល​ជា​លើក​ចុងក្រោយ គឺ​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ​២០២០ ។

នៅក្នុងសំណេរ​ដដែល សម្ដេចតេជោបាន​បញ្ជាក់ថា បទ​ពិសោធន៍​ទប់ស្កាត់កូវីដ១៩ មិន​ឱ្យ​ឆ្លង​ចូលសហគមន៍​រយៈ​ពេល​ជាង ១០ខែ កន្លង​មក មួយ​ផ្នែក​ធំ​បាន​មក​ពី​វិធានការ​ធ្វើចត្តាឡីស័ក ក្រោមការដឹកនាំ​របស់​ក្រសួង​សុខាភិបាល និង​ការអនុវត្ត​​ដ៏​ល្អ​ពីបុគ្គល​ដែល​ត្រូវ​ធ្វើចត្តាឡីស័ក "ដែល​​យើង​ត្រូវ​​បន្ត​​ធ្វើ​កិច្ចការនេះ​បន្ត​ទៀត រាប់ទាំងរូបខ្ញុំ និង​ភរិយា​ផងដែរ ៕"




អត្ថបទបន្ទាប់


អ្នកជំនាញអភិវឌ្ឍអចលនទ្រព្យថា កំណើនអភិវឌ្ឍន៍នៅទ្រឹងក្នុងឆ្នាំនេះ មិនដោយសារតែជំងឺកូវីដ-១៩នោះទេ

ព័ត៌មាន
អ្នកជំនាញអភិវឌ្ឍអចលទ្រព្យនៅកម្ពុជាអះអាងថា ការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ បើទោះបីជា មិនមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏មិន…

ក្រុមហ៊ុនស៊ីម៉ងត៍ថៃ SCG បង្ហាញពីលទ្ធផលអាជីវកម្មរឹងមាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០

ព័ត៌មាន
សម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០២០នេះ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍ដ៏ធំបំផុតរបស់ថៃ និងដែលមានប្រតិបត្តិការនៅកម្ពុជាដែរនោះ បានប្រកាសឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ