ការនាំចេញផលិតផលកសិកម្ម

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកសិករថែទាំដំណាំមៀនប៉ៃលិនឡើងវិញ ខណៈចិនព្រមបើកទីផ្សារឲ្យនាំចូលឆាប់ៗ


ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ថា ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យលើផ្លែមៀនរបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយរួចហើយ។
កសិផលដំណាំមៀនប៉ៃលិន

ឆ្លើយតប នូវការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជំរុញឱ្យកសិករដាំដុះដំណាំមៀនប៉ៃលិន នៅតាមបណ្ដាខេត្តនានា បង្កើនការថែទាំដំណាំមៀនប៉ៃលិនឡើងវិញ ដើម្បីត្រៀមប្រមូលផលសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋដែលប្រកបរបរដាំដុះមៀនប៉ៃលិន ស្ទើរតែបោះបង់ការមើលថែទាំ និងដាំដុះមៀនប៉ៃលិន ព្រោះតែជួបបញ្ហាទីផ្សារមិនអាចនាំចេញបាន។ ដើម្បីដោះស្រាយបញ្ហានេះ ជូនកសិករប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានស្នើឱ្យប្រទេសចិនជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ពិសេសផ្លែមៀនប៉ៃលិន ដែលតែងជួបបញ្ហានាពេលកន្លងមក។ សម្ដេចបានបន្តថា ភាគីចិនមិនត្រឹមតែសន្យាជួយដោះស្រាយបញ្ហាផ្លែមៀនប៉ៃលិនរបស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានយល់ព្រមនាំចូលត្រីប្រាពីកម្ពុជា ទៅទីផ្សារប្រទេសចិនថែមទៀតផង។

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា ចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិនបានបន្តថា បន្ទាប់ពីការសិក្សាវាយតម្លៃដំណើរការល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាក៏ដោយ ចំពោះគោលការណ៍សិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យ គឺត្រូវតែចុះពិនិត្យ និងសិក្សាផ្ទាល់ដល់ទីតាំងចំការ និងទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែ ដោយសារវិបត្តិកូវីដ១៩ អ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិនឯកភាព ក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯងនៅឆ្នាំក្រោយ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលនោះទេ នៅឆ្នាំក្រោយនេះ កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯង បន្ទាប់ពីមហាមិត្តចិនបានប្រកាសថា នឹងជួយកម្ព…

តើមេរោគបំប្លែងថ្មីអូមីក្រុង នឹងបង្ករាំងស្ទះដល់វិស័យធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២២ ដែរឬយ៉ាងណា?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទំនុកចិត្ត ភាពជឿជាក់ខ្ពស់ចំពោះការរីកលូតលាស់ នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ