វិស័យប្រេងនៅកម្ពុជា

នាយករដ្ឋមន្ត្រីថា កម្ពុជាមិនទាន់ពឹងផ្អែកលើវិស័យប្រេងបានទេ


ការទទួលបានប្រេងក្នុងដែនសមុទ្រកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់ជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ហើយកម្ពុជាក៏មិនទាន់អាចពឹងផ្អែកលើវិស័យនេះទាំងស្រុងបានដែរ។ នេះបើតាមការថ្លៃងឲ្យដឹងពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃច័ន្ទទី១កុម្ភៈឆ្នាំ២០២១។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)
ដោយ

បើតាមសម្តេច ហ៊ុន សែន ក្នុងបរិការណ៍ដែលប្រេងមានតំលៃ ៥៥ដុល្លារក្នុងមួយបារ៉ែល កម្ពុជាអាចនឹងទាញចំណូលបានជិត៣០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលនេះជាចំនួនតិចតួច បើធៀបនឹងចំណូលមិនមែនសារពើពន្ធដែលទទួលបានពីតម្លៃទិដ្ឋការនៃភ្ញៀវទេសចរណ៍ទៅទៀត។ 

បើតាមសម្តេចតេជោ ហ៊ុន សែន រាប់ចាប់តាំងពីថ្ងៃដំបូងដែលកម្ពុជាទទួលបានដំណក់ប្រេង របស់ខ្លួន រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២១នេះ អណ្តូងប្រេងទី១ឈ្មោះ AO1D ផលិតបានប្រេងចំនួន ៤ម៉ឺនបារ៉ែលហើយ ចំណែកឯអណ្តូងទី២ ទើបនឹងដំណើរការបានមួយរយៈ ពោលគឺទើបនឹងទទួលបានប្រេងចំនួន ២៦៨បារ៉ែលប៉ុណ្ណោះ។ សរុបក្នុងអណ្តូងប្រេងទាំង២ កម្ពុជាទទួលបានប្រេង ចំនួនជាង ៤ម៉ឺន១ពាន់បារ៉ែលហើយ។

បន្ថែមពីលើនេះ អណ្តូងប្រេងទី៣ ទី៤ និងទី៥ ក៏នឹងចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ដែរ ក្នុងឆ្នាំ២០២១នេះ ដែលរដ្ឋាភិបាលបានប៉ាន់ប្រមាណថា កម្ពុជាអាចទទួលបានប្រេងរង្វង់ ៧ពាន់ទៅ ៧ពាន់៥រយបារ៉ែលក្នុងមួយថ្ងៃ ពីអណ្តូងប្រេងទាំង៥៕

សូមស្តាប់សេចក្តីរាយការណន៍បន្ថែមខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះជាង ៣០% ដោយសារតម្លៃដឹកជញ្ជូនឡើង១គុណនឹង៥ នៅខែមករា

ព័ត៌មាន
របាយការណ៍នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២១បានបង្ហាញថា មានការធ្លាក់ចុះជាង ៣០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២០។ លោ…

ការនាំចេញវៀតណាមកើន ៥០% តែ FDI ធ្លាក់ចុះដល់ទៅជាង ៦០% នៅខែមករា

ព័ត៌មាន
នៅខែមករាឆ្នាំ២០២១ កន្លងទៅនេះ វៀតណាមសម្រេចបានការនាំចេញដល់ទៅជិត២៨ពាន់លានដុល្លារ កើនដល់ទៅ៥០% ដោយក្នុងនោះការនាំចេញទូរស័ព្ទស្មាតហ្វូន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ